News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោ​ងថ្មី​ៗជាច្រើន​នឹង​បើក​ដំណើរការ​ទាំង​នៅ​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ២០២០​


គម្រោ​ងថ្មី​ៗជាច្រើន​នឹង​បើក​ដំណើរការ​ទាំង​នៅ​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ២០២០​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បានឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​ថ្មី​ជាច្រើន​លើ​គ្រប់​ផ្នែក​ទាំងអស់​ នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ក្រោយនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ទីផ្សារ​ និង​តម្រូវការ​នៅក្នុង​ស្រុក​។

លោកស្រី​ អាន​ សុ​ធិ​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ ​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ គម្រោង​ទាំងនោះ​ មាន​ទាំង​អគារ​ជួល​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ សណ្ឋាគារ​ និង​អា​ផា​តមិនជា​ដើម​ បាន​និង​កំពុង​ត្រៀម​បើក​ដំណើរ​ ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​ នៅក្នុង​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ​ក្រោយនេះ​។

យ៉ាងណាក៏ដោយ​ ខាង​ក្រុមហ៊ុន​របស់​លោកស្រី​ មិនទាន់​បាន​បូកសរុប​របាយការណ៍​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ដោយ​ខាង​ក្រុមហ៊ុន​បាន​នឹង​កំពុង​ធ្វើ​កិច្ចការ​នេះ​ ។ របាយការណ៍​នេះ​នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ ជា​ផ្លូវការ​នៅដើម​ខែមករា​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោកស្រី​អាន​ សុធី​តា​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ការ​លក់​វិញ​ មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ ពោល​គឺ​កំពុង​មានដំណើរ​ការ​ដោយ​រលូន​ តែ​អ្វី​ដែល​មានការ​បារម្ភ​ខ្លាំង​នោះ​គឺ​នៅពេល​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ហើយ​ មិន​មាន​អ្នក​រស់នៅ​តែប៉ុណ្ណោះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​បានឱ្យ​ដឹង​ដែរ​ថា​ នៅពេល​មាន​គម្រោង​ជាច្រើន​ សម្ពោធ​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​ នា​ពេល​ខាងមុខនេះ​ ជា​ការ​បង្ហាញ​ពី​ភាព​ជឿង​ជាក់​ពី​ក្រុម​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​មក​លើ​គោល​យោ​បាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ និង​ស្តែង​ចេញពី​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​មាន​សុខ​សន្តិភាព​ និង​សុវត្ថិភាព​ព្រមទាំង​ផ្តល់​ឪកាស​ជូន​ដល់​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​។

លោក​បន្ត​ថា​ ម្យ៉ាងទៀត​នៅពេល​មាន​គម្រោង​ច្រើនបែប​នេះ​ គឺជា​ចំណុច​ល្អ​ក្នុង​ការ​បង្កើន​ការងារ​ សម្រាប់​អ្នករក​ស៊ី​ផ្នែក​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​ភ្នាក់ងារ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​មមាញឹក​ ព្រមទាំង​បាន​បង្កើត​ការងារ​ច្រើន​ ដូចជា​ សំណង់​ ការងារ​គូរ​ប្លង់​ ដឹកជញ្ជូន​ជាដើម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ថែម​ថា​ គម្រោង​ទាំងនេះ​បង្ហាញ​កាន់តែ​ល្អ​ និង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ ហើយ​ម្យ៉ាងទៀត​ក៏​កុំ​មាន​ទុ​ទិដ្ឋិនិយម​ ចំពោះ​គម្រោង​ទាំងនេះ​ ពោល​នៅពេល​ដែល​គម្រោង​មានគុណ​ភាព​ មាន​សម្ភារៈ​ទំនើប​ និង​មាន​ទីតាំង​ល្អ​ហើយ​នោះ​ អ្វី​ៗនឹង​ដំណើរ​ដោយ​រលូន​៕

The post គម្រោ​ងថ្មី​ៗជាច្រើន​នឹង​បើក​ដំណើរការ​ទាំង​នៅ​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ២០២០​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area