News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្តេច​តេជោ​៖ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​មានសន្ទុះ​កើនឡើង​


សម្តេច​តេជោ​៖ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​មានសន្ទុះ​កើនឡើង​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិ​បា​លម្ពុ​ជា​ បានឱ្យ​ដឹង​ថា​ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​នឹង​កំពុង​មានសន្ទុះ​ការ​រីក​ចំរើន​ ដោយសារ​កត្តា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​មាន​សព្វថ្ងៃ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ធនធានមនុស្ស​ ចំនួន​ ១,៩៥៨នាក់​ នៅ​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ នៅក្នុង​ទីក្រុង​ភ្នំពេញ​អគារ​ធំៗ​បាន​នឹង​កំពុង​កើតឡើង​ ដែល​កាល​ពីមុន​គ្មានអ្វី​ទាំងអស់​ពោល​គឺ​ទទេ​ស្អាត​ ហើយ​វា​គឺជា​ចំណុច​ចាប់ផ្តើម​របស់​កម្ពុជា​ប្រកបដោយ​ភាព​លំបាក​។

សម្តេច​តេជោ​ “ពីដើម​ឱ្យ​ផ្ទះ​មិនព្រម​ទៅ​នៅ​ខ្លាច​ខ្មោច​។ ខ្ញុំ​ដឹកនាំ​ក្រសួង​ការបរទេស​ ជាមួយ​មនុស្ស​ ១៨​ នាក់​ហើយ​ប្រមូលគ្នា​មក​បណ្តុះបណ្តាល​ ដោយ​បណ្តុះបណ្តាល​រួចហើយ​ ចែក​ផ្ទះ​ម្នា​ក់​មួយ​ៗ អត់​ហ៊ាន​នៅទេ​ ​ដោយ​ បី​គ្រួសារ​ទៅ​នៅផ្ទះ​មួយ​”។

សម្តេច​តេជោ​បន្ថែម​ថា​ “ក្រោយមក​ទាស់គ្នា​ដោយសារ​ដី​ ដែល​កាលពី​ឆ្នាំ​ទសវត្ស​ ៨០​ បើសិន​ចង់ឱ្យ​គាត់ ​(មនុស្ស​) ទៅ​រុករាន​ដី​ត្រូវតែ​ឱ្យ​លុយ​គាត់​ តែ​ឥឡូវ​ដណ្តើម​គ្នា​យក​ ។ អានេះ​ទៅ​ជាន់​អានោះ​ អានោះ​ទៅ​ជាន់​នេះ​ ឈឺក្បាល​ដោយសារតែ​រឿង​ដី​។ ឥលូវ​ដី​នៅក្នុង​ទីក្រុង​ភ្នំពេញ​កើនឡើង​ខ្ពស់​ ហើយ​បើ​នៅកន្លែង​ផ្សេង​វិញ​មានតម្លៃ​លើស​ហ្នឹង​ទៀត​” ។ ​

សម្តេច​តេជោ​បញ្ជាក់​ “កត្តា​ទាំងនោះ​ហើយដោយ​សារ​តែ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ មាន​សន្តិភាព​ គឺ​មានការ​អភិវឌ្ឍ​ដីធ្លី​បាន​ និង​ប្រើប្រាស់​ដីធ្លី​ឱ្យទៅ​ជា​ប្រយោជន៍​សេដ្ឋកិច្ច​”។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​សក្តា​នុ​ពល​ខ្លាំង​ផ្នែក​ខាង​សំណង់​អគារ​ខ្ពស់​ នៅក្នុង​រាជធានី​ភ្នំពេញ​ និង​មាន​សំណង់​អគារ​ខ្ពស់​ៗជាច្រើន​លេច​រូបរាង​ឡើង​ ។

ជាមួយគ្នា​នោះ​ សំណង់​អគារ​ផ្ទះល្វែង​ ក៏​កំពុង​កើតមាន​យ៉ាងច្រើន​ផង​ដែរ​។យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ ​អគារ​ខ្ពស់​កំពស់​ចាប់៣០​ ជាន់ឡើង​នៅក្នុង​រាជរាជ​ធានី​ភ្នំពេញ៦៦​ អគារ​។ នេះ​ បើ​យោង​តាម​តួលេខ​ឆ្នាំ​ ២០១៨​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្យាករណ៍​ថា​ វិស័យ​សំណង់​នៅតែ​រក្សា​ភាពរឹងមាំ​ ដោយសារ​ វិស័យ​សំណង់​គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យម​ និង​សមរម្យ​ តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់ចុះ​នៃ​សំណង់​តម្លៃ​ខ្ពស់​មួយ​ផ្នែក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ៣៤៣៣​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១៣,០០០,៦៥៣​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ៦,៤៩៤​, ៣៧២,៣៧១​ ដុល្លារ​។

បើ​ធៀប​នឹង​រយៈពេល៩ខែ​ ឆ្នាំ២០១៨មាន​ចំនួន​ ២៥៤១​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១០,៧៩០,៥៩៧​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិយោគ​ប្រមា​ ណ ៤៨២០,២០៨,៨៤៦​ ដុល្លារ​ កើនឡើង​ចំនួន​ ៣៤,៧៣​ ភាគរយ​ ៕

The post សម្តេច​តេជោ​៖ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​មានសន្ទុះ​កើនឡើង​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area