News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោងសាងសង់និងការវិនិយោគនៅកម្ពុជានៅតែមានភាពនឹងនរ ទោះបីចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើង

គម្រោងសាងសង់និងការវិនិយោគនៅកម្ពុជានៅតែមានភាពនឹងនរ ទោះបីចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើង ដោយ ហ្សូលី ភ្នំពេញ៖ វិស័យសំណង់ ការវិនិយោគនៅលើគម្រោងនានានៅតែបន្តសាងសង់ និងមានភាពនឹងនរដដែល បើទោះបីជាស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការរាតត្បាតនៃជំងឺកូវីដ ១៩ក៏ដោយ។ បើតាមឱ្យដឹងពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស៍យសំណង់នៅក្នុងប្រទេសកម្ពុជានៅបន្តមានភាពរឹងមាំជាធម្មតា បើទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជា ជាពិសេសចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កំពុងមានភាពកើនឡើងជាបន្តបន្ទាប់ក្តី។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «គម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងជាងបណ្តារប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។» ប្រទេសទាំង ៣ដែលបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេនោះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលគម្រោងជាការវិនិយោគរបស់ប្រទេសទាំង ៣ ខាងដើមមិនមានការពន្យាពេលដំណើរការសាងសង់នោះឡើយ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងក្នុងកម្ពុជាក៏ដោយ។ សារព៍ត៌មាន…

Read more