News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

លោក ច្រឹ​ក សុខ​នី​ម៖ ការទទួល​ផលចំណេញ​ពី​ការវិនិយោគ​អចលនទ្រព្យ​មិនមែនជា​រឿង​ងាយ​នោះទេ

លោក ច្រឹ​ក សុខ​នី​ម៖ ការទទួល​ផលចំណេញ​ពី​ការវិនិយោគ​អចលនទ្រព្យ​មិនមែនជា​រឿង​ងាយ​នោះទេ ដោយៈ រ៉ា​ណេ​ត ភ្នំពេញ៖ ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ មិនមែន​សុទ្ធតែ​ងាយ​ទទួលបាន​នោះទេ។ ផ្ទុយទៅវិញ ដើម្បី​អាច​គេច​ផុតពី​ហានិភ័យ​លើ​ការវិនិយោគ ឬ​ខាតបង់​ទ្រព្យ និង​ពេលវេលា​ចាំបាច់​ត្រូវតែមាន​ភាពប្រាកដប្រជា និង​យល់ដឹង​ពី​វិស័យ​មួយ​នេះ​ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ការវិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន។ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ចែករំលែក​ពី​ចំណោះ​ដឹង និង​បទពិសោធន៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ ទទួលបាន​ប្រាក់ចំណេញ អ្នក​ត្រូវ​វិនិយោគ​ដោយ​មើល​ទៅលើ​ស្ថានការណ៍ ពេលវេលា ស្ថានភាព​ផ្លូវ​ទីតាំង និង​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង។ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា “មិនមែន​អ្នកមាន​លុយ ទិញ​អចលនទ្រព្យ​ទុក​លក់​បន្ត​សុទ្ធ តែ​អាច​មានឱកាស​ទទួលបាន​ចំណេញ​នោះទេ ហើយ​បើ​អាច​ចំណេញ​ក៏ត្រូវ​ចំណាយពេល​យូរ…

Read more

រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​ពង្រីក​វិសាលភាព​ព្រលានយន្តហោះ​ទាំងអស់​នៅ​កម្ពុជា

រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​ពង្រីក​វិសាលភាព​ព្រលានយន្តហោះ​ទាំងអស់​នៅ​កម្ពុជា ដោយ វុត្ថា ភ្នំពេញៈ រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ​នូវ​ព្រលានយន្តហោះ ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។ លោក​ស៊ិន​ចាន់ សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល» ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ទឹកប្រាក់​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ព្រលានយន្តហោះ​ទាំង៣ ពោលគឺ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​របស់​កម្ពុជា។ លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត។ អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក។ ចំណែក​លោក ជា អូន រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិកា​អាកាសចរណ៍​កម្ពុជា​បានឱ្យដឹង​ផងដែរ​ថា  រដ្ឋាភិបាល​នឹង​កំពុងតែ​ដំណើរការ អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣…

Read more

ក្រសួង​ដែនដី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការគ្រប់គ្រងតំបន់​អភិ​រ័ក្ស​របស់​ជាតិ

ក្រសួង​ដែនដី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការគ្រប់គ្រងតំបន់​អភិ​រ័ក្ស​របស់​ជាតិ ដោយ វុត្ថា ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ“វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” ជូន​ក្រសួងបរិស្ថាន​ចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណ​សម្រាប់​សម្គាល់​កម្ម​សិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៤៥.៥១៩,២៦ ហិកតា។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ស្តីពី ការចុះបញ្ជី​ដី​រដ្ឋ​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា  ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កំពុង​បន្ត​ពិនិត្យ​ចេញ “វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ”សម្រាប់​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ហើយ​ក្រុមការងារ​អនុវត្ត​គម្រោង​បាននិងកំពុង​បន្ត​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ…

Read more