News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើតម្លៃដីនៅខណ្ឌបឹងកេងកងមានការប្រែប្រួលយ៉ាងដូចម្តេច?

តើតម្លៃដីនៅខណ្ឌបឹងកេងកងមានការប្រែប្រួលយ៉ាងដូចម្តេច? ដោយៈ រ៉ាណេត ភ្នំពេញៈ ខណ្ឌបឹងកេងកង ត្រូវបានគេទទួលស្គាល់ថា ជាតំបន់ដែលមានតម្រូវការ និងសក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លីក៏ស្ថិតនៅលំដាប់កំពូលក្នុងរាជធានីភ្នំពេញ  រហូតដល់នៅទីតាំងខ្លះ មានតម្លៃចាប់ពី៨,០០០ទៅ១០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះក៏មានដែរ អាស្រ័យទៅតាមតម្រូវការចាំបាច់ និងភាពជាក់ស្ដែង។ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៤ ខែមឧសភា ឆ្នាំ២០២០នេះថា តម្លៃដីធ្លីនៅក្នុងខណ្ឌបឹងកេងកងមានភាពខុសគ្នា ដែលអាស្រ័យទៅតាមទីតាំង ផ្លូវចរាចរណ៍ និងតម្រូវការជាក់ស្ដែង។ លោកស្រីបានបន្តថា “ថ្វីត្បិតស្ថិតនៅក្នុងខណ្ឌបឹងកេងកងតែ១ ប៉ុន្តែកម្រិតនៃតម្លៃគឺមានភាពខុសគ្នារាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅក្នុងសង្កាត់បឹងកេងកង១ គឺជាបណ្តុំសំណង់អគារខ្ពស់ៗ ដែលបម្រើសេវាជាអគារពាណិជ្ជកម្ម ជាលំនៅដ្ឋានសហកម្មសិទ្ធិ ឬខុនដូ…

Read more

អ្នកជំនួញដីធ្លីចាប់ផ្តើមចុះធ្វើសកម្មភាពនៅតាមបណ្តាខេត្ត បន្ទាប់ពីCovid-19 បានធូរស្រាល

អ្នកជំនួញដីធ្លីចាប់ផ្តើមចុះធ្វើសកម្មភាពនៅតាមបណ្តាខេត្ត បន្ទាប់ពីCovid-19 បានធូរស្រាល ដោយវុត្ថា ភ្នំពេញៈ បន្ទាប់ពីមានស្ថានភាពធូរស្រាល នៃបញ្ហាប្រឈមទៅជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកជំនួញក្នុងវិស័យដីធ្លីបានចុះធ្វើសកម្មភាព នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗរបស់កម្ពុជា ដើម្បីត្រៀមធ្វើការវិនិយោគទៅជាតំបន់លំនៅឋានលំហែកាយ សណ្ឋាគារ និងទុកវិនិយោគបន្ត។ លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នេះឱ្យដឹងថា  អ្នកវិនិយោគ ក្នុងវិស័យដីធ្លីត្រូវបានបែកចែកជា២ក្រុមសំខាន់ៗ ដែលបានចុះទៅធ្វើសកម្មភាពនៅតាមបណ្តាខេត្តនាពេលនេះ ។ លោកបន្តថា អ្នកដែលវិនិយោគចំ(អ្នកដែលមានលុយច្រើន) គេចុះទៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តព្រះសីហនុ…

Read more

អាជ្ញាធរដែនដីខេត្តបាត់ដំបង ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋបានជាង ៣៤ ម៉ឺនក្បាលដី

អាជ្ញាធរដែនដីខេត្តបាត់ដំបង ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋបានជាង ៣៤ ម៉ឺនក្បាលដី ដោយ ៖ រ៉ាណេត បាត់ដំបង ៖ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលតម្រូវឱ្យបង្កើនប្រសិទ្ធភាពលើការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីខេត្តបាត់ដំបង បានធ្វើការចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាង ៣៤ម៉ឺនក្បាលដី ក្នុងចំណោមទិន្នន័យចំនួនសរុបជាង ៣៧ម៉ឺនក្បាលដីដែលប្រមូលបាន។ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងការបន្ថយនូវបញ្ហាប្រឈមនានា ទាក់ទងនឹងដីធ្លី រដ្ឋបាលខេត្តបានដាក់ចេញ ផែនការគ្រប់គ្រងដីធ្លី ដូចជាការរៀបចំប្លង់គោលស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។ លោកបញ្ជាក់ថា “ែនការគ្រប់គ្រងដីធ្លី ដែលត្រូវបានដាក់ចេញឱ្យអនុវត្តរួមមានដូចជា ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ…

Read more