វគ្គបណ្តុះបណ្តាលផ្តោតលើការស្វែងរកអតិថិជន និងទាញយកផលពីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី២២ វិច្ឆិកាខាងមុខ
វគ្គបណ្តុះបណ្តាលផ្តោតលើការស្វែងរកអតិថិជន និងទាញយកផលពីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី២២ វិច្ឆិកាខាងមុខ
ដោយគង់ សូរិយា
ភ្នំពេញៈ វគ្គបណ្តុះបណ្តាលពិសេសមួយ ដែលផ្តោតសំខាន់លើវិធីសាស្រ្តស្វែងរកអតិថិជន ការរៀបចំឯកសារនិតិវិធីស្តីពីការវិនិយោគ និងទាញយកផលប្រយោជន៍ពីភាពេះជាភ្នាក់ងារអចលនវត្ថុ នឹងចាប់ផ្តើមនៅថ្ងៃទី២២ វិច្ឆិកាខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការបង្វឹកដោយលោកអេង លាភាអ្នកសរសេរសៀវភៅ “ក្បាច់គួកជេដីបានលាភ” ជោគជ័យមិនធ្លាក់ពីលើមេឃ” អភិវឌ្ឍន៍គំនិតលើដ៣ និងសៀវភៅជំនួញខ្ញុំឆ្លងកាត់” ។
កម្មវិធីនេះ នឹងមានរយៈពេលពេញមួយថ្ងៃ ដោយចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអេង លាភា បានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្តុះបណ្តាលពិសេសនេះ នឹងមានការសិក្សាលើទ្រឹស្តី និងការអនុវត្តន៍ ព្រមទាំងបទពិសោធន៍ឆ្លងកាត់ពិតៗ សំរាប់សិក្ខាកាម ដែលនឹងទទួលបានចំណេះដឹង និងអាចយកទៅអនុវត្តន៍ក្នុងអាជីពរបស់ខ្លួនបានជោគជ័យ ពិសេសយើងនឹងមានការផ្តល់ឯកសារពេញលេញ សំរាប់សិក្ខាកាមចូលរួមផងដែរ។
លោកបន្តថា “តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំនឹងប្រាប់អ្នកចូលរួមពីវិធីសាស្រ្តធ្វើយ៉ាងណាគួកជេឲ្យបានផល វិធីសាស្រ្តស្វែងរកអតិថិជន ការចងក្រងឯកសារនិតិវិធីនានា ដើម្បីកុំឲ្យមានការភ្លាំងភ្លាត់ នៅក្នុងការងារជាភ្នាក់ងារអចលនទ្រព្យ”។លោកបន្តថា “ជាមួយគ្នានេះ លោកនឹងបង្ហាញពីបទពិសោធន៍ និងភាពជាអ្នកទទួលខុសត្រូវរបស់ម្ចាស់អចលនទ្រព្យ និងវិធីសាស្រ្តសិក្សាពីចិត្តសាស្រ្តអតិថិជន ដើម្បីធ្វើឲ្យការងារក្នុងវិស័យនេះទទួលបានជោគជ័យ”។
លោកអេង លាភាបានបន្តទៀតថា លើសពីនេះ វិធីសាស្រ្តនៃការចចាកាន់តែមានសារៈសំខាន់ សំរាប់ភ្នាក់ងារអចលនទ្រព្យ ព្រោះប្រសិនជាពួកគេមិនមានវិធីសាស្រ្តច្បាស់លាស់ និងម៉ត់ចត់ទេនោះ ពួកគេនឹងមិនទទួលបានផល ពីភាពជាភ្នាក់ងារអចលទ្រព្យនោះទេ។
វគ្គបណ្តុះបណ្តាលពិសេសនេះ ទទួលបានការសហការពីក្រុមហ៊ុន KH LAND និងក្រុមហ៊ុនជាច្រើនទៀតផងដែរ។
លោក លោកស្រីចាប់់អារម្មណ៍ចូលរួម អាចទាក់ទងចុះឈ្មោះចូលរួមសិក្សាក្នុងកម្មវិធីនេះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៣៦៦ ៧៦៦, ០១២ ៧៨៣១៩៧, ០១០ ៧៨៣១៩៧៕
The post វគ្គបណ្តុះបណ្តាលផ្តោតលើការស្វែងរកអតិថិជន និងទាញយកផលពីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី២២ វិច្ឆិកាខាងមុខ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area