ដីឡូត៍ឋានសួគ៌ត្រពាំងរូងកំពុងទាក់ទាញការចាប់អារម្មណ៍តាមរយៈការកក់ប្រាក់ត្រឹម ២៥០ដុល្លារប៉ុណ្ណោះ
ដីឡូត៍ឋានសួគ៌ត្រពាំងរូងកំពុងទាក់ទាញការចាប់អារម្មណ៍តាមរយៈការកក់ប្រាក់ត្រឹម ២៥០ដុល្លារប៉ុណ្ណោះ
ដោយគង់ សូរិយា
ភ្នំពេញៈ គំរោងដីឡូត៍ឋានសួគ៌ត្រពាំងរូង កំពុងទាក់ទាញការចាប់អារម្មណ៍វិនិយោគពីអតិថិនជនជាច្រើន ដោយការបើកលក់ក្នុងរយៈពេលជាង១ខែប៉ុណ្ណោះ ការលក់របស់យើងសម្រេចបានជិត ៥០ភាគរយ។
ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ដើម្បីប្រែក្លាយតំបន់នេះ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ប្រណីត គំរោងវិនិយោគនេះកំពុងដើរស្របគ្នានឹងផែនការរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយខេត្តកោះកុងជាតំបន់ទេសចរណ៍ពិសិដ្ឋ ដោយផ្តោតលើការកំសាន្តលំហែរ និងការស្នាក់នៅសំរាប់និវត្តន៍ជន។
លោកអេង ឆៃលាង សហភាគហ៊ុនិកនៃគំរោងដីឡូត៍រមណីយដ្ឋាន ឋានសួគ៌ត្រពាំងរូងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៣ តុលានេះថា តំបន់ត្រពាំងរូងស្ថិតក្នុងគោលដៅ នៃរៀបចំផែនការអភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតំបន់ ដោយសារតំបន់នេះមានសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល មានដងព្រែកដែលមានទឹកថ្លាឆ្វង់ ពិសេសជាតំបន់ដែលមានទឹកប្រៃ៦ខែ និងទឹកសាបរយៈពេល៦ខែក្នុងមួយឆ្នាំ។
លោកបន្តថា “ក្រុមវិនិយោគរបស់យើង កំពុងប្រែក្លាយដីមានទំហំជិត៥ហិកតានេះ ជារមណីយដ្ឋានទេសចរណ៍ ដែលអាចទទួលភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ពិសេសភ្ញៀវទេសចរណ៍អឺរ៉ុប ដែលចូលចិត្តដំណើរទេសរណ៍បែបផ្សងព្រេង និងការស្នាក់នៅជាមួយធម្មជាតិ”។ លោកបន្តថា “យើងមានក្រុមការងារ ដែលកំពុងធ្វើការជាមួយវេបសាយ Tripadviser, Agoda, Booking.com ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងគំរោងរមណីយដ្ឋានរបស់យើង”។
ដីឡូត៍រមណីយដ្ឋានឋានសួគ៌ត្រពាំងរូង មានទំហំផ្ទៃដីជិត៥ហិកតា ហើយឡូត៍និមួយៗមានទំហំចាប់ពី១០គុណនឹង ២០ម៉ែត្រ និងទំហំធំជាងនេះដែលមានទទឹង១០គុណនឹង៣០ម៉ែត្រ ដែលផ្តល់ឲ្យអតិថិជនមានភាពងាយស្រួល ក្នុងការជ្រើសរើសសាងសង់លំនៅដ្ឋាន ឬបឹងហ្កាឡូត៍សំរាប់ជួលឲ្យភ្ញៀវទេសចរណ៍ ដើម្បីទទួលបានផលចំណូលប្រចាំខែផងដែរ។
លោកអេង ឆៃលាងបានបន្តថា ដោយឈរលើផែនការ និងចក្ខុវិស័យច្បាស់លាស់ យើងនឹងផ្តល់ជូនអតិថិជនទិញដីក្នុងគំរោងរបស់យើង នូវផលចំណូលប្រចាំខែ តាមរយៈការសាងសង់បឹងហ្កាឡូ ផ្ទះលំហែរ និងគំរោងរមណីយដ្ឋានបណ្តែតទឹកផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តនិងទស្សនាតំបន់នេះ។
គំរោងដីឡូត៍ឋានសួគ៌ត្រពាំងរូង ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីគំរោងតារាសាគរ និងព្រលានយន្តហោះអន្តរជាតិថ្មីដែលវិនិយោគដោយ Tianjing Union Development Group ដែលគ្រោងដាក់ឲ្យដំណើរការចុងឆ្នាំនេះ។
អតិថិជនចាប់អារម្មណ៍វិនិយោគលើគំរោងនេះ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០៨៦ ៤៨ ៥៥ ៦៦, 096 492 8888៕
The post ដីឡូត៍ឋានសួគ៌ត្រពាំងរូងកំពុងទាក់ទាញការចាប់អារម្មណ៍តាមរយៈការកក់ប្រាក់ត្រឹម ២៥០ដុល្លារប៉ុណ្ណោះ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area