ហេតុអ្វីបានជាយុវវ័យជំនាន់ថ្មីចង់រស់នៅក្នុងខុនដូ?
មនុស្សម្នាក់ៗគឺសុទ្ធសឹងតែចង់បានជីវិតនៃការរស់នៅប្រកបដោយប្រណិតភាពនិងសេរីភាព ដូចជាការទិញផ្ទះគឺត្រូវចំណាយធំហើយត្រូវគិតយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តទិញ។ងាកមកមើលមនុស្សនាពេលសម័យបច្ចុប្បន្ននេះវិញពួកគេមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជិវិតរស់នៅក្នុងខុនដូដោយយល់ឃើញថាទោះបីទិញសម្រាប់រស់នៅឬក៏ដាក់ជួលបន្តក្ដីនោះគឺសុទ្ធតែមានផលចំណេញ។
1. ការរស់នៅបែបទំនើបទាន់សម័យដ៏សម្បូរបែប
ការរស់នៅក្នុងខុនដូពិតជាសាមសម្យបំផុតសម្រាប់អ្នកដែលមានរសនិយមបែបស៊ីវិល័យ ជាពិសេសខុនដូដែលមានការរចនាម៉ូតទាក់ទាញស្អាតប្លែកបំពាក់ទៅដោយបច្ចេកវិទ្យាវ័យឆ្លាត ក៏ដូចជាផ្ដល់ជូននូវការរស់នៅបែបសហគមន៍រួមមួយដែលមានសេវាកម្មសន្តិសុខ២៤ម៉ោង ក្លឹបហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន សេវាប្រចាំថ្ងៃលើការបោសសំអាតនិងសេវាកម្មផ្សេងៗជាច្រើនទៀត។
2. ងាយស្រួលថែទាំនិងសុវត្ថិភាពខ្ពស់
ក្នុងអគារខុនដូនីមួយៗតែងតែមានសេវាកម្មថែទាំ និងមានសន្តិសុខក៏ដូចជាបំពាក់នូវប្រព័ន្ធសុវត្ថិភាពមានដូចជាកាំមេរ៉ា ជណ្ដើរសង្រ្គោះបន្ទាន់ជាដើមដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ដល់អ្នកស្នាក់នៅ។បើនិយាយពីការសម្អាតវិញគឺកាន់តែងាយស្រួលបំផុតសម្រាប់ការរស់នៅក្នុងខុនដូគឺពួកគេមិនចាំបាច់ហត់នោះទេមានតែម៉ាស៊ីនសម្អាតដោយស្វ័យប្រវត្តនៅក្នុងផ្ទះមួយរួចជាការស្រេច។
3. ឱកាសវិនិយោគ
មានខុនដូផ្ទាល់ខ្លួនមួយក៏ល្អសម្រាប់ជាឱកាសដើម្បីចាប់យកផលចំណេញផងដែរ។ នៅពេលដែលយើងមិនចង់រស់នៅបន្ដយើងក៏អាចដាក់ជួលជាមួយម្ចាស់គម្រោងផ្ទាល់ដោយទទួលបាននូវអត្រាភាគរយជួលត្រឡប់មកវិញខ្ពស់និងពុំចាំបាច់ហត់ក្នុងការរកអតិថិជន។
ជារួមចំណុចសំខាន់ៗទាំងនេះហើយដែលជាហេតុផលនាំអោយយុវវ័យជំនាន់នេះមានការផ្លាស់ប្ដូររបត់គំនិតចង់មករស់នៅក្នុងខុនដូវិញ។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។