News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

មកស្គាល់ទីឋានទេសចរណ៍ដ៏អស្ចារ្យ ១កន្លែងនៅខេត្តបាត់ដំបង!


ពុទ្ធសាសនាគឺជាសាសនាផ្លូវការរបស់ប្រទេសកម្ពុជា ហើយការគោរពឬប្រតិបត្តិត្រូវធ្វើឡើង យ៉ាងទូលំទូលាយ ទាក់ទងនឹងប្រពៃណីសាសនា នៅក្នុងខេត្តបាត់ដំបងពិតជាមានទីសក្ការៈ វត្តអារាមទាំងចាស់ និងថ្មីជាច្រើននៅក្នុងខេត្តដ៏ចំណាស់មួយនេះ។

Harbor Property សូមណែនាំទីសក្ការៈសាសនាមួយកន្លែងដែលមានឈ្មោះថា អគារទីសក្ការៈ បូជាបាហៃ ដែលមានស្ថាបត្យកម្មដ៏ស្រស់ស្អាតរចនាឡើងដោយស្ថាបត្យករជនជាតិខ្មែរ មានប្រាំបួនជ្រុង ហើយរុំព័ទ្ធដោយសួនច្បារ និងមាត់ទឹកដែលមើលទៅធ្វើឲ្យអ្នកដែល បានទៅកាន់ទីនោះមានភាពស្រស់ស្រាយនៅក្នុងអារម្មណ៍យ៉ាងខ្លាំង។ទីតាំងបូជាបាហៃ ស្ថិតនៅផ្លូវបោះពោធិ៍ អូរស្រឡៅ ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីផ្សារណាត់ខេត្តបាត់ដំបង។

បាហៃជាសាសនាតូចមួយដែលមានដើមកំណើតមកពីប្រទេសអ៊ីស្រាអ៊ែល អ្នកកាន់សាសនា នេះគោរពបូជាព្រះ​បាហា​អូឡា។ Baha’i មាន​គោលការណ៍​ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​គោលការណ៍​នោមានគោល​ការ​មូលដ្ឋាន​បី​ដែល​​ទីសក្ការៈ​បូជា​នេះ​ចង់បង្ហាញ​គឺ ភាព​តែ​មួយនៃ​មនុស្សជាតិ​ ភាព​តែមួយ​នៃ​សាសនា​ និង​ភាព​តែ​មួយ​នៃ​ព្រះ​។

ទីសក្ការៈបូជានេះបើកទូលាយសម្រាប់សាធារណជនចូលទស្សនាដោយសេរី អ្នកខ្លះមកកាន់ ទីនេះដើម្បីគោរពបូជា អ្នកខ្លះមកលេងកំសាន្ត សម្រាប់អ្នកខ្លះមកសិក្សាអំពីវប្បធម៌ និងស្នាដៃ ស្ថាបត្យកម្មផងដែរ។ទីសក្ការៈ នេះ​មាន​លក្ខណៈសាមញ្ញ មិន​មាន​ជា​រូប​តំណាង​អ្វី​ឡើយគឺ​ជា​អគារ​ចំហ​ហើយ​ការ
​អង្គុយ​បួង​សួង គឺ​តម្រង់​បែរ​ទៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច (Quipli) ដែល​ជា​ទិស​នៃ​ទី​ស្នាក់​ ឬ​ឋាន​របស់ព្រះ​បាហា​អូឡា (Baha’u’llah) នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។

នៅទីសក្ការៈបូជានេះយើងឃើញសំណង់ស្ថាបត្សកម្មពិតជាទីគួរឲ្យចាប់អារម្មណ៍អមជាមួយ នឹងដើមឈើច្រើនត្រជាក់ល្ហឹមល្ហៃ ក៏ដូចជាមានស្រះទឹកផងដែរ។ និយាយអំពីស្ថាបត្សកម្មគឺ បែបទំនើបលាយជាមួយនឹងសាសនាក៏ដូចជារចនាបថក្នុងតំបន់ផងដែរ។នៅពេលអ្នកទេសចរបានចូលលេងកន្លែងនេះយើងពិតជាមានភាពស្ងប់សុខជាមួយនឹងបរិយាកាសបៃតងក៏ដូចជាសម្រស់នៃអគារដែលមានទ្វារ៩ និង​បង្អូច​៩។

បាត់ដំបងត្រូវបានស្គាល់ថាជាខេត្តប្រវត្តិសាស្រ្ត និងសិល្បៈ ហើយទោះបី ទីនេះជាទីសក្ការៈបែបសាសនាយ៉ាងណាក្តី កន្លែងមួយនេះក៏ជាកន្លែងសិក្សាផ្លូវចិត្ត និងទទួលស្វាគមន៍ភ្ញៀវទេសចរ ឲ្យចូលទស្សនាកំសាន្តប្រកបដោយចិត្តជ្រះថ្លា។

សូមបញ្ជាក់ផងដែរទីសក្ការៈបូជាបាហៃ អាចឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាបាន ប៉ុន្តែនៅ ទីនេះមិនអនុញ្ញាតិឲ្យអ្នកទេសចរណ៍នាំចូលនូវគ្រឿងស្រវឹង ឬថតរូបនៅក្នុងអគារធំនោះទេ។

ខេត្តបាត់ដំបងជាខេត្តប្រកបដោយសក្តានុពលនៃការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ តួយ៉ាង រដ្ឋបាលខេត្តបាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ៦ខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញការវិនិយោគដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការទាក់ទាញការវិនិយោគជាតិ និងអន្តរជាតិកាន់តែកើនឡើងនៅក្នុងខេត្ត បាត់ដំបងនេះ៕

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅខេត្ត​បាត់ដំបង លោកអ្នកអាចចូលទៅកាន់គេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ Harbor Property

ប្រភព: Harbor Property