News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​


គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេច​ទទួលយក​តាម​គម្រោង​គំរូ​ប្លង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២​ ទីតាំង​របស់​ក្រុមហ៊ុន​ Space​ Media​ បន្ទាប់ពី​ក្រុមហ៊ុន​ចុះ​សិក្សា​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយា​ដី​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

លោក​ ម៉េ​ត មាស​ភក្តី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​នេះ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ នូវ​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ មិនទាន់​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​លោក​ថា​ មិនជា​យូរ​នោះ​ទេ​ ពោល​គឺ​នឹង​ធ្វើឡើង​នៅក្នុង​ពេល​ឆាប់​ៗនេះ​។

លោក​ថា​ “មកដល់ពេលនេះ​យើង​មិនទាន់​កំណត់ពេល​ណា​ថា​ នឹង​បើ​ករ​ដ្ឋាន​សាងសង់​នោះ​ទេ​ ប៉ុន្តែ​តាម​ផែនការ​គឺ​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​ការសាងសង់​អាច​ចំណាយពេល​មួយឆ្នាំ​ទើប​បញ្ចប់​”។លោក​បន្ត​ថា​ “ចំណែក​ថវិកា​សាងសង់​វិញ​ គឺជា​គម្រោងថវិកា​ររបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តែ​មិនទាន់​បាន​កំណត់​ថា​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ​ ”។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក​ងបានឱ្យ​ដឹង​ថា​ រដ្ឋបាល​រាជធានី​សន្យា​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២កន្លែង​ នៅត្រង់​ផ្សារដើមគរ​ និង​មុខ​សា​សាប​ឋមសិ​ក្សា​សន្ធរ​ម៉ុ​ក និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ ខាងមុខ​ ខណៈ​ដែល​កុ្រ​មកា​រងា​រជំនាញ​ បាន​ចាប់ផ្តើម​កំណត់​ទី​តំាង​ស្ថាបនា​ និង​ខួង​ដី​យក​ទៅ​ពិសោធន៍​រួចរាល់​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ ការ​សុំច្បាប់​ និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន​ Space​ Media​ កាលពី​ម្សិលមិញ​នេះ​ថា​ ការ​ពន្លឿន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​ ដោយសារតែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ចង់​ឲ្យ​មានការ​ស្ថាបនា​ឲ្យបាន​ឆាប់​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

លោក​បន្ត​ថា​ គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​មុខ​ផ្សារ​ ដើម​គរ​ក្រុម​មន្រ្តី​ជំនាញ​ បាន​ចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរ​ៗហើយ​ ដូចជា​ការកំណត់​ទី​តំាង​ការដ្ឋាន​ ការ​ខួង​ដី​យក​ទៅ​ពិសោធន៍​ និង​ការ​ដោះស្រាយ​ផល​ប៉ៈ​ពាល់​ជាមួយ​ប្រជាពលរដ្ឋ​។

លោ​កឃួង​ ស្រេង​ បាន​បញ្ជាក់​ទៀត​ថា​ ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​កវិញ​ អាច​នឹង​ចុះ​កំណត់​ទី​តំាង​ស្ថាបនា​នៅ​សប្តាហ៍​ក្រោយ​ ដោយសារ​ក្រុម​អ្នកជំនាញ​ ត្រូវការ​សិក្សា​ឲ្យបាន​ល្អិតល្អន់​បន្ថែម​ទៀត​ ព្រោះ​ស្ពាន​អាកាស​នេះ​ នៅ​លើ​ចំនុច​ផ្លូវ​ប្រស​ព្វ​ទំាង៤ទិស​តែម្តង​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ​ ដោយ​សុវត្ថិភាព​ទោះ​ពួកគេ​មក​ពី​ទិស​ខាងណា​ក៏ដោយ​។

លោក​បន្ថែម​ថា​ “គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២នេះ​ នឹង​ស្ថាបនា​ឡើង​ឲ្យ​ធានា​បាន​គុណភាព​ខ្ពស់​បំផុត​ រហូតដល់ ៥០ឆ្នាំ​ឡើង​ទៅ​ ពិសេស​ការរចនា​ជណ្តើរ​ឡើង​ ឲ្យ​មាន​ភាព​ងាយស្រួល​ឡើង​ចុះ​ទំាង​កុមារ​និង​មនុស្សចាស់​ ដែល​អាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​”។

តំណាង​ក្រុមហ៊ុន​ Space​ Media​ ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​ បាន​សន្យា​នឹង​អនុវត្តន៍​ផែនការ​ស្ថាបនា​ គ្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​អោយ​ ហើយ​តាម​ផែនការ​កំណត់​ ហើយ​ប្រកបដោយ​គុណភាព​និង​សោភ័ណភាព​ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន៣កន្លែង​ហើយ​ ដោយ​នៅ​តំបន់​ជម្ពូ​វ័ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ចំនួន២កន្លែង​ និង​នៅ​តំបន់​ភ្លើងស្តុប​នាងគង្ហីង​ មាន​ចំនួន១កន្លែង​ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យបាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​ប្រទេសជាតិ​ មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព​ស៊ីវិល័យ​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕

The post គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area