News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រមណីយដ្ឋាន​ស្ទឹងភេ៖ កន្លែងបន្ធូរអារម្មណ៍ដ៏ទាក់ទាញបំផុតនៅខេត្តកំពត


ធ្វើដំណើរចុះពីថ្នល់ជាតិលេខ៤១ត្រង់គីឡូម៉ែត្រលេខ៥៧ បត់ស្តាំមកចំងាយប្រហែល៧គីឡូ ម៉ែត្រនឹងមកដល់ទីតាំងរមណីយដ្ឋានមួយដែលមានឈ្មោះថា រមណីយដ្ឋានស្ទឹងភេ ស្ថិតនៅ ទីតាំងស្ថិតនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ លោកអ្នកអាចធ្វើដំណើរតាម មធ្យោបាយ រថយន្ត ឬម៉ូតូ នៅតាមផ្លូវយើងអាចមើលឃើញ ទេសភាពភូមិតូចៗ វាលស្រែ និងចំការរបស់ប្រជាជនដែលនៅអមសងខាងផ្លូវចូលទៅកាន់រមណីយដ្ឋាននានា។

រូបភាព៖ រមណីយដ្ឋាន ស្ទឹងភេ-Stung Phe Resort

រីករាយថ្ងៃចុងសប្តាហ៍មកលេងកំសាន្តរមណីយដ្ឋានស្ទឹងភេបែបទេសចរណ៍សហគមន៍ ខ្យល់បរិសុទ្ធ អមដោយទឹកស្ទឹងអមដោយភ្នំ ប្រៀបបានដូចជាគំនូរ នេះជារមណីយដ្ឋាន ធម្មជាតិមួយដែលធ្វើឲ្យលោកអ្នកមិនអាចបំភ្លេចបាន។

សម្រាប់អ្នកដែលបានធ្លាប់បានទៅទីនោះ បានចែករំលែកបទពិសោធន៍ខ្លះថា នៅពេលបានមកដល់ភ្លាមយើងនឹងមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់ ដោយស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធយ៉ាងស្រស់ស្រាយ។ ភ្ញៀវអាចធ្វើការកម្ម៉ង់ម្ហូបអាហារ បែបធម្មជាតិយ៉ាងឆ្ងាញ់ពិសារនៅលើកញ្ចុះដែលគេបានសង់នៅលើទឹកស្ទឹងនោះទៀតផង។

ទេសភាពទឹកស្ទឹងព្រៃព្រឹក្សា និងទេសភាពភ្នំមើលពីចំងាយ លោកអ្នកអាចធ្វើការជិះទូក កៃយាក់ជាមួយនឹងស្ទឹងទឹកថ្លាឈ្វេង។ នៅទីនេះមិនត្រឹមតែជារមណីយដ្ឋានដែលផ្តល់ជូននូវអាហារប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរណ៍ទាំងអស់អាចស្នាក់នៅទីនេះបានផងដែរ ដោយមានការផ្តល់ជូនតង់សម្រាកនៅទីនោះបានផងដែរ។

ពេលវេលាដែលល្អសម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅរមណីយដ្ឋានស្ទឹងភេនោះ គឺពេលរសៀល ព្រោះយើងអាចទន្ទឹងរង់ចាំមើលថ្ងៃលិចដ៏ស្រស់ស្អាត។

កំពតគឺជាខេត្តមួយដែលមានសក្តានុពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។  សូមរំលឹកផងដែរថា ​កាលពី​បុណ្យអុំទូក​ និង​ឱកាស​ចុង​ស​ប្ដា​ហ៍នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ អ្នកទេសចរ​ផ្ទៃក្នុង​ជាង ​១ ​លាន​បាន​ចេញ​ដើរ​កម្សាន្ត នៅ​ក្នុង​នោះ​ខេត្តកំពត ​ទទួល​បាន​ភ្ញៀវ​ទេចរ​ជាង​ ១០ ​ម៉ឺន​នាក់៕

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633