News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គន្លឹះរៀបចំទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ ពេលទិញផ្ទះហើយ!


ប្រសិនបើអ្នក ទើបតែក្លាយជាម្ចាស់ផ្ទះថ្មីថ្មោង Harbor Property ចូលរួមអបអរសាទរផង! អ្នកបានសម្រេចក្ដីសុបិនរបស់អ្នកមួយហើយ ប៉ុន្តែទិញផ្ទះរួចហើយ កុំភ្លេចរៀបចំទុកដាក់លុយកាក់ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកសារឡើងវិញ។

រាល់ចំណាយបន្ទាប់ពីទិញផ្ទះ ជាបន្ទុកបន្ថែមនៃចំណាយប្រចាំថ្ងៃ ឬប្រចាំខែរបស់អ្នកដូចជា ថ្លៃទឹកភ្លើង ថ្លៃថែទាំ ថ្លៃជួសជុល ទិញគ្រឿងសម្ភារៈបន្ថែម ជាពិសេសកញ្ចប់ប្រាក់សម្រាប់បង់រំលស់ប្រចាំខែ។

ដើម្បីឱ្យការរៀបចំទុកដាក់លុយកាក់មានប្រសិទ្ធិភាព មិនប៉ះពាល់ដល់ចំណាយផ្សេងៗ ក៏ដូចជាសម្រេចបានផែនការហិរញ្ញវត្ថុអនាគតបានត្រឹមត្រូវ ខាងក្រោមនេះជាគន្លឹះមួយចំនួន អ្នកអាចពិចារណាបាន៖

The Star Platinum Paradigm | Borey Peng Huoth - Property for Sale in Cambodia

១. ការរៀបចំគម្រោងចំណូលចំណាយសាជាថ្មី

លោក ង៉ែត ជូ  អ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គលបានលើកទឹកចិត្ត និងឱ្យប្រើប្រាស់រូបមន្ត 30/30/3 ជារូបមន្តគោលជំហរក្នុងការទិញផ្ទះ ក៏ដូចជាផែនការហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។ ការប្រើប្រាស់នូវរូបមន្តនេះ គឺសម្រាប់អ្នកដែលចង់ បង់រំលស់ផ្ទះ តែមិនឱ្យលើសពីលទ្ធភាព ហើយមានប្រាក់គ្រប់គ្រាន់បង់រំលស់ជាមួយធនាគារ។

បើតាមរូបមន្តនេះ លោកបានបញ្ជាក់បន្ថែម គួរចំណាយត្រឹមតែ ៣០ភាគរយប៉ុណ្ណោះលើការការបង់រំលស់ផ្ទះ ចៀសវាងមានបញ្ហាហិរញ្ញវត្ថុ ដោយសារតែទិញផ្ទះ។

ការគណនាប្រាក់ចំណេញ

២. អនុវត្ត និងវិន័យនៃការចាយវាយ

ការរៀបចំផែនការហិរញ្ញវត្ថុតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះឡើយ វាទាមទារឱ្យអ្នកមានវិន័យ និងទម្លាប់ចាយវាយឱ្យបានច្បាស់លាស់។

ចំណាយបន្ទាប់បន្សំក្រោយទិញផ្ទះរួចមានដូចជា ទិញសម្ភារៈដាក់ផ្ទះ ថ្លៃកែកុនបន្ទប់គេង ចង្ក្រានបាយ និងឧបករណ៍បំពាក់ផ្សេងៗក្នុងបន្ទប់។ បើតាមរូបមន្តនៃការចាយវាយ អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនបានលើកឡើងពីរូបមន្ត 50/30/20។ បានន័យថា ៥០ភាគរយនៃចំណូលរបស់អ្នកសម្រាប់ចំណាយចាំបាច់ ៣០ភាគរយទៀតសម្រាប់សន្សំវិនិយោគ និង ២០ភាគរយទៀតសម្រាប់បំណុលទូទៅ។

៣. កញ្ចប់ប្រាក់គ្រាមានអាសន្ន 

កញ្ចប់ប្រាក់គ្រាមានអាសន្ន (Emergency Fund) សំដៅលើកញ្ចប់ប្រាក់ដែលអាចការពារអ្នកលើចំណាយផ្សេងៗប្រចាំខែក្នុងចន្លោះរយៈពេលពី ៣ ទៅ ៦ខែ​ ករណីអ្នកបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារ។ ហេតុអ្វីវាសំខាន់បន្ទាប់ពីទិញផ្ទះរួច?

សូមចងចាំថា ការទិញបង់រំលស់ ករណីអ្នកបង់យឺតយ៉ាវប្រចាំខែ អ្នកអាចនឹងត្រូវផាកពិន័យ​ ឬបើយូរជាងនេះ អ្នកអាចរំលោភដល់កិច្ចសន្យាទិញលក់ជាមួយម្ចាស់គម្រោង ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការខកខានបង់ត្រលប់  ឬអាចធ្ងន់ធ្ងរជាងនឹងតាមរយៈការចាត់វិធានការតាមផ្លូវច្បាប់។ ដើម្បីចៀសវាងបញ្ហានេះកើតឡើង អ្នកគួររៀបចំកញ្ចប់ប្រាក់នេះឱ្យបានត្រឹមត្រូវ។

How Much Emergency Fund Savings Should I Have?

៤. កញ្ចប់ប្រាក់លើសេវាធានារ៉ាប់រង

ផែនការហិរញ្ញវត្ថុទាំងនោះគួរមានទាំងរយៈពេលខ្លី​និងវែងដូចជា កញ្ចប់ធានារ៉ាប់រងលើផ្ទះសម្បែងបង្កាពីហានិភ័យណាមួយ អាយុជីវិត ឬជំងឺជាដើម។

ដើម្បីឱ្យការរៀបចំផែនការហិរញ្ញវត្ថុឆ្លាតវៃ អ្នកគួរតែគិតគូរទាំងខ្លួនឯង និងផ្ទះ ក៏ដូចជាទាំងរយៈពេលខ្លី និងអនាគត។ អ្នកមិនអាចប្រមើមើលបាន និងធ្វេសប្រហែសចំពោះកញ្ចប់ប្រាក់ទាំងនេះឡើយ។

ក្នុងនាមជាម្ចាស់អលចនទ្រព្យ ឬម្ចាស់ផ្ទះមួយរូប រមែងតែងតែមានភាពតានតឹងផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច។ ការផ្លាស់ប្ដូរទម្លាប់រស់នៅពីការរស់នៅជាមួយគ្រួសារ ផ្ទះជួល មកនៅផ្ទះខ្លួនឯង អ្នកត្រូវចេះរៀបចំទុកដាក់លុយឱ្យច្បាស់លាស់ ទាំងលើការជួសជុល ចំណាយតម្លៃថែទាំ និងកាតព្វកិច្ចថែទាំអចលនទ្រព្យសម្បត្តិរបស់អ្នក។ ក្រៅពីនេះ ការផ្លាស់ប្ដូរទម្លាប់ចាយវាយ កែប្រែផែនការហិរញ្ញវត្ថុ ផែនការប្រាក់សន្សំចំណាយផ្សេង វិនិយោគ ធានារ៉ាប់រង ជាចំណែកសំខាន់ៗដែលអ្នកមិនអាចមើលរំលង។

ប្រភព: Harbor Property