All Posts in Category

Buy

សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី

PM passes three ordinances for Land Ministry as new headquarters inaugurated

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។ ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែន សុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី ១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។ គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៣លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។ ដោយឡែក បញ្ជាទី…

Read more

កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល

កំណើននៃការទិញ-លក់ដីកាន់តែមានការកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាដោយសារតែវិស័យអចលនទ្រព្យកំពុងតែមានសក្តានុពលខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសចរន្តក្នុងការទិញ-លក់ដីធ្លីកំពុងទទួលបានប្រជាប្រិយភាព ។ ការទិញ-លក់ដីធ្លីកាន់តែមានសន្ទុះតម្រូវការនៃការកាត់ប្លង់ដីរវាងម្ចាស់ដី និងអ្នកទិញគឺកាន់តែសំខាន់ និងចាំបាច់ដើម្បីឱ្យការទិញ-លក់ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ។ ក្នុងនោះផងដែរ មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់មានបទពិសោធន៍រួចទៅហើយលើការទិញ-លក់ដីធ្លីច្បាស់ជាធ្លាប់ឆ្លងកាត់ការកាត់ប្លង់ដីដោយខ្លួនឯង ឬត្រូវចំណាយថវិការរកអ្នករត់ការដើម្បីជាជំនួយក្នុងការកាត់ប្លង់ដីជាដើម ។ ប៉ុន្តែក្នុងថ្ងៃនេះផងដែរសម្រាប់ប្រជាពលរដ្ឋដែលមិនចង់ចំណាយថវិការលើអ្នករត់ការដើម្បីកាត់ប្លង់ដី លោកអ្នកអាចកាត់ប្លង់ដីដោយខ្លួនឯងតាមរយៈ៣ជំហានដូចខាងក្រោម ៖ រូបតំណាង ជំហានទី១ ៖ ក្នុងនាមលោកអ្នកដែលជាទិញដី លោកអ្នកត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដែលជាអ្នកទិញ ទៅកាន់ទីស្នាក់ការសុរិយោដីស្រុកដើម្បីបំពេញលិខិតលក់ផ្តាច់, ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃដើម្បីយល់ព្រមទាំងអស់គ្នា (បុគ្គលិកសុរិយោដីស្រុកនឹងបំពេញឯកសារពាក់ព័ន្ធទាំងអស់នោះ) ។ រូបតំណាង ជំហានទី២ ៖ ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃនៅចំពោះមុខបុគ្គលិកសុរិយោដៃរួចហើយ…

Read more

អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា

អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា

ទន្ទឹមនឹងការឆ្ពោះទៅរកភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា ទីផ្សារផ្ទះល្វែង ផ្ទះបុរី និងលំនៅដ្ឋានប្រភេទផ្សេងៗកាន់តែរីកដុះដាលដូចផ្សិតជាបន្តបន្ទាប់មិនថាតែនៅតំបន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដែលមានសក្តានុពលនោះទេ ។ ជាងនេះទៅទៀតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង១លានខ្នងបន្ថែមទៀតនៅក្នុងឆ្នាំ២០៣០ ។ ដោយសារតែសន្ទុះនៃការអភិវឌ្ឍ ការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានកំពុងហក់ឡើងខ្លាំង ដូចនេះអ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ផ្ទះល្វែង និងខុនដូជាច្រើនបានស្វែងរកមធ្យោយបាយ និងយុទ្ធសាស្ត្រនានាដើម្បីលក់បុរីលំនៅដ្ឋាន និងអចលនទ្រព្យរបស់ពួករបស់ខ្លួនទៅឱ្យអតិថិជនរៀងៗខ្លួនតាមវិធីសាស្ត្រផ្សេងៗគ្នា ។ ក្នុងនោះអ្នកអភិវឌ្ឍន៍បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ផ្ទាល់ជាមួយបុរីទៅដល់អតិថិជន ដោយមិនចាំបាច់ឆ្លងកាត់ និងការវាយតម្លៃពីធនាគារ ឬកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានានោះទេ ហើយម្ចាស់គម្រោងផ្សេងៗទៀតបានផ្តល់ជម្រើសទៅដល់អតិថិជនក្នុងការសហការជាមួយគ្រឹះស្ថានធនាគារ ។ ជាទូទៅក្នុងពេលបច្ចុប្បន្ននេះភាគច្រើនអតិថិជនមិនមានប្រាក់សុទ្ធសម្រាប់បង់ផ្តាច់នោះទេ ពោលគឺពួកគាត់ត្រូវការបង់រំលស់ជាមួយបុរី ឬធនាគារ ។ តើការទិញផ្ទះបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង និងបង់រំលស់តាមរយៈធនាគារ តើមួយណាល្អជាង? ការទិញផ្ទះបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាពវិជ្ជមានតិចជាងការទិញផ្ទះបង់រំលស់តាមរយៈកម្ចីពីធនាគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះថា ការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាគរយការប្រាក់ខ្ពស់ជាងការបង់រំលស់ជាមួយនឹងធនាគារ អ្នកបង់រំលស់កាន់តែច្រើនឆ្នាំនោះភាគរយនៃការប្រាក់កាន់តែកើនឡើងផងដែរ ហើយប្រសិនបើបង់ជាមួយគម្រោងអ្នកទិញអាចទទួលបានប្លង់ដរាបណាបង់ប្រាក់បាន១០០% ។…

Read more

សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ

សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ

ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះសក្តានុពលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យកាន់តែមានការកើនឡើងជាហូរហែ មិនតែប៉ុណ្ណោះការទិញអចលនទ្រព្យវាគឺជារឿងល្អសម្រាប់អ្នកដែលមានលទ្ធភាពដែលអាចទិញផ្តាច់ដោយសារតែគេមានប្រភពចំណូលច្បាស់លាស់ ។ ប៉ុន្តែសម្រាប់អ្នកដែលទិញដោយជ្រើសរើសជម្រើសបង់រំលស់វិញត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនចៀសវាងជួបបញ្ហាត្រដាបត្រដួសក្រោយពីទិញដី ឬផ្ទះរួច ។ ខាងក្រោមនេះជាចំណុចធំៗ៣ដែលអ្នកត្រូវសួរខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តទិញដី ឬផ្ទះ ៖ ទី១- តើប្រភពចំណូលរបស់លោកអ្នកនឹងនរហើយឬនៅ? បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូចនេះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ ទី២- តើលោកអ្នកបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់? លោកអ្នកត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារថា តើមួយណាល្អជាង និងផ្តល់លក្ខណៈងាយស្រួលក៏ដូចជាហុចផលចំណេញខ្ពស់ជាងសម្រាប់លោកអ្នក ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួល និងល្អប្រសើរជាង ។ ទី៣- តើលោកអ្នកនឹងចំណាយរយៈពេលប៉ុន្មាន? បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី…

Read more

29 TikTok Stats to Know in 2021

29 TikTok Stats to Know in 2021

If you feel like the app TikTok came out of nowhere, you’re not wrong. Since launching in early 2018, TikTok’s been covered by seemingly every major news publication and racked up millions of downloads globally. Despite TikTok’s major early success,…

Read more