News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ហាង​ល្បី​ៗចំនួន៣​ ដែល​ជា​ដៃគូ​លក់​ក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃស្អែក​


ហាង​ល្បី​ៗចំនួន៣​ ដែល​ជា​ដៃគូ​លក់​ក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃស្អែក​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ​នៅ​ត្រឹម​ព្រឹក​ថ្ងៃស្អែក​ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ក៏ដូចជា​ហាង​ល្បី​ៗចំនួន៣​ នឹង​ចាប់​បើក​ដំណើរការ​សាកល្បង​របស់​ខ្លួន​ ជាលើកដំបូង​នៅក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ លើទឹក​ដី​ក្រុង​ព្រះសីហនុ​ហើយ​ ដែល​ហាង​ធំៗ​ និង​ល្បីឈ្មោះ​ទាំងនេះ​ រួមមាន​ដូចជា​ ហាង​លក់​សម្លៀកបំពាក់​ម៉ាក​ល្បី​ Levi​’s ក្រុមហ៊ុន​ភេសជ្ជៈ​តែ​ទឹកដោះគោ​ KOI​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ សេវា​ផ្នែក​ចំណីអាហារ​ដ៏​ល្បីឈ្មោះ​មក​ពី​ប្រទេស​សិង្ហបុរី​ Bee​ Chheng​ Hiang​។

កញ្ញា​ លីម​ សុខា​ដា​វីន​ នាយិកា​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ចុង​សប្ដាហ៍​នេះ​ ក្រុមហ៊ុន​ដែល​ជា​ដៃគូ​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​លក់​សាកល្បង​ជាលើកដំបូង​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​ លើទឹក​ដី​ក្រុង​ព្រះសីហនុ​ ជាពិសេស​​ដើម្បី​បំពេញបន្ថែម​ នូវ​តម្រូវការ​របស់​អតិថិជន​ ក្នុង​ខេត្ត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា​ “ជាមួយនឹង​កិច្ច​ដំណើរការ​បើក​សាកល្បង​ លើ​ការ​លក់​របស់​ក្រុម​ហ៊ុន​ល្បី​ៗខាងលើ​នេះ​ រួមមាន​ដូចជា​ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ម៉ាក​ល្បី​លំដាប់​អន្តរជាតិ​ Levi​’s ក្រុមហ៊ុន​ ភេសជ្ជៈ​តែ​ទឹកដោះគោ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ KOI​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ បម្រើសេវា​ផ្នែក​ចំណីអាហារ​ដ៏​ល្បីឈ្មោះ​មក​ពី​ប្រទេស​ សិង្ហបុរី​ Bee​ Chheng​ Hiang​ ខណៈ​ដែល​ក្រុមហ៊ុន​កាហ្វេ​លំដាប់​ពិភពលោក​ Starbucks​ នឹង​បើក​ដំណើរការ​នៅ​ត្រឹម​ថ្ងៃទី២២​ ក្នុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ការកំណត់​កាលបរិច្ឆេទ​ខាងលើ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ដំណើរ​សាកល្បង​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​លក់​ដទៃទៀត​ ក៏​កំពុងតែ​រៀបចំខ្លួន​ត្រៀម​ចូល​មក​ដំណើរការ​ ក្នុង​ពេល​ដ៏​ខ្លី​ ខណៈ​ដែល​ពិធី​បើក​ដំណើរការ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ជា​ដំណាក់កាល​ដំបូង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ត្រឹម​អំឡុង​ខែធ្នូ​ ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​”។

ផ្សារ​ទំនើប​ FURI​ Times​ Square​ មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កម្សាន្ត​ចំនួន​ ៦,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​ នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។ ផ្សារ​ទំនើប​មួយ​នេះ​មាន​កម្ពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​៕

The post ហាង​ល្បី​ៗចំនួន៣​ ដែល​ជា​ដៃគូ​លក់​ក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃស្អែក​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area