ស្ពានចោមចៅ៖ អ្នកដំណើរលែងបារម្មណ៍រឿងកកស្ទះចរាចរណ៍ទៀតហើយ Posted on April 14, 2022 by harbor in Area Guide, News ស្ពានអាកាសចោមចៅគឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពជាងគេមួយនៅក្នុងរាជធានីភ្នំពេញ ដោយសារនៅទីនោះតែងតែមានចរាចរណ៍កកស្ទះជាខ្លាំង ព្រោះវាជាចំណុចប្រសព្វរវាងផ្លូវសំខាន់ៗជាច្រើនដូចជា មហាវិថីសហព័ន្ធរុស្ស៉ី ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤។