News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​នឹង​បញ្ចប់​មុន​ការ​គ្រោងទុក​


គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​នឹង​បញ្ចប់​មុន​ការ​គ្រោងទុក​

ដោយៈ​ រ៉ា​ណេត​

កោះ​កុងៈ​ រហូតមកដល់​ពេលនេះ​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​តារា​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ កំពុងតែ​បន្តសកម្មភាព​យ៉ាង​រលូន​ និង​បន្តដំណើរ​ទៅមុខ​ ដែល​អាច​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​ នៅ​ត្រឹម​ខែឧសភា​ឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​តារា​សាគរ​ ខេត្តកោះកុង​ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ពោល​គឺ​ខាង​ក្រុម​អ្នកជំនាញ​ផ្នែក​សាងសង់​ កំពុងតែ​បន្តសកម្មភាព​ស្រប​ទៅតាម​ផែនការ​ និង​គម្រោង​រប​សក្រុ​មហ៊ុន​។

លោក​បាន​បន្ត​ទៀត​ថា​ “ដំណើរការ​សាងសង់​នៅតែ​បន្ត​ រួម​ជាមួយនឹង​ដំណោះស្រាយ​ផល​ប៉ះពាល់​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​”។

គម្រោង​អាកាសយាន​ដ្ឋាន​តារា​សាគរ​ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ស្រុក​ថ្មបាំង​ និង​ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​វិនិយោគ​ការសាងសង់​ដោយក្រុម​ហ៊ុន​ចិន​ Union​ Development​ Group​ (UDG​) សហការ​ជាមួយ​ក្រុមហ៊ុន ​MY​ និង​ក្រុមហ៊ុន​ ស៊ី​ឈួន​ ហួយ​ស៊ីង​គ្រុប​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ ដែល​មាន​ទីតាំង​ខាងលើ​នេះ​ មាន​ចម្ងាយ​ប្រមាណ៣៣០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដោយមាន​ចំណាត់ថ្នាក់​តំបន់​ហោះហើរ​ 4E​ ដែល​មាន​ប្រវែង​ផ្លូវ​រត់៣.២០០​ ម៉ែត្រ​ ទទឹង៤៥​ ម៉ែត្រ​ និង​មាន​ទីតាំង​សម្រាប់​ឧទ្ធម្ភាគចក្រ​ចំនួន៤គ្រឿង​ ជាពិសេស​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​ ប៊ូ​អីង៧៧៧​ និង​អ៊ែ​របើស​A៣៤០ចុះចត​បាន​។

បើ​តាម​គម្រោង​ ការសាងសង់​នឹង​ត្រូវ​បាន​បញ្ចប់​ នៅ​ត្រឹម​អំឡុង​ខែមិថុនា​ ឆ្នាំ២០២០ខាងមុខនេះ​ ប៉ុន្តែ​ផ្អែក​តាម​ទិដ្ឋភាព​សម្រេច​ជាក់ស្ដែង​ ការសាងសង់​អាច​នឹង​បញ្ចប់​មុនពេលកំណត់​។

អាកាសយាន​ដ្ឋាន​តារា​សាគរ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ រួម​ជាមួយ​គម្រោង​វិនិយោគ​ជា​ជំហាន​ដំបូង​ចំនួន២​,២ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ការ​សាសង​សង់​នៅ​ត្រឹម​ខែឧសភា​ ឆ្នាំ២០២០​ ខណៈ​ដែល​ការហោះហើរ​សាកល្បង​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅក្នុង​អំលុង​ខែតុលា​ឆ្នាំ២០១៩ឆាប់​ៗនេះ​។

អនុប្រធាន​ក្រុមហ៊ុន​ Union​ Development​ Group​ (UDG​) ដែល​បាន​ធ្វើការ​វិនិយោគ​លើ​ការ​សា​សង់​ លោក​ WANG​ CHAO​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ “ក្រុមហ៊ុន​ គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​នេះ​ឱ្យ​រួច​ ជាស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ២០២០​ ហើយ​ក្រុមហ៊ុន​ នឹង​បើក​ដំណើរការ​ហោះហើរ​សាកល្បង​នៅ​ខែតុលា​ ជាពិសេស​នៅ​ខែធ្នូ​ចុងឆ្នាំ ២០២០យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​”។

លោក​បានឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ព្រលា​នយន្តហោះ​ដំណើរការ​ ក្រុមហ៊ុន​របស់​លោក​ នឹង​ធ្វើការ​បណ្ដុះបណ្ដាល​ ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្ម​ ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ន​នេះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ជុំវិញ​តំបន់​នោះ​មានកម្រិត​ ដូច្នេះ​ទើប​អាច​ត្រឹមតែ​ធ្វើការ​ងា​រស្រាលៗ​តែប៉ុណ្ណោះ​។

អនុប្រធាន​ក្រុមហ៊ុន​ UDG​ ឱ្យ​ដឹង​បន្ត​ថា​ អាកាសយាន​ដ្ឋាន​នៅ​ជាប់​សមុទ្រ​ និង​ភ្នំ​នេះ​ នឹង​មាន​ជើង​យន្តហោះ​ហើរ​ត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​អាច​នឹង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​ឱ្យ​ប្រទេស​កម្ពុជា​។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ៥លាន​នាក់​ក្នុង១ឆ្នាំ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការ​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​ នឹង​ហុច​សក្តា​នុ​ពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែមទៀត​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា​ ហើយ​ប្រសិន​ជា​ព្រលា​នថ្មីនេះ​មាន​ស្តង់​ដា​អន្តរជាតិ​ វា​នឹងអាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ថៃ​ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់នឹង​កម្ពុជា​ អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក​។

លោក​បន្ត​ថា ​“ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ​ ដែល​វា​នឹង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ កាន់តែ​ច្រើន​ថែមទៀត​”៕

The post គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​នឹង​បញ្ចប់​មុន​ការ​គ្រោងទុក​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area