បុរីធំមួយមានផ្ទៃដីជាង៣០ហិកតានឹងបើកសម្ភោធជាផ្លូវការនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាចុងសប្តាហ៍នេះ
បុរីធំមួយមានផ្ទៃដីជាង៣០ហិកតានឹងបើកសម្ភោធជាផ្លូវការនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាចុងសប្តាហ៍នេះ
ដោយ ដេវីត
ភ្នំពេញៈ ក្រុមហ៊ុន ML មង្គលរៀលធី នឹងបានចាប់ផ្តើមបើកសម្ភោធគំរោងបុរីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី៣ វិច្ឆិកាខាងមុខនេះ ជាមួយនឹងលំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព និងផាសុខភាពសំរាប់ប្រជាពលរដ្ឋអាចប្រកបអាជីវកម្មបាន។
លោកពេជ្រ សីហា ប្រធានផ្នែកទីផ្សារ បុរី ML វិមានមង្គលបានមានប្រសាសន៍ឲ្យដឹងថាពិធីសម្ភោធគំរោង ដែលស្ថិតនៅស្របតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខ័ណ្ឌ កំបូល រាជធានីភ្នំពេញនឹងធ្វើឡើងនាព្រឹកថ្ងៃទី៣ វិច្ឆិកាខាងមុខនេះ។ លោកបន្តថា ក្រុមហ៊ុន ML មង្គលរៀលធីជាក្រុមហ៊ុនមួយ វិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យលំនៅដ្ឋាន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតទៅលើមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុនសែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដ៏ថ្លៃថ្លាជាប្រមុខ។
លោកបន្តថា ក្រុមហ៊ុន ML មង្គលរៀលធី បានវិនិយោគវិស័យអចលនទ្រព្យ លើផ្ទៃដីប្រមាណជាជាង៣០ហិកតា ជាមួយនឹងផ្ទះជាង២០០០ល្វែង។ គំរោងនេះ មានចំងាយប្រមាណជា៥គមពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ បត់ចូលតាមខ្លោងទ្វាវត្តតាភេមប្រហែលជា៨០០ម។
បុរីMLវិមានមង្គលមានផ្ទះជាប្រភេទវិឡាកូនកាត់ E0 E1 ដែលមាន២ទំហំខ្នាតសំរាប់អតិថិជនជ្រើសរើស ដែលមានទំហំផ្ទះដូចជា 4.1mx10m មានបន្ទប់គេង២ បន្ទប់ទឹក២ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ផ្ទះបាយ១ ឃ្លាំងដាក់ឥវ៉ាន់នៅក្រោមជណ្តើរ១។ ផ្ទះមានទំហំ 4.1mx13m មានបន្ទប់គេង២ បន្ទប់ទឹក៣ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ផ្ទះបាយ១ ឃ្លាំងដាក់ឥវ៉ាន់នៅក្រោមជណ្តើរ១
ផ្ទះនិមួយៗនៅក្នុងបុរីនេះ នៅសល់ខាងមុខផ្ទះ៤ម៉ែត្រ ស្ថិតនៅលើផ្លូវទំហំចាប់ពី៨ដល់ ១២ម៉ែត្រ និងផ្លូវភ្លោះ13.5កន្លះ ហើយអាចសង់ឡើងបាន១ជាន់ទៀត។
លោកពេជ្រ សីហាបានបន្តឲ្យដឹងទៀតថា ដោយឡែកបុរីMLវិមានមង្គលមានភាពទាក់ទាញស្ថិតនៅតំបន់ដែលមានសក្តានុពលខ្លាំង ជាតំបន់ជាប់ផ្លូវអាស៊ាន។ ផ្លូវជាតិលេខ៤ -ផ្លូវល្បឿនលឿន៦០ម៉ែត្រ តភ្ជាប់ទីទំនប់កប់ស្រូវទៅកំពង់សោម -មានផ្សារអាជីវកម្មរបស់រដ្ឋគឺផ្សាជម្ពូរវ័ន-ផ្សារកំបូល -តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ -វិទ្យាល័យកំបូល មណ្ឌលសុខភាព កំបូល
ជាមួយគ្នានេះ បុរីML វិមានមង្គល ក៏ជាទីតាំងដែលព័ទ្ឋជុំវិញដោយរោងចក្រ វាយនភ័ណ្ឌកាត់ដេរ-រោងចក្រស្បែកជើង -រោងចក្រទឹកដោះគោ -អាគាសាធារណះរបស់រដ្ឋសង្កាត់កំបូល ខ័ណ្ឌកំបូលជាដើម។
លោកពេជ្រ សីហាបានបន្តថា បុរី ML វិមានមង្គល ដែលមានអតិថិជនបន្តគាំទ្រកាន់តែច្រើនឡើងៗឥតឈប់ឈរពី១ថ្ងៃទៅ១ថ្ងៃ ក៏ព្រោះតែបុរីឈរលើស្មារតី នៃការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះពួកគាត់ ទាំងផ្នែកសេវាកម្ម ទាំងផ្នែកការដ្ឋានសំណង់ជាពិសេសជាងនេះទៅទៀត គឺបញ្ចប់ការសាងសង់មុនកុងត្រាកំណត់ ប្រគល់ផ្ទះអតិថិជនដូចជានៅគំរោងទី១ជាដើម។
អតិថិជនអាចបង់រំលោះបានរហូតដល់១៧ឆ្នាំ ក្នុងគោលបំណងដើម្បីជួយសំរួលដល់អតិថិជនដែលមានប្រាក់ចំណូលមធ្យម។ អតិថិជនគ្រប់រូបមានសិទ្ធ បង់ផ្តាច់ពេលណាក៏បានដោយពុំមានការពិន័យឡើយ។
លោកពេជ្រ សីហាបានបន្តថា ពេលផ្ទះហើយទទួលបានប្លង់អតិថិជន អាចបង់រំលោះជាមួយធនាគារដៃគូររបស់បុរី ឬធនាគារណាក៏បាន ធនាគារដៃគូររបស់បុរីមាន ធានាគាភ្នំពេញពាណិជ្ជ ធនាគារ ABA ដែលមានបុគ្គលិករង់ចាំទទួលពិគ្រោះយោបល់ផងដែរ។
អ្នកជំនាញផ្នែកអចលនទ្រព្យបានសម្តែងសុទិដ្ឋិនិយម សំរាប់លំនៅដ្ឋានមានតម្លៃមធ្យម នៅក្នុងស្ថានភាពសេដ្ឋកិច្ច និងកំនើនប្រជាជនចូលមករស់នៅក្នុងក្រុងភ្នំពេញកាន់តែច្រើន។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមយ៉ាងឆាប់់រហ័ស បានធ្វើឲ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យមបានកើនឡើងយ៉ាងឆាប់់រហ័ស ពិសេសលំហូរប្រជាជនចូលមករស់នៅរាជធានី និងជាយរាជធានីភ្នំពេញ។
លោកបន្តថា “ការរីកចម្រើនជីវភាព និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការច្រើន ពិសេសលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងមានតម្រូវការខ្ពស់”។ លោកបន្តថា “តំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤កំពុងមានការរីកចម្រើន ជាមួយនឹងវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសនានា ហេតុនេះការវិនិយោគលំនៅដ្ឋានតម្លៃមធ្យមនៅតំបន់នេះ ពិតជាឆ្លើយតបនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ”។
រាជធានីភ្នំពេញ កំពុងតភ្ជាប់គ្នាដោយស្វ័យប្រវត្តិជាមួយខេត្តកំពង់ស្ពឺរួចទៅហើយ ប៉ុន្តែនាពេលអនាគតតំបន់នេះ កាន់តែមានភាពរីកចម្រើនថែមទៀត ព្រោះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដើម្បីប្រែក្លាយតំបន់នៅជាប់ផ្លូវជាតិលេខ៤ ចាប់ពីរាជធានីភ្នំពេញដល់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្មនៅឆ្នាំ២០២៥ខាងមុខនេះ។
អតិថិជនចាប់អារម្មណ៍ជាវលំនៅដ្ឋានក្នុងបុរីនេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 016 551 022 / 017 509 231/ 097 85 62 333៕
The post បុរីធំមួយមានផ្ទៃដីជាង៣០ហិកតានឹងបើកសម្ភោធជាផ្លូវការនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាចុងសប្តាហ៍នេះ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area