ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ ផ្តល់ជូនអតិថិជននូវតម្លៃពិសេស ទៅលើគម្រោងដីឡូតិ៍ទីតាំងដ៏ល្អ
ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ ផ្តល់ជូនអតិថិជននូវតម្លៃពិសេស ទៅលើគម្រោងដីឡូតិ៍ទីតាំងដ៏ល្អ
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានភាពជោគជ័យទៅលើការលក់គម្រោងដីឡូតិ៍ជាច្រើនរួចទៅហើយនោះ ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ និងលក់ដីឡូតិ៍ បានឈានដល់ការបើកលក់គម្រោងទី៤របស់ខ្លួន ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារបែកចាន ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាតំបន់ជាយរាជធានីភ្នំពេញ ។
អគ្គនាយកក្រុមហ៊ុន គន្ធាម អចលនទ្រព្យ លោក ហែម គន្ធាម បានមានប្រសាសន៍ថា ភាពជោជ័យរបស់ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ ជាពិសេសទៅលើគម្រោងពុះដីឡូតិ៍ គឺដោយសារតែយើងបានផ្តល់នូវទំនុកចិត្តដល់អតិថិជន ក៏ដូចជាបណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូផងដែរ។
លោកបានបន្តទៀតថា “ក្រុមហ៊ុនតែងស្វែងរកដីដែលមានតម្លៃធូរថ្លៃ ទីតាំងល្អ ដែលអាចផ្តល់ភាពល្អប្រសើរដល់អតិថិជនសម្រាប់ធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ ក៏ដូចជាផ្តល់ឱកាសចំណេញដល់ក្រុមហ៊ុនភ្នាក់ងារ និងអ្នកទិញទុកលក់បន្តផងដែរ”។
លោកបានបន្តទៀតថា “សម្រាប់គម្រោងទី៤ដែលទើបតែត្រូវបានបើកសម្ពោធប្រកាសលក់កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាគម្រោងដែលមានភាពទាក់ទាញ និងល្អប្រសើរបំផុតសម្រាប់អ្នកដែលចង់ទិញសាងសង់លំនៅដ្ឋានកម្មសិទ្ធិ ជាពិសេសផ្តល់ឱកាសសម្រាប់អ្នកទិញទុកលក់បន្តយកចំណេញ”។ លោកបានបន្តទៀតថា “គម្រោងទី៤នេះ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន បណ្តុំលំនៅដ្ឋាន និងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍស្ថិតនៅក្នុងគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត”។
ជាមួយគ្នានេះ លោក ព្រំ សុធា សហភាគហ៊ុន និងជាប្រធានផ្នែកលក់គម្រោងក្រុមហ៊ុន គន្ធាម អចលនទ្រព្យ បានបង្ហាញពីទំនុកចិត្តខ្ពស់ក្នុងការលក់គម្រោងទី៤ផងដែរថា “គម្រោងទី៤នេះស្ថិតនៅលើផ្ទៃដី២ហិកតា ដែលត្រូវបានពុះបែងចែកជាង៨០ឡូតិ៍នេះ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលប្រាថ្នាចង់បានដើម្បីសាងសង់លំនៅដ្ឋានស្នាក់នៅ ដោយសារតែមានអំណោយផលយ៉ាងខ្លាំង និងស្ថិតក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍ”។
លោកបានបន្តទៀតថា “គម្រោងនេះ ស្ថិតនៅក្រោយផ្ទះបែកចាន មានប្រមូលផ្តុំទៅដោយស្ថាប័ន គ្រឹះស្ថានរដ្ឋ និងឯកជនានា ដូចជាសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ធនាគារ ជាពិសេសបណ្តារោងចក្រ សហគ្រាសជាច្រើនស្ថិតនៅព័ទ្ធជុំវិញ ដែលជាតំបន់អភិវឌ្ឍន៍អាទិភាពនៃប្លង់មេរបស់រាជរដ្ឋាភិបាលផងដែរ”។
លោកបានបញ្ជាក់ថា “អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងដីឡូតិ៍ទី៤នេះ គឺក្រៅពីស្ថិតនៅលើទីតាំងដ៏ល្អ តម្លៃថោកសមរម្យ ថែមទាំងផ្តល់លក្ខណៈងាយស្រួលក្នុងទិញដោយបង់រំលស់ ជាពិសេសមានការផ្តល់ជូននូវប្លង់រឹងស្របច្បាប់ (ប្លង់បំបែកក្បាលដី) ដល់អតិថិជនថែមទៀតផង ដែលវាកាន់តែផ្តល់នូវទំនុកចិត្តខ្ពស់បំផុត”។
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្តាលលោក លី វឌ្ឍនា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលកន្លងថា ពេលនេះក្រុមមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ស្រុក និងមូលដ្ឋានកំពុងតែធ្វើការផ្ទៀងផ្ទាត់លម្អិត ដើម្បីកែសម្រួលផែនទីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រាប់អនុវត្តពេលអនាគតភ្ជាប់ទៅនឹងការចុះបញ្ជីមុនពេលដាក់សំណើរទៅថ្នាក់ខេត្ត។
លោកបន្តថា “នៅក្នុងគម្រោងអភិវឌ្ឍមូលដ្ឋាននៃស្រុកអង្គស្នួល រួមមានដូចជាការជួសជុល និងកែលម្អផ្លូវជាតិ ការស្ថាបនាផ្លូវនៅក្នុងឃុំនិមួយៗឱ្យមានភាពល្អប្រសើរ ដូចជាផ្លូវលំឃុំ ផ្លូវលំភូមិជាដើម និងមានការរំដោះប្រឡាយជាដើម”។ លោកបន្តថា មុនពេលអនុវត្តផែនការតាមប្លង់មេនេះបាន ក៏ត្រូវមានការបង្ហាញ និងពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីច្បាប់ភូមិបាលជាមុនផងដែរ។
បច្ចុប្បន្ននេះ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានឃុំចំនួន១០ និង២០០ភូមិ និងមានប្រជាពលរដ្ឋរស់នៅជាង ៨ម៉ឺននាក់។ នៅក្នុងស្រុកមួយនេះមានរោងចក្រ សហគ្រាសខ្នាត មធ្យម និងខ្នាតធំ ដែលកំពុងដំណើរការមានសរុបចំនួន៧៧ និងមានបុរីលំនៅដ្ឋានចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំបែកចាន ហើយក្រៅពីនេះមានគម្រោងអភិវឌ្ឍដោយ វិនិយោគលើការពុះដីឡូតិ៍ជាច្រើនទីតាំង៕
សម្រាប់ព័ត៌មានលម្អិតនៃការទិញ-លក់ ដីឡូតិ៍ គម្រោងទី៤ ខាងលើនេះអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៤០៧ ៤០៣ / ០៦៩ ៤៨០ ០០៩ / ០១៦ ៩៩២ ០០៨ / ០៩៦ ៤២២ ២២២២/ ០៨៦ ៥០០០ ៩៦ /០៧៨ ៨៨៨ ៥០៥
The post ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ ផ្តល់ជូនអតិថិជននូវតម្លៃពិសេស ទៅលើគម្រោងដីឡូតិ៍ទីតាំងដ៏ល្អ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area