ចំណុចវិជ្ជមាន និងអវិជ្ជមាន ពេលអ្នកប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ
សម្រាប់អ្នកវិនិយោគអចលនទ្រព្យប្រាកដណាស់ ពួកគេតែងតែស្វែងរកភ្នាក់ងារអចលទ្រព្យដើម្បី សម្រាលការងាររបស់យើង តួយ៉ាងនៅពេលលោកអ្នកមានបំណងលក់ផ្ទះលោកអ្នកនឹងនឹកឃើញ ដល់ភ្នាក់ងារជំនាញដែលមានបទពិសោធន៍ហើយ តែទោះជាយ៉ាងណា ករណីជួលភ្នាក់ងារ អចលនទ្រព្យក៏មានគុណសម្បត្តិនិងគុណវិប្បត្តិផងដែរ ខាងក្រោមគឺជាចំណុចសំខាន់ៗមួយចំនួន ដែលលោកអ្នកគួរយល់ដឹង៖
តើការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យមានអត្ថប្រយោជន៍អ្វីខ្លះ?
ជួយសន្សំសំចៃពេលវេលា
ការលក់អចលនទ្រព្យគឺជារឿងដែលអូសបន្លាយគួរសម វាទាមទារពេលវេលាច្រើនរួមទាំងការស្វែងរកអតិថិជន កំណត់តម្លៃ ហើយត្រូវរងចាំទទួលភ្ញៀវមកមើលផ្ទះ ដែលទាំងនេះវាទាមទារមានភាពអំណត់និងពេលវេលាច្រើន។ ប្រសិនបើយើងមានភ្នាក់ងារជាអ្នកធ្វើកិច្ចការទាំងនេះយើងពិតជាមានភាពងាយស្រួលក្នុងការធ្វើការប្រចាំថ្ងៃបានយ៉ាងរលូន។
ពួកគេមានជំនាញលក់ដ៏បុិនប្រសប់
ជាធម្មតាបុគ្គលិកនៃក្រុមហ៊ុនអចលនទ្រព្យដែលយើងជ្រើសរើស សុទ្ធសឹងតែមានជំនាញនិងបទពិសោធន៍ក្នុងកិច្ចការចរចារលក់ និងសេវាកម្មទំនាក់ទំនងភ្ញៀវ។ ចំណេះជំនាញ ហើយថែមទាំងមានខ្សែរយៈបណ្តាញពួកគេនឹងស្វែងរកអ្នកទិញមកជូនលោកអ្នក គ្រាន់តែអាចប្រើពេលយូរ ឬឆាប់ប៉ុណ្ណោះ។
ពួកគេយល់ច្បាស់អំពីតម្លៃអចលនទ្រព្យ
ពេលខ្លះយើងដាក់លក់ផ្ទះឬជួលក្នុងតម្លៃមួយដែលខ្ពស់ខ្លាំងពេកលើតម្លៃទីផ្សារដែលជាហេតុធ្វើឲ្យអចលនទ្រព្យនោះលក់មិនចេញ។ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យពួកគេមានជំនាញក្នុងការ វាយតម្លៃអចលនទ្រព្យផងដែរ ដែលនឹងដាក់តម្លៃមួយដែលស្របតាមតម្លៃទីផ្សារស្តង់ដាបានត្រឹមត្រូវ។
តើការលក់ដោយគ្មានភ្នាក់ងារផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
កម្រៃជើងសារ
ជាធម្មតាប្រសិនបើលោកអ្នកជួលភ្នាក់ងារអចលនទ្រព្យសម្រាប់ជួយលក់ឬជួលអចលនទ្រព្យរបសលោកអ្នក គឺយើងត្រូវផ្តល់ប្រាក់កម្រៃជើងសារទៅឲ្យពួកគេ។ ដោយឡែកប្រសិនបើយើងមិនជួលភ្នាក់ងារអចលនទ្រព្យនោះទេ យើងនឹងមិនត្រូវបានចំណាយលុយទៅលើកម្រៃជើងសារនោះទេ។ ការណ៍ដែលមិនជួលភ្នាក់ងារអចលនទ្រព្យគឺសម្រាប់តែអ្នកមានពេលវេលាច្រើន ហើយមានជំនាញ និងចំណេះដឹងខាងទីផ្សារអចលនទ្រព្យតែប៉ុណ្ណោះ។
អ្នកអាចចរចារតម្លៃលក់ជាមួយអ្នកទិញផ្ទាល់ និងការប្រើប្រាស់ទីផ្សារបានសម្បូរបែប
យើងមានឱកាសច្រើនក្នុងការចរចារតម្លៃលក់ ឬជួល ហើយប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារបានច្រើនសណ្ឋានក្នុងការផ្សព្វផ្សាយអចលនទ្រព្យរបស់យើង តួយ៉ាងយើងអាចដាក់លក់អចលនទ្រព្យ នៅក្នុងគេហទំព័រអចលនទ្រព្យបានផងដែរ (Harbor Property)។
ចំណែកឯតម្លៃថ្លៃថ្នូរវិញយើងឃើញថាយើងអាចកំណត់បានដោយក្នុងតម្លៃមួយយើងពេញចិត្តចំណែកឯលិខិតផ្លូវច្បាប់នានាយើងក៏ត្រូវរត់ដោយខ្លួនឯងផងដែរ ហើយសម្រួលតម្លៃទៅតាមនឹងផងដែរ។ និយាយជារួមអ្នកត្រូវប្រាកដថាអ្នកមានជំនាញទាំងនេះមុនពេលចាប់ផ្តើមដំណើរការក្នុងការលក់ដូរ។
ជារួមការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យប្រៀបដូចជាអាវុធមុខ២ ដែលមានទាំងវិជ្ជមាន និងអវិជ្ជមាន ដែលយើងត្រូវថ្លឹងថ្លែងថាតើគួរជ្រើសរើសភ្នាក់ងារអចលនទ្រព្យឬយ៉ាងណា តែអ្នកត្រូវប្រាកដថាស្ថាន ភាពរបស់លោកអ្នកគឺត្រូវនឹងតម្រូវការរបស់លោកអ្នកផងដែរ៕