Harbor Property នឹងរៀបចំព្រឹត្តិការប្រកួតប្រជែងភ្នាក់ងារឆ្នើមក្នុងខែធ្នូខាងមុខ
គេហទំព័រអចលនទ្រព្យ Harbor Property នឹងរៀបចំបង្កើតនូវព្រឹត្តិការណ៍មួយឈ្មោះថា “ការប្រកួតប្រជែងភ្នាក់ងារឆ្នើមបំណាច់ឆ្នាំ” ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ យើងរីករាយស្វាគមន៍ និងលើកទឹកចិត្តដល់ភ្នាក់ងារអចលនទ្រព្យអាជីព និងភ្នាក់ងារឯករាជ្យនៅក្នុងវិស័យអចលនទ្រព្យទាំងអស់ដើម្បីចូលរួមក្នុងកម្មវីធីនេះឱ្យបានគ្រប់ៗគ្នា។
Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីអាចលក់ ជួល ឫទិញអចលនទ្រព្យបានឆាប់រហ័ស និងមានភាពងាយស្រួល ភ្នាក់ងារអចលនទ្រព្យ អ្នកលក់ និងអ្នកទិញអាចចូលមើល ឫដាក់អចលនទ្រព្យរបស់ខ្លួនចូលទៅក្នុងគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យរបស់ Harbor Property និងកម្មវិធីទូរស័ព្ទដោយឥតគិតថ្លៃ។
អ្នកដែលចូលរួមកម្មវិធីទាំងអស់អាចនឹងមានឱកាសឈ្នះ នូវកញ្ចប់ផ្សព្វផ្សាយរហូតដល់ ៥០០០ដុល្លារ បានយ៉ាងងាយស្រួល ដោយគ្រាន់តែបង្ហោះអចលនទ្រព្យរបស់អ្នកទៅក្នុងគេហទំព័រ ឬ App របស់ Harbor Property ។ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ លោកអ្នកគ្រាន់តែធ្វើការអនុវត្តន៍៣ចំណុចងាយៗខាងក្រោមនេះ៖
១. ចុះឈ្មោះបង្កើតគណនីជាភ្នាក់ងារអចលទ្រព្យ
២. ចែករំលែក (Share)កម្មវិធីដែលបានបង្ហោះនៅក្នុងហ្វេសបុកផេក Harbor Property Cambodia ទៅកាន់គណនីហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នក ដោយដាក់ជាសាធារណៈ (Public) ជាមួយនឹងការពិព័ណ៌នា រួចថេកឱ្យមិត្តចំនួន៥នាក់។
– ឧទាហរណ៍ –
ចូលមើលអចលនទ្រព្យរបស់ខ្ញុំនៅលើគេហទំព័រអចលនទ្រព្យ Harbor Property និងក្នុង App
តំណភ្ជាប់៖ “តំណភ្ជាប់គណនីរបស់អ្នក”
៣. បង្ហោះអចលនទ្រព្យលក់ ឬជួលដែលមានប្រភពច្បាស់លាស់ និងព័ត៌មានពេញលេញតាមរយៈគេហទំព័រ Harbor Property និងក្នុង App ជាការស្រេច។ បង្ហោះអចលនទ្រព្យដោយបំពេញគ្រប់លក្ខខណ្ឌកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនផងដែរ។
រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីរួមមាន៖
ចំណាត់ថ្នាក់ទី១៖ កញ្ចប់ផ្សព្វផ្សាយពាណិជ្ជកម្ម ៥០០០ដុល្លារដែលរួមមាន៖
+ការដាក់ផ្សាយពាណិជ្ជកម្ម (banner ads) ក្នុងទំព័រស្វែងរកអចលនទ្រព្យនៅលើគេហទំព័រ (PC+Mobile)
+ ទទួលបានការដាក់អចលនទ្រព្យនៅទំព័រមុខគេចំនួនមួយកន្លែង (Featured Listing) x ១
+ ទទួលបានការដាក់អចលនទ្រព្យនៅលើគេចំនួន៣កន្លែង (Top Listing Ad) x ៣
ចំណាត់ថ្នាក់ទី២៖ កញ្ចប់ផ្សព្វផ្សាយក្នុងទឹកប្រាក់ ២០០០ដុល្លារ
+ ការដាក់ផ្សាយពាណិជ្ជកម្ម (banner ads) ក្នុងទំព័រភ្នាក់ងារអចលនទ្រព្យនៅលើគេហទំព័រ (PC+Mobile)
+ទទួលបានការដាក់ផ្សាយអចលនទ្រព្យនៅលើគេចំនួនមួយកន្លែង (Top Listing Ad) x ១
ចំណាត់ថ្នាក់ទី៣៖ កញ្ចប់ផ្សព្វផ្សាយទឹកប្រាក់ ១០០០ដុល្លារ
+ ការដាក់ផ្សាយពាណិជ្ជកម្ម (banner ads) ក្នុងទំព័រព័ត៌មាននៅលើគេហទំព័រ (PC+Mobile)
កំណត់ចំណាំ៖ សូមចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ឬបណ្ដាញសង្គមផ្សេងៗជាមុនសិនទើបអាចចូលស្នើរជាគណនីភ្នាក់ងារពេញសិទ្ធិតាមក្រោយបាន៕
របៀបចុះឈ្មោះជំហានដំបូង (អានអត្ថបទ និងទស្សនាវិដេអូ)
សូមបញ្ជាក់ផងដែរថា ក្នុងករណីអចលនទ្រព្យរបស់អ្នកមានភាពមិនប្រក្រតី ឬខ្វះចន្លោះព័ត៌មានណាមួយ ក្រុមការងារយើងមានសិទ្ធិក្នុងការលុប ឬមិនអនុញ្ញាតអោយចេញផ្សាយជាសាធារណៈនោះទេ។
លីងចុះឈ្មោះស្នើជាគណនីភ្នាក់ងារពេញសិទ្ធិ បន្ទាប់ពីចុះឈ្មោះជំហានដំបូងរួចរាល់៖ https://www.harbor-property.com/km/member/agentapply
ទាញយក App ឬចូលទៅកាន់គេហទំព័រ Harbor Property
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633