News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​កំពស់​ចាប់ពី​ ២០០ម៉ែត្រ​ឡើង​ចំនួន១០​ បាន​និង​កំពុង​សាងសង់​នៅ​ភ្នំពេញ​


មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​កំពស់​ចាប់ពី​ ២០០ម៉ែត្រ​ឡើង​ចំនួន១០​ បាន​និង​កំពុង​សាងសង់​នៅ​ភ្នំពេញ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​ស្តង់​ដា​អន្តរជាតិ​ចំនួន៨​ ដែល​មាន​កំពស់​ចាប់ពី២០០ម៉ែត្រ​ឡើង​ បាន​និង​កំពុង​សាង​សាង់​យ៉ាងសកម្ម​ និង​ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ខាងមុខនេះ​។

១) អគារ​ពាណិជ្ជកម្ម​ចម្រុះ​ The​ Peak​

The​ Peak ​ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣​ នៅ​តំបន់​ដ៏​ទាក់ទាញ​នៃ​ក្រុងភ្នំពេញ​ ដែល​មាន​កម្ពស់៥៥ជាន់​ស្មើនឹង២១៨ម៉ែត្រ​ ។ គំរោង​នេះ​កំពុង​សាង​សង់់​នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ហើយ​ នៅ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​នេះ​ នឹង​រួមបញ្ចូល​នូវ​សណ្ឋាគារ​ The​ Shangri​-La​ Hotel​ ដែល​ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​ ដែល​គម្រោង​នេះ​ មាន​ចំណុះ​សរុប​ ចំនួន​ប្រមាណ១០១៤​ Unite​។ គំរោង​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ World​ Bridge​ Land​ Group​។

២) អគារ​ Morgan​ Tower​

អាគារ​ Morgan​ Tower​ បោះទុន​វិនិយោគ​ប្រមាណ១៦០លាន​ដុល្លារ​អាមេរិក​ ក្នុង​ការសាងសង់​អគារ​ដែល​មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​មាន​កម្ពស់​រហូតដល់​ទៅ២១០​ ម៉ែត្រ​ ដែល​ស្មើ​ទៅ​នឹង៤៦ជាន់​។

អគារ​ Morgan​ Tower​ បាន​នឹង​កំពុង​សាងសង់​ឡើង​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គ​សនី​ ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ វិនិយោគ​ដោយ​ ក្រុមហ៊ុន​ Morgan​ Group​ ។ គំរោង​នេះ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៣) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ CITY​ KEY​

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ ជា​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​បាន​និង​កំ​ពុង​សាង​សដង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។

គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគារ​ Bali​ Scenary​ និង​អាគារ​ The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៤) អាគារ​មេ​នៃ​គំរោង​ Olympia​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Olympia​ Tower​ មាន​អាគារ​មេ​កំពស់២១៣ម៉ែត្រ​ និង​មាន​កំពស់​សរុប៥៥ជាន់​ ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ៏​ធំ​កណ្តាល​ក្រុងភ្នំពេញ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន ​OCIC​។

៥) អគារ​ R &​F Glory​

អាគារ​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយទៀត​ គឺ​គម្រោង​អគារ​ R&​F Glory​ ជា​គម្រោង​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ​ និង​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អ &​ អេ​ហ្វ​ គ្រុប​កាលពី​នៅ​ឆ្នាំ២០១៨​។ គម្រោង​ អគារ​ R&​F Glory​ សាងសង់​លើ​ផ្ទៃដី​ប្រហែល១៥​,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំផ្ទៃ​ក្រឡា​សំណង់​សរុប២១២​,៩៨៧.១៥​ ម៉ែត្រការ៉េ​។

គម្រោង​មាន​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ នៃ​មហាវិថី​ព្រះ​មុ​ន្នី​វង្ស​ជិត​ផ្លូវ​សម្តេច​ ហ៊ុន​ សែន​និង​ផ្លូវ២១៧​។ គម្រោង​ អគារ​ R&​F Glory ​ក្លាយ​នឹងជា​អគារ​លំនៅ​ដ្ឋាន​ខ្ពស់​បំផុត​មួយ​ ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន២០៧ម៉ែត្រ​ និង៥៨ជាន់​។

៦) គំរោង​ Gold​ Tower​ 42​

គំរោង​នេះ​កំពុង​សាងសង់​ជិត​បញ្ចប់​ហើយ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ វា​ជា​គម្រោង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​YUNWOO​ Cambodia​ ដែល​ដំបូង​ឡើយ​មាន​កំពស់​ត្រឹម៤២ជាន់​ ប៉ុន្តែ​ក្រោយពេល​សាងសង់​ឡើងវិញ​ បន្ទាប់ពី​ផ្អាក​ការសាងសង់​រយៈពេល​ជាង១០ឆ្នាំ​ គំរោង​នេះ​ត្រូវ​បា​នដ​ដំឡើង​ដល់​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់​សរុប២១១ម៉ែត្រ​។

វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ រួមមាន​ផ្សារ​ទំនើប​ ខុន​ដូ​ ការិយាល័យ​ មន្ទីរពេទ្យ​ជាដើម​។

៧) អាគារ​ Prince​ Financial​ Tower​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ កំពុង​សាងសង់​លើ​ផ្លូវភ្លោះ​ក្រមួន​ “ស” (ផ្លូវភ្លោះ​កា​ណា​ឌី​យ៉ា​) ដែល​ជា​អាគារ​ភ្លោះ​មាន​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់២០៣ម៉ែត្រ​។ គំរោង​នេះ​កំពុង​សាង​សង់់​ និង​វិនិយោគ​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​។

៨) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ One​ Central​ Tower​

គម្រោង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ជា​គំរោង​ដែល​ខ្ពស់​ជាងគេ​នៅ​ក្បែរផ្លូវ​ជាតិ​លេខ១​ នា​ពេល​បច្ចុប្បន្ន​នេះ​ គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ​សំរាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​។ គម្រោង​នេះ​មាន​ចំនួន៤អាគារ​ ស្មើនឹង៣៨ជាន់​ និង​មាន​កំពស់២០០ម៉ែត្រ​។

គំរោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពេល​ថ្មី​ៗនេះ​ ស្ថិតនៅ​ក្បែរ​ផ្សារ​សហគមន៍​ The​ Park​ ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ ខ័ណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

៩) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ MESONG​

មជ្ឈមណ្ឌល​លំនៅ​ដ្ឋាន​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ ឈ្មោះ ​MESONG​ កំពស់៧១ជាន់​ ស្មើនឹង​កំពស់២៥២ម៉ែត្រ​ បាន​និង​កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Prime​ One​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

អាគារ​កប់​ពពក​នេះ​ ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​រួមមាន​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ និង​ លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​សរុប១២៧០យូនី​ត។ គំរោង​នេះ​ ស្ថិតនៅ​ក្បែរ​នឹង​ស្ពាន​នាគ​ទីក្រុង​កោះ​ពេជ្រ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។

១០)​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក ​Thai​ Boon​ Roong Twin​ Tower​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​ពិភពលោក​ និង​ជា​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ បាន​និង​កំពុង​ដំណើរការ​សាងសង់​ ដោយក្រុម​ហ៊ុន​ Thai​ Boon​ Roong និង​សហការ​វិនិយោគ​ដោយក្រុម​ហ៊ុន​យក្ស​មក​ពី​ប្រទេស​ចិន​។

គំរោង​នេះ​មាន​ចំនួន១៣៣ជាន់​ ស្មើនឹង​កំពស់ ៥៨៧ម៉ែត្រ​ ដោយ​មិនទាន់​រួមបញ្ចូល​នូវ​អង់តែន​នៅឡើយ​ទេ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​ ដំបូង​ឡើយ​គ្រោង​ចំណាយ​ទុន ៣០០០លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ក្រោយមក​បង្កើន​ដល់៦០០០លាន​ដុល្លារ​អាមេរិក​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ មិន​ត្រឹម​មាន​អាគារ​ភ្លោះ​នោះ​ទេ​ តែ​ក៏​មាន​អាគារ​កប់​ពពក​កំពស់៤៥ជាន់​ចំនួន៤អាគារ​បន្ថែម​ទៀត​ ដែល​នឹង​ធ្វើឲ្យ​គំរោង​នេះ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ធំជាង​គេ​ នៅ​តំបន់​អាស៊ាន​ក្រោយពេល​សាងសង់​បញ្ចប់​៕

The post មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​កំពស់​ចាប់ពី​ ២០០ម៉ែត្រ​ឡើង​ចំនួន១០​ បាន​និង​កំពុង​សាងសង់​នៅ​ភ្នំពេញ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area