ការសិក្សាៈ នគរូបនីយកម្មកម្ពុជានឹងកើនដល់ ៤៤ភាគរយ នៅក្នុងឆ្នាំ២០៣០
ការសិក្សាៈ នគរូបនីយកម្មកម្ពុជានឹងកើនដល់ ៤៤ភាគរយ នៅក្នុងឆ្នាំ២០៣០
ដោយវុត្ថា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា នគរូបនីយកម្មត្រូវបាន់ស្មានថា នឹងកើនដល់ប្រមាណ៤៤ % ខណៈឆ្នាំ២០១៥បង្ហាញថា នគរូបនគរូបនីយកម្មមានកម្រិតត្រឹម២៧,១ % ក្នុងឆ្នាំ២០០៨ និង៣០ % នៅក្នុងឆ្នាំ២០១៤។
យោងតាមរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ បានប្រាប់ពីមូលហេតុថា ដោយសារតែកំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកើនឡើងប្រមាណ១៦លាននាក់ ខណៈនៅក្នុងទីក្រុងភ្នំពេញមានជាង២លាននាក់។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍នគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូល នៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងរង្វង់៧ % ក្នុង១ឆ្នាំៗ ក្នុងរយៈពេលកន្លងមកនេះ ។
លោកបន្តថា “ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍន៍ក្រុង ប្រកដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។
លោកបន្ថែមថា ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមំាបន្តទៀត និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់មានជាអាទិ៍ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីយ៍ ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈ និងផ្ទៃបៃតង បរិក្ខារទីក្រុង។
យោងតាមការសិក្សា (NIS, ២០១៤ )បានប៉ាន់ប្រមាណថានៅក្នុងឆ្នាំ ២០៣០ កំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ចំនួន៣៦,៣% នៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស ខណៈនគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។
តាមការព្យការណ៍ផ្លូវការនៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបីនឹងរស់នៅក្នុងតំបន់ទីប្រជុំជន៕
The post ការសិក្សាៈ នគរូបនីយកម្មកម្ពុជានឹងកើនដល់ ៤៤ភាគរយ នៅក្នុងឆ្នាំ២០៣០ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area