News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ចំណុចសំខាន់ៗត្រូវដឹងមុននឹងវិនិយោគលើផ្ទះលំហែ


រយៈកាលចុងក្រោយនេះ គម្រោងផ្ទះលំហែកាយបានក្លាយជាទីពេញនិយមសម្រាប់ទីផ្សារ កម្ពុជា ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់ និងអ្នកដែលមានលំនៅដ្ឋាន អចិន្រ្តៃយ៍រួចជាស្រេច។ ផ្ទះលំហែកាយភាគច្រើនជាប្រភេទផ្ទះបែបបឹងកាឡូ ឬផ្ទះវីឡា ដែលស្ថិតនៅជិតឆ្នេរសមុទ្រ តំបន់ភ្នំ និងតាមមាត់ទន្លេ ជាពិសេសស្ថិតនៅជិតតំបន់ ទេសចរណ៍នានា។

រូបភាព : ផ្ទះលំហែរាំងភ្នំ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតគឺជាគោលដៅនៃគម្រោងអភិវឌ្ឍន៍ផ្ទះលំហែកាយ ដែលមានប្រជា ប្រិយភាពខ្លាំងជាងគេនៅកម្ពុជា ក្រៅពីនេះមានដូចជាខេត្តព្រះសីហនុ កែប កោះកុង  មណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែងផងដែរ។

លោកបានបន្តទៀតថា នៅពេលអនាគត តម្រូវការផ្ទះលំហែកាយនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ដោយសារតែជីវភាពពលរដ្ឋកាន់តែប្រសើរជាមួយប្រាក់ចំណូលច្រើនជាងមុន។​​ ជាមួយគ្នានេះ លោកសុខ គែន ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតបាននិយាយផងដែរថា អ្នកនៅភ្នំពេញជាច្រើនបានសម្រុកទិញដីនៅខេត្តកំពត ត្រៀមទុកអភិវឌ្ឍន៍ជាផ្ទះលំហែកាយសម្រាប់ជួលបន្តផង ឬអាចសម្រាប់ទុកសម្រាកលំហែនៅពេលទំនេរ។

លោកបានបន្តថា សម្រាប់អ្នកមានជីវភាពធូរធារ ពួកគេបានទិញដីយកទៅសង់ផ្ទះប្រណិត សម្រាប់ទុកលំហែកាយ ចំណែកក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនបានទិញដីឡូត៍លំហែកាយ និងសាងសង់គម្រោងផ្ទះលំហែកាយផងដែរ។

ការសាងសង់ ឬទិញផ្ទះលំហែកាយគឺមិនត្រឹមតែសម្រាប់តែរស់នៅតែប៉ុណ្ណោះទេ វាពិតជាឱកាសក្នុងការវិនិយោគផងដែរ ដោយសារផ្ទះលំហែកាយគឺស្ថិតនៅជិតតំបន់រមណីយដ្ឋាន ទេសចរណ៍ ដូច្នេះការដាក់ជួលដើម្បីយកកម្រៃគឺពិតជាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ លោកអ្នក។ តម្លៃជួលផ្ទះលំហែកាយ ដែលស្ថិតនៅជិតតំបន់មាត់ព្រែក មួយខ្នងប្រភេទ ផ្ទះវីឡាដែលមានចាប់ពី៣បន្ទប់ឡើងគឺអាចជួលបានក្នុងតម្លៃជាមធ្យមគឺ១០០ដុល្លារក្នុងមួយយប់។

ចំណែកឯតម្លៃលក់របស់គម្រោងផ្ទះលំហែកាយវិញ តួយ៉ាងនៅតាមតំបន់សមុទ្រ ដូចជាខេត្តព្រះសីហនុ កោះកុង កែប និងកំពតគឺមានតម្លៃជាមធ្យមចាប់ពី៦ម៉ឺនដុល្លារឡើងទៅ តម្លៃអាចនឹងផ្លាស់ប្តូរស្របតាមទីតាំង និងប្រភេទផ្ទះលំហែកាយ។

សរុបមក ប្រសិនបើលោកអ្នកចង់វិនិយោគលើផ្ទះលំហែ លោកអ្នកចាំបាច់ត្រូវពិចារណាលើតម្លៃ ទីតាំង និងផលចំណេញពីការវិនិយោគឱ្យបានល្អិតល្អន់ជាមុនសិន។ ដើម្បីចៀសវាងការសម្រេចចិត្តខុស លោកអ្នកគួរសិក្សាពីចំណុចទាំងអស់នេះ ជាមួយគេហទំព័រអចលនទ្រព្យដែលអាចជឿទុកចិត្តបានដូចជា Harbor Property ដើម្បីទទួលបានព័ត៌មាន និងទិន្នន័យល្អិត៕

ប្រភព: Harbor Property