News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោឃ ៣៤ ហិកតា ជាមួយទីតាំងដីចំនួន ៣ ផ្សេងគ្នា

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោឃ ៣៤ ហិកតា ជាមួយទីតាំងដីចំនួន ៣ ផ្សេងគ្នា ដោយវុត្ថា ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញ ជាមួយដីចំនួន ៣ទីតាំង ជូនលោកស្រី គីម ហ៊ាង។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងមកនេះដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ នៅក្នុងកម្មវត្ថុនៃលិខិតនេះ…

Read more

ប្រធាន CVEA អះអាងថា រយៈពេល៥ឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​កម្ពុជារីកចម្រើន​ខ្លាំង

ប្រធាន CVEA អះអាងថា រយៈពេល៥ឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​កម្ពុជារីកចម្រើន​ខ្លាំង ដោយៈ ច្រាយ ចំណាន ភ្នំពេញៈ នៅក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាមួយនឹង​តម្លៃ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ ប៉ុន្តែ​កំណើន​នេះ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នៅតែមាន​កម្រិត​នៅឡើយ។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយសារ​លំហូ​ចូល​នៃ​វិនិយោគ​បរទេស និង​ស្ថេរភាព​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស។ លោក​បាន​បញ្ជាក់ថា “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត បាវិត…

Read more

អ្នកជំនាញ​អះអាងថា ការជួល​ខុន​ដូ​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់​នោះទេ

អ្នកជំនាញ​អះអាងថា ការជួល​ខុន​ដូ​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់​នោះទេ ដោយ ប៊ី ភ្នំពេញៈ ខុន​ដូ​សម្រាប់​ជួល​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់ ដោយសារ​ការរីក​រាល​ដាល​ជំងឺ ​COVID-19 នោះទេ ហើយ​តម្លៃ​ជួល​ខុន​ដូ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកជំនាញ​អចលនទ្រព្យ។ លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ការជួល​ខុន​ដូ មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ ព្រោះ​ការជួល​ខុន​ដូ​មាន​រយៈពេល​វែង ខណៈ​ម្ចាស់​ខុន​ដូ​មានការ​អនុគ្រោះ​ដល់​អ្នក​ជួល​តិច​តូច​បន្ថែម។ លោក​បាន​បន្តថា “កិច្ច​ការជួល​ខុន​ដូ​មាន​កុងត្រា​រយៈពេល ដែល​មិន​ធ្វើឱ្យ​ការជួល​មានការ​ធ្លាក់ចុះ​ខ្លាំង​នោះទេ ហើយ​វា​អាច​ធ្លាក់ចុះ​តិច​តូច​អំឡុង​ពេលនេះ។ លោក​បន្តថា “វា​មិនមែនជា​ឧបសគ្គ​ធំ ឬ​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ការជួល​ខុន​ដូ​នោះទេ អំឡុងពេល COVID-19…

Read more

តម្លៃ​ជួល​ការិយាល័យ​នៅ​ក្រុងភ្នំពេញ​បានចាប់ផ្តើម​ធ្លាក់ចុះ​មិន​ធ្លាប់មាន

តម្លៃ​ជួល​ការិយាល័យ​នៅ​ក្រុងភ្នំពេញ​បានចាប់ផ្តើម​ធ្លាក់ចុះ​មិន​ធ្លាប់មាន ដោយ ​វុត្ថា ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ទីផ្សារ​ការិយាល័យ​ជួល នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​តម្លៃ​ចាប់ពី១០ ទៅ១៥ភាគរយ ចាប់តាំងពី​ដើមឆ្នាំ២០២០ រហូត​ម​ដល់ពេលនេះ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ១៩  និង​ការស្នើសុំ​បញ្ចុះតម្លៃ​ពី​អតិថិជន​ព្រមទាំង​មានការ​បញ្ចុះតម្លៃ​ដោយ​ម្ចាស់​អគារ។ លោកស្រី​អាន សុធី​តា នាយិការ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ឱ្យដឹងថា ក្នុងស្ថានភាព​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ទីផ្សារ​ជួល​ការិយាល័យ មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ជួល ដោយសារ​តែមាន​អតិថិជន​ទាមទា​ឱ្យមាន​ការបញ្ចុះ​តម្លៃ និង​ម្ចាស់​អគារ​មួយចំនួនទៀត បាន​បញ្ចុះតម្លៃ​ដោយ​ខ្លួនឯង ដើម្បី​រក្សា​អតិថិជន និង​ចាប់យក​អតិថិជនថ្មីៗបន្ថែម។ លោកស្រី​បន្តថា ម្ចាស់​អគារ​មួយចំនួន បាន​បញ្ចុះតម្លៃ ប្រមាណ១០ ទៅ២០ភាគរយ និង៣០ភាគរយ ហើយ​អ្នកខ្លះ​ក៏​មិន​យក​តម្លៃ​ថ្លៃ ជួល​រយៈពេល២ទៅ៣ខែ…

Read more