News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃបន្តដាំក្បាលចុះដោយសារវិបត្តិ COVID-19


តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃបន្តដាំក្បាលចុះដោយសារវិបត្តិ COVID-19

ដោយ ៖ ប៊ី

បុមបៃ ៖ តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃត្រូវបានរំពឹងទុកថានឹងបន្តឱនភាពបន្ថែមទៀត បន្ទាប់ពីទីផ្សារបានធ្លាក់ចុះពី ២៥ ទៅ ៣០ ភាគរយក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CLSA។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន CLSA ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CBNC នៅថ្ងៃនេះ បានឱ្យដឹងថា តម្លៃដែលវិនិយោគិនកំពុងលក់ចេញ បានធ្លាក់ចុះ ១០-១៥ ភាគរយ បន្ទាប់ពីផ្ទុះឡើងនៃជំងឺ COVID-19។ ជាមួយនឹងការធ្លាក់ចុះនៃតម្រូវនៅពេលបច្ចុប្បន្ន បានបង្កឱ្យអ្នកវិនិយោគទទួលរងនូវការខាតបង់ក្នុងចន្លោះ ៣០-៣៥ ភាគរយពីការវិនិយោគរបស់ពួកគេ បន្ថែមពីលើឱនភាពនៃការលក់ប្រមាណ ២៥ ទៅ ៣០ ភាគរយក្នុងរយៈពេល ៣-៤ ឆ្នាំកន្លងមកនេះ។

នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ជាទូទៅតម្លៃទីផ្សារអាផាតមិនទំនើបគឺមានការកើនឡើងបន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រអាជីវកម្មអចលនទ្រព្យ ប៉ុន្តែនៅត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារបែរជាមានការធ្លាក់ចុះក្នុងចន្លោះពី ២៥-៣០ភាគរយ ជាបន្តបន្ទាប់បើទោះជាទទួលបានវិញ្ញាបនប័ត្រអាជីវកម្មអចលនទ្រព្យក៏ដោយ៕

The post តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃបន្តដាំក្បាលចុះដោយសារវិបត្តិ COVID-19 appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area