ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ដើរយឺតជាងការអភិវឌ្ឍន៍វិស័យឯកជន
ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ដើរយឺតជាងការអភិវឌ្ឍន៍វិស័យឯកជន
ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកជំនាញបានបង្ហាញពីកង្វល់ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខណ្ឌមួយចំនួននៅកណ្តាលក្រុងភ្នំពេញ ស្របពេលវិស័យអចលនទ្រព្យ និងអគារខ្ពស់ៗបាននឹងកំពុងមានសន្ទុះរីកចំរើនខ្លាំង។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ការរៀបចំហេដ្ឋាចនាសម្ព័ន្ធក្រុងគឺមិនទាន់បានល្អនោះទេ ស្របពេលដែលវិស័យអចលនទ្រព្យមានការរីកចំរើនខ្លាំងដោដោយ ។ បើទោះបីកន្លងមករដ្ឋបាលក្រុងភ្នំពេញប្រកាសពីការរៀបចំរំដោះចិញ្ចើមផ្លូវ មកដល់ពេលនេះ មិនទាន់ចេញជារូបរាង្គនោះទេ ។
លោកឧកញ៉ាបន្ថែមថា “ម្យ៉ាងទៀត ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធលូក៏មិនទាន់បានល្អនៅឡើយ ហើយរាល់ការធ្វើទៀតសោតធ្វើតែក្នុងរដូវវស្សា ចំណែកខែប្រាំងអត់មានការយកចិត្តទុកដាក់ធ្វើ ហើយនេះ គឺជាបញ្ហាដែលត្រូវដោះស្រាយ” ។ លោកបន្ថែមថា “បញ្ហាចំណតក៏ជាបញ្ហាផងដែរ សូម្បីប្រមុខរដ្ឋាភិបាលក៏សម្តែងការព្រួយបារម្ភដែរ ដែលទាមទាឱ្យមានការដោះស្រាយ ដោយកន្លងមកនេះ ការកសាងលំនៅឋាន អគារខុនដូរ អគារពាណិជ្ជកម្ម និង អគារផ្សេងៗទៀត មិនបានគិតពីចំណតនោះទេ ហើយនេះ ជាបញ្ហាសម្រាប់អ្នកអភិវឌ្ឍន៍ និងអជ្ញាធរពាក់ព័ន្ធ។
អ្នកស្រី អាន សុធីតា នាយិការប្រចាំប្រទេស ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ជាការពិតណាវិស័យអចលនទ្រព្យនៅក្នុងខណ្ឌសំខាន់ៗនាកណ្តាលទីក្រុងភ្នំពេញមានការរីកចំរើន តែហេដ្ឋារចនាម្ព័ន្ធវិញគឺមិនទាន់បានល្អនៅឡើយទេ ដោយសារតែទីក្រុងភ្នំពេញពុំមានការបែងចែកតំបន់ក្នុងអភិវឌ្ឍអចលនទ្រព្យ ឬផែនការច្បាស់លាស់។ អ្នកស្រីបានពន្យល់ថា “នៅពេលដែលមានការបែងចែកច្បាស់លាស់នោះ អ្នកអភិឌ្ឍន៍អាចអភិឌ្ឍន៍អ្វីទៅតាមគោលបំណងរបស់ខ្លួនបានដូចជាងអគារស្នាក់នៅ អគារពាណិជ្ជកម្ម និងសណ្ឋាគារបាន ។ អ្នកស្រីថា ជារួមទីក្រុងភ្នំពេញគឺពុំមានការបែកចែកតំបន់អភិឌ្ឍច្បាស់លាស់ ដែលជាកត្តាជំរុញឱ្យមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ”។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ជាការពិតណាស់ទីក្រុងណា ក៏ដូចទីក្រុងណាដែរឱ្យតែមានកាអភិឌ្ឍន៍ទៅលើសំណង់អគារ គឺមានបញ្ហាហេដ្ឋារចនសម្ព័ន្ធហើយ ជាពិសេសលើការដឹកជញ្ជូនទាំងរថយន្តធុនតូច និងមធ្យមជាដើមដើម្បីបំរើដល់ការដឹកជញ្ជូននានា។ លោកបញ្ជាក់ថា “នៅទីក្រុងភ្នំពេញមានការអភិវឌ្ឍលើការសាងសង់សំណង់ជាច្រើន និងធ្វើមានការខូចខាតហេដ្ឋារចនាសម្ព័នដោយអន្លើយគឺជៀសមិនផុតនោះទេ តែយ៉ាងដោយក្នុងនាមជាអាជ្ញាធរតែងតែគិតរួមផងដែរទាំងការអភិឌ្ឍន៍ អចលនទ្រព្យ ស្របទៅនឹងការថែទាំ ជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ”។ លោកបញ្ជាក់ថា “រាល់ការអភិវឌ្ឍន៍ទីក្រុងផ្អែកទៅលើផែនការអភិឌ្ឍន៍ប្លង់គោល២០៣៥ ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមកនេះ ហើយអ្វីដែលអ្នកអភិឌ្ឍន៍ និងអ្នកជំនាញស្នើរឡើងពិតជាល្អ តែយ៉ាងណាយើងមិនអាចចេះតែធ្វើអ្វីតាមតែការនឹកឃើញនោះទេ” ៕
The post ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ដើរយឺតជាងការអភិវឌ្ឍន៍វិស័យឯកជន appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area