ក្រុមហ៊ុន Century21 ត្រៀមពង្រីកសាខាចំនួន៣៨បន្ថែមដោយផ្តោតលើឯកទេសលើវិស័យដីធ្លីនៅទូទាំងប្រទេស
ក្រុមហ៊ុន Century21 ត្រៀមពង្រីកសាខាចំនួន៣៨បន្ថែមដោយផ្តោតលើឯកទេសលើវិស័យដីធ្លីនៅទូទាំងប្រទេស
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia បាននឹងពង្រីកសាខាចំនួន៣៨ បន្ថែមទៀត ដោយគ្របដណ្តប់លើខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និង ២៤ខេត្តនៅទូទាំងប្រទេសកម្ពុជា លើឯកទេសវិស័យដីធ្លី ទិញលក់ និងជួល ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មាន២៣ការិយាល័យនៅក្នុងទីក្រុងភ្នំពេញ។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នេះថា សម្រាប់ការបើកសាខាទាំង៣៨ នេះ ផ្តោតលើឯកទេសលើវិស័យដីធ្លី ពោលគឺទិញ-លក់ និងជួលដីធ្លីតែប៉ុណ្ណោះ ដោយមិនផ្តោតលើវិស័យលំនៅឋាន និងខុនដូនោះទេ ។
លោកស្រីបន្តថា “គោលបំណងសំខាន់ នៃការបើកសាខាទាំង៣៨ព្រមគ្នានេះ ដោយសារតែយើងមើលឃើញ ពីសក្តានុពលនៅក្នុងខេត្តទាំង២៤ និងខណ្ឌទាំង១៤ នេះ កំពុងមានសក្តានុពលលើវិស័យដីធ្លី”។ លោកស្រីបន្ថែមថា “បច្ចុប្បន្ននេះមានអតិថិជនមកពីបណ្តាខេត្តផ្សេងៗ បានមកទាក់ទងមកយើង ឱ្យជួយបំរើសេវាកម្មជូនដល់ពួកគាត់ តែយើងអត់មានភ្នាក់ងាររបស់យើងនៅទីនោះផ្ទាល់ ដូច្នេះយើងអត់បានបំរើសេវាកម្មជូនពួកគាត់”។
លោកស្រីបន្ថែមថា ប៉ុន្តែពេលនេះ យើងមានក្រុមហ៊ុន ដែលចុះបញ្ជីស្របច្បាប់នៅក្នុងទីក្រុងភ្នំពេញ ដែលមានអាជ្ញាប័ណ្ណជាមួយក្រសួងពាក់ពាក់ព័ន្ធ យើងបានចុះទៅបំរើសេវកម្មជូនពួកគាត់ នៅតាមបណ្តាខេត្តទាំង២៤ និង១៤ខណ្ឌ។ លោកបន្តថា ការធ្វើដូច្នេះ គឺដើម្បីបង្កភាពងាយស្រួលដល់ការបញ្ជាទិញ និងលក់ដីធ្លីរបស់ពួកគាត់ ព្រោះយើងមានអ្នកជំនាញឯកទេសខាងដីធ្លី ដែលអាចជួយទៅលើក្រដាសស្នាមផ្សេងៗ របស់អ្នកបញ្ជាទិញនៅក្នុងបណ្តាខេត្ត និងខណ្ឌទំាងនោះ។ មិនតែប៉ុណ្ណោះ យើងមានក្រុមមេធាវី អ្នកជំនាញខាងវាយតម្លៃ និងប្រព័ន្ធវាយច្ចេកវិទ្យា ដែលអាចជួយធ្វើឯកសារជូនពួកគាត់កាន់តែមានភាពងាយស្រួល”។
លោកស្រី Grace Rachny Fong បានបន្ថែមថា “បើមានមិនអ្វីប្រែប្រួលនោះទេ សាខាទាំង៣៨ នេះ នឹងត្រូវសម្ពោធថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ខណៈ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចំណាយថវិកាយ៉ាងច្រើន ក្នុងការជួលគ្រូមកពីក្រៅប្រទេស និងក្នុងស្រុក ដើម្បីបណ្តុះបណ្តាលបុគ្គលិក ដែលនឹងទៅកាន់ដំណែងនៅតាមសាខាទាំងនោះឱ្យពួកគេមានជំនាញពិតប្រកដ”។
លោកស្រីបន្ថែមទៀតថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកក្នុងមួយសាខាប្រមាណ ១០នាក់បន្ថែមទៀត និងថ្នាក់ដឹកនាំមា្នក់ដែលបណ្តុះបណ្តាលរួចហើយ ឱ្យបំរើនៅតាមសាខាទាំង៣៨នោះ ដែលនឹងធ្វើឱ្យបុគ្គលិកកើនដល់ជិត៤០០នាក់។
ក្រុមហ៊ុន Century21 Cambodia ជាសមាជិកទី៧៥ ក្នុងចំណោម៧៨ ប្រទេសនៅជុំវិញពិភពលោក របស់ម៉ាក់សញ្ញា Century21 LLC។ ក្រុមហ៊ុននេះផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈដូចជា សេវាកម្មភ្នាក់ងារអចលនទ្រព្យ ការគ្រប់គ្រង និងការលក់គម្រោង ; សេវាការវិនិយោគដីធ្លី ព្រមទាំងផ្តល់ជូននូវឱកាសវិនិយកអាជីវកម្ម។
ក្រុមហ៊ុន Century21 Real Estate LLC មានការិយាល័យដែលជាម្ចាស់កម្មសិទ្ធិ និង ដំណើរការដោយឯករាជ្យប្រមាណ ៧,៤00 នៅ ៧៨ ប្រទេស និងដែនដីទូទាំងពិភពលោក ដែលមានអ្នកជំនាញផ្នែកលក់ អាជីពជាង១១១.000នាក់ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅរដ្ឋ California សហរដ្ឋអាមេរិកនៅឆ្នាំ១៩៧១៕
The post ក្រុមហ៊ុន Century21 ត្រៀមពង្រីកសាខាចំនួន៣៨បន្ថែមដោយផ្តោតលើឯកទេសលើវិស័យដីធ្លីនៅទូទាំងប្រទេស appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area