News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ប្រយ័ត្នស្តាយក្រោយ បើទៅលេងភ្នំ១៥០០ហើយមិនបានចូលលេងតំបន់លំហែ៣កន្លែងនេះ


ភ្នំ១៥០០បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងផ្សងព្រេងដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។ តំបន់ភ្នំ១៥០០មានទីតាំងភូមិសាស្រ្តខេត្តពោធិ៍សាត់​ ដែលជាតំបន់ជួរភ្នំពោរពេញដោយទេសភាពស្រស់ត្រកាលគួរជាទីគាប់ចិត្ត។

រូបភាព៖ ផ្ទះលំហែបងបារាំង

លើសពីនេះដោយសារសក្តានុពលនៃតំបន់នោះ ទើបបានប្រែក្លាយជាតំបន់ទេសចរលំហែកាយ ជាច្រើនកន្លែងសម្រាប់អ្នកទេសចរមកលេងកំសាន្ត និងស្នាក់នៅ ហើយតំបន់ទាំងនោះមានដូចជា៖

ភ្នំកាហ្វេ

ភ្នំកាហ្វស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៥  គីឡូម៉ែត្រលេខ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្រាប់អ្នកដែលចូលចិត្តកាហ្វេដាច់មិនបាន កុំភ័យរឿងអត់កាហ្វេ ភ្នំកាហ្វេមានបម្រើទាំងកាហ្វេនិងអាហារផងដែរ។ នេះជាហាងកាហ្វេដែលមានទេសភាពល្អបំផុត មានទេសភាពព្រៃភ្នំព័ទ្ធជុំវិញ មានទឹកជ្រោះហូរកាត់នៅខាងក្រោយហាងកាហ្វេតែម្តង។ ញ៉ាំកាហ្វេអង្គុយមើលព្រៃព្រឹក្សា នេះជាបរិយាកាសដែលល្អបំផុតដែលមិនអាចបំភ្លេចបានឡើយ។

រូបភាព៖ ភ្នំកាហ្វេ

នាពេលថ្មីៗនេះ ភ្នំកាហ្វេមានបម្រើជាសាច់អាំង (BBQ) សម្រាប់អាហារពេលល្ងាចរហូតដល់ម៉ោង១០យប់។ ស្តាប់ភ្លេងបណ្តើរ អាំងសាច់បណ្តើរ សំខាន់គឺលើកដាច់ៗជាមួយនឹង Cocktail​ ប្រចាំហាងភ្នំកាហ្វេ។

រូបភាព៖ Jden Pich

ផ្ទះលំហែបងបារាំង

អាចចំណាយពេលមួយយប់សម្រាកលំហែកាយរំសាយអារម្មណ៍តានតឹងបាននៅក្នុងផ្ទះលម្ហែ បងបារាំង។ មានការផ្តល់ជូននូវប្រភេទផ្ទះស្នាក់នៅបឹងហ្គាឡូ និងបោះតង់បានផងដែរ។ គ្រាន់ តែនឹកឃើញក៏ស្រស់ស្រាយទៅហើយ ភ្ញាក់ពីដំណេកមកភ្លាមបើកភ្នែកឃើញទេសភាពថ្ងៃរះ អមដោយទេសភាពព្រៃភ្នំ វាពិតជាពេលវេលាដ៏មានន័យ។

រូបភាព៖ ផ្ទះលំហែបងបារាំង

បុប្ផាលាក់ខ្លួនរីសត

បុប្ផាលាក់ខ្លួនជាឈ្មោះរីសតមួយដែលស្ថិតនៅតំបន់ជួរភ្នំ១៥០០ ដែលមានទេសភាពខៀវស្រងាត់។ ដំណើរផ្លូវវែងឆ្ងាយមែនពិត ប៉ុន្តែប្រសិនបើអ្នកមកដល់តំបន់នេះធានាថាអ្នកពិតជា ពេញចិត្តបំផុត។រីសតមួយនេះមានសេវាកម្ម និងការស្នាក់នៅប្រកបដោយផាសុកភាព ថែមទាំងមានទីតាំង អាចឲ្យអ្នកដំណើរស្នាក់នៅបានសុខស្រួល លើសពីនេះថែមទាំងមានម៉ូតូធំសម្រាប់អ្នកស្នាក់ នៅជួលជិះលេងកំសាន្តផងដែរ។ បើបានមកលេងកំសាន្តនៅតំបន់ភ្នំ១៥០០ លោកអ្នកគួរតែមកលេងកំសាន្ត ឬស្នាក់នៅតំបន់ទាំង៣ខាងលើ ពេលវេលាដ៏សប្បាយរីករាយ ជាពិសេសជាមួយមនុស្សជាទីស្រលាញ់។

រូបភាព៖  បុប្ផាលាក់ខ្លួន

សូមរំលឹកផងដែរថា គម្រោងបើកច្រកព្រំដែនថ្មដាស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ជាប់ព្រំដែនជាមួយខេត្តត្រាតប្រទេសថៃ។ គម្រោងនេះគឺជាការសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់៕

រូបភាព៖ Kâmlôt – កំលត

សម្រាប់ព័ត៌មានអភិវឌ្ឍន៍អចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួល សូមចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីទូរសព្ទដៃរបស់ Harbor Property ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633