ព្រះសីហនុនឹងរៀបចំ បុណ្យសមុទ្រ និងក្លឹបឆ្នេរសមុទ្រស្អាតបំផុត Posted on September 21, 2022 by harbor in Area Guide, News ខេត្តព្រះសីហនុ នឹងរៀបចំក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី ១៤ នាខែធ្នូខាងមុខ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦។