រោងចក្រនៅកម្ពុជា មានជិត២ពាន់រោងចក្រ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ បានបង្ហាញពីសមិទ្ធផលសម្រេចបានក្នុង រយៈពេល៥ឆ្នាំកន្លងមក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរដ្ឋាភិបាល។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក មានរោងចក្រដំណើរការសរុបចំនួន ១៩៤៧ រោងចក្រ នៅកម្ពុជា។
បើប្រៀបធៀបឆ្នាំ២០១៧ និងឆមាសទី១ឆ្នាំ២០២២ រោងចក្រដែលកំពុងដំណើរការ មានការកើនឡើង ចំនួន ៤២៧រោងចក្រ ស្មើរនឹង២៧,៩២ភាគរយ ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋសរុប ១ ០៤៤ ២២៦ នាក់។ នៅក្នុងនោះ មានទុនវិនិយោគសរុបកើនដល់ចំនួនជាង ១៥,៧០៧ លានដុល្លារអាមេរិក មានការកើនឡើង ៦,២៩៧លានដុល្លារអាមេរិក ដែលស្មើនឹង ៦៦.៩១ភាគរយ។
សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ បានគិតគូរយ៉ាងខ្លាំង ទៅលើការងារកម្មសិទ្ធ ឧស្សាហកម្ម ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិន ដែលវិនិយោគិនបរទេស ភាគច្រើនមានទាំងតំបន់អាសុីនិងអឺរ៉ុប មានដូចជា ចិន កូរ៉េ សហរដ្ឋអាមេរិក សឹង្ហបុរី។
ជាការពិតណាស់ កំណើនទុនវិនិយោគបរទេសនៅកម្ពុជាក្នុងវិស័យរោងចក្រ កាន់តែច្រើនឡើងៗ ដែលតម្រូវឲ្យមានការបង្កើតទីតាំងរោងចក្រ ទីតាំងធ្វើអាជីវកម្ម និងទាក់ទាញប្រជាជនទៅរស់នៅ ក្បែរតំបន់រោងចក្រដែលជាតំំបនថ្មី ។
កត្តាទាំងអស់នេះនឹងជំរុញតម្លៃដីធ្លីកាន់តែប្រសើរ នៅពេលដែលមានគម្រោងរោងចក្រ រូមផ្សំជាមួយការកសាងហេដ្ឋារចនាសម័ន្ធបន្ថែមទឿត ដើម្បីឲ្យទៅដល់តំបន់រោងចក្រ ។ ចំណែកឯ ប្រជាជនមានដី នៅក្បែររោងចក្រអាចវិនិយោគ សាងសង់ធ្វើជាផ្ទះជួល ដោយសារកំណើនប្រជាជនកាន់តែច្រើនទៅរស់នៅតំបន់នោះ ហើយតម្លៃដីក៏ មានហាងឆេងទៅតាមនឹងដែរ។