ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា
ដោយ ប៊ី
ភ្នំពេញៈ ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ខណៈអ្នកជំនាញអចលនទ្រព្យបានទទួលស្គាល់នូវកត្តាដ៏សំខាន់នេះ ដោយពួកគេអះអាងស្រដៀងគ្នានឹងការលើកឡើងខាងលើ។
លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា សកម្មភាពនៃការទិញលក់ដីធ្លី នៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញ នៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរ។
លោកស្រីបន្តថា “យើងឃើញសកម្មភាព នៃការទិញលក់ដីនៅតែមានសកម្មភាពល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀតជាពិសេស ផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។
ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមបណ្តោ យផ្លូវជាតិគឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។
លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន នឹងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះបាន ជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។
លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា នៅកម្ពុជានៅពេលរដ្ឋាភិបាលប្រកាសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណា តំបន់នោះដីបានឡើងថ្លៃ ដោយសារសកម្មភាពនៃការអភិវឌ្ឈនឹងសាយភាយទៅកាន់តំបន់នោះ។
លោកបន្តថា “នេះជានិន្នាការកើតមានជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៍នានា ព្រោះពេលណារដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងមានសកម្មភាពសេដ្ឋកិច្ចកើតនៅតំបន់នោះជាស្វ័យប្រវត្តិ”។
ទាក់ទងនឹងវិស័យអចលនទ្រព្យ លោកសុខនីមបានបញ្ជាក់ថា “ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ”។
លោកច្រឹក សុខនីមថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិយោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕
The post ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area