តើគួររស់នៅកណ្ដាលក្រុង ឬជាយក្រុង?
ពីមួយឆ្នាំ ទៅមួយឆ្នាំកំណើនចំនួនប្រជាជនកាន់តែកើនឡើង! គិតត្រឹមឆ្នាំ ២០២២ នេះ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមាន 17លាននាក់ ដោយចំនួនប្រជាជននៅភ្នំពេញមានរហូតដល់ ៣លាននាក់ជាងឯណោះ។ កំណើនប្រជាជនច្រើនបែបនេះ ធ្វើឱ្យភ្នំពេញត្រូវអភិវឌ្ឍន៍ពង្រីកបន្ថែមនៅតាមតំបន់ជាច្រើននៅជុំវិញ និងជាយក្រុង។
ទំនោរការរស់នៅជាយក្រុងក៏កើនឡើង ដ្បិតតម្លៃអចលនទ្រព្យនៅជាយក្រុងធូរថ្លៃច្រើនជាងតម្លៃដី ផ្ទះនៅក្នុងក្រុង។ ប៉ុន្តែតើការរស់នៅជាយក្រុង និងក្នុងក្រុងដូចគ្នាដែរឬទេ? យើងទៅវែកញែកពីគុណសម្បត្តិ និងគុណវិបត្តិទាំងអស់គ្នា។
គុណសម្បត្តិរស់នៅក្នុងក្រុង
រឿងដំបូងហ្នឹងគឺ ឱកាសការងារ! នៅក្នុងក្រុងមានឱកាសច្រើន ផ្ដល់ភាពងាយស្រួល អ្នកអាចជ្រើសរើសការងារត្រូវនឹងជំនាញរបស់ខ្លួន ហើយនៅជិតៗខ្លួនថែមទៀត។
រឿងបន្ទាប់គឺសកម្មភាពជំនួញ!! នៅក្នុងក្រុង ឬក្រុងភ្នំពេញតែម្ដងជាកន្លែងបណ្ដុំទៅដោយអគារ អាជីវកម្ម ពាណិជ្ជកម្ម ជំនួញគ្រប់ប្រភេទ ដែលអ្នកសុទ្ធតែអាចទាញផលប្រយោជន៍ពីវាបាន។
រស់នៅក្នុងក្រុង ប្រកបដោយភាពស៊ីវិល័យ ជាពិសេសហ៊ុំព័ទ្ធទៅដោយសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋានល្បីៗ ផ្សារទំនើប និង ផ្ដល់ភាពងាយស្រួលដល់អ្នកថែមទៀតផង ជាពិសេសគឺ ភ្លើងពណ៌ក្នុងក្រុងនាពេលរាត្រីនេះឯង។
ដោយឡែកទោះជា ការរស់នៅទីក្រុងមានភាពស៊ីវិល័យ និងងាយស្រួលក៏ពិតមែន ប៉ុន្តែសំឡេងរំខានចរាចរណ៍មានស្ទើរពេញ ២៤ម៉ោង។ ការស្នាក់នៅ ម្ហូបអាហារ ត្រូវចំណាយខ្ពស់ ក្រៅពីនេះ តម្លៃនៃ អចលនទ្រព្យក្នុងក្រុង ក៏មានតម្លៃថ្លៃកប់ពពក។
បើនិយាយពីគុណសម្បត្តិនៃការរស់នៅជាយក្រុងវិញ
យើងឃើញថា វាមានភាពស្ងប់ស្ងាត់ច្រើន កាត់បន្ថយភាពតានតឹង និងស្ត្រេសដោយសារតែសំឡេងឡានម៉ូតូ។ អ្នកអាចទិញផ្ទះ មានទីធ្លាធំទូលាយ មានពេលវេលាឯកជនជាមួយគ្រួសារ រីឯការចាយវាយហ្នឹងក៏មិនសូវច្រើន។
ផ្ទុយទៅវិញ ការរស់នៅជាយក្រុងដ្បិតថាគុណសម្បត្តិច្រើន ប៉ុន្តែអ្នកប្រឈមមុខនឹងការធ្វើដំណើរច្រើនម៉ោង ទៅធ្វើការ ភាពកក់ស្ទះ មុនចូលដល់ក្នុងក្រុង។ បើនិយាយពីឱកាសការងារ បើអ្នកមិនចង់ធ្វើនៅក្នុងក្រុងទេ វាហាក់មានតិចមែន ឬនិយាយបានថា មានដែរ តែមានការប្រកួតប្រជែងច្រើន។
បើសួរថា ចឹងគួររើសយកមួយណា មានតែអ្នកទាំងអស់គ្នាទេដែលដឹងច្បាស់ជាងគេ ថាស្រឡាញ់ ចូលចិត្តនឹងការរស់នៅបែបណា ព្រោះទោះបីជាចម្លើយផ្ដល់ជូនថា ការរស់នៅក្នុងក្រុងប្រសើរជាងនៅជាយក្រុង តែមិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តការរស់នៅក្នុងក្រុងដូចៗគ្នានោះឡើយ។ សង្ឃឹមថា ការរៀបរាប់់ខាងលើ អាចជាចំណែកនៃចំណេះដឹងមួយ ជំនួយដល់ការសម្រេចអ្នកទាំងអស់គ្នា។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕