News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ចាប់ផ្តើមបុកគ្រឹះសាងសង់និងស្វាគមន៍អាជីវករ សំរាប់ស្តង់ជិត១០០០ស្ដង់

ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ចាប់ផ្តើមបុកគ្រឹះសាងសង់និងស្វាគមន៍អាជីវករ សំរាប់ស្តង់ជិត១០០០ស្ដង់ ដោយរ៉ា ណេត ភ្នំពេញៈ ជាការឆ្លើយតប និងជួយសម្រួលដល់បណ្ដាអាជីវករលក់ដូរ ដែលនឹងត្រូវរុះរើចាក់ចេញពីអតីតផ្សារឃ្លាំងរំសេវចាស់ ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ដែលមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃទីប្រជុំជន ក្នុងខណ្ឌសែនសុខ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគម ន៍បណ្តាអាជីវករទាំងអស់ ជាពិសេសអាជីវករផ្នែកទិញ-លក់ និងជួសជុលទូរស័ព្ទតែម្ដង។ សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មី សែនសុខ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា ផ្សារឃ្លាំងរំសេវថ្មី សែនសុខ បានធ្វើការអភិវឌ្ឍនៅលើផ្ទៃដីទំហំសរុប២,៧ហិកតា ប៉ុន្តែក្នុងដំណាក់ដំបូងនេះយើងត្រឹម១,៤ហិកតា ស្មើនឹង៩៨០ស្ដង់ ដោយស្ដង់នីមួយៗមានទំហំ៤ម៉ែត្រការ៉េ បែងចែកជាតំបន់សម្រាប់លក់សម្លៀកបំពាក់ អាហារ ដ្ឋាន ជាពិសេសផ្តោតគ្រឿងអេឡិចត្រូនិចផ្នែកទូរស័ព្ទដៃ។ លោកបានបញ្ជាក់ទៀតថា…

Read more

តើស្ថានភាពវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុវិវត្តន៍យ៉ាងដូចម្តេច?

តើស្ថានភាពវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុវិវត្តន៍យ៉ាងដូចម្តេច? ដោយ ហ្សូលី ភ្នំពេញ៖ តម្លៃលំនៅដ្ឋានធ្លាក់ចុះ ៣៣% ចាប់តាំងពីរដ្ឋាភិបាលសម្រេចចេញវិធានការបិទហ្គេមអនឡាញកាលពីខែសីហាកន្លងទៅ ដែលបណ្តាលឱ្យជនអន្តោសប្រវេសន៍ចិន និងអាជីវករចិនយ៉ាងតិច ៤សែននាក់ បង្ខំចិត្តត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ នេះបើយោងតាមស្ថិតិអន្តោប្រវេសន៍របស់រដ្ឋាភិបាល។ តម្លៃលំនៅដ្ឋានក្នុងទីក្រុងមាត់សមុទ្រនៅក្រុងខេត្តព្រះសីហនុធ្លាក់ចុះយ៉ាងគួរឱ្យបារម្ភ ព្រោះថាទីនោះគឺជាចំនុចកណ្តាលនៃការវិនិយោគដែលចិនមកបណ្តាក់ទុនទិញអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ បើនិយាយពីការវិនិយោគទុនរបស់ជនជាតិចិនមានការកើនឡើងជិត ១០ដង ដោយក្នុងនោះមានជាការជួលផ្ទះ ទិញផ្ទះជាមួយអត្រាតម្លៃមួយគួរឱ្យស្ងើចនៅក្នុងចន្លោះឆ្នាំ ២០១៧ និង ២០១៩ ព្រោះថាជនជាតិចិនមានលុយចំណាយវិនិយោគនិងហ៊ានឱ្យតម្លៃលើសពីទីផ្សារធម្មតាទៅទៀត។ តម្លៃដីនៅខេត្តព្រះសីហនុបានធ្លាក់ចុះច្រើនជាអនេកប្រមាណ ៣០% រីតម្លៃជួលវិញក៏ចុះថោក។ យោងតាមរបាយការណ៍ឧស្សាហកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ តម្លៃជួលផ្ទះអាចហក់ឡើងដល់ទៅ ៨០០ ដុល្លារក្នុងមួយខែ ដែលបច្ចុប្បន្នមួយខែបានតម្លៃត្រឹម ២០០ដុល្លារប៉ុណ្ណោះ។ អ្នកវិភាគមួយចំនួនបានគូសបញ្ជាក់ថា តម្លៃធ្លាក់ចុះគឺបណ្តាលមកពីកំណែទីផ្សារ ថ្វីត្បិតតែធ្លាក់ក៏ពិតមែន ប៉ុន្តែវិស័យអចនទ្រព្យនិងសំណង់មិនដួលរលំក្រោយសម្ពាធនៃការធ្លាក់ចុះតម្លៃឡើយ។ សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថាបរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្មនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន…

Read more

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗចំនួន២ ចុះ MOU ជាមួយគ្នាបង្កើនឧត្តមភាព ពង្រឹងសេវាកម្ម

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗចំនួន២ ចុះ MOU ជាមួយគ្នាបង្កើនឧត្តមភាព ពង្រឹងសេវាកម្ម ដោយ ៖ រ៉ាណេត ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអចលនទ្រព្យកម្ពុជា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ គឺក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co,.Ltd បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងឧត្តមភាពនៅក្នុងវិស័យមួយនេះ។ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co., Ltd លោក លី សុខឆាយ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសន្ទុះលើការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យមួយនេះកើតមានយ៉ាងច្រើន និងចូលមកប្រកួតប្រជែងនៅក្នុងទីផ្សាររួម។…

Read more

អ្នកឧកញ៉ាពុង ឃាវ សែ បោះទុនវិនិយោគ៥០០០លានដុល្លារ លើវិស័យសំណង់នៅកម្ពុជា

អ្នកឧកញ៉ាពុង ឃាវ សែ បោះទុនវិនិយោគ៥០០០លានដុល្លារ លើវិស័យសំណង់នៅកម្ពុជា ដោយវុត្ថា ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវ សែ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាមហាសេដ្ឋីមានទ្រព្យស្តុកស្តមនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគលើវិស័យជាច្រើនដោយក្នុងនោះ លោកបានចំណាយថវិកាចំនួន ៥០០០ លានដុល្លារអាមេរិកវិនិយោគលើវិស័យសំណង់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ អ្នកឧកញ៉ា ពុង ឃាវ សែ នៅក្នុងការផ្តល់កិច្ចសម្ភាសជូនដល់សារព័ត៌មានកាលពីពេលថ្មីៗ បានឱ្យដឹងថា ទំហំទឹកប្រាក់ដែលបានបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដ៏ច្រើនសន្ទឹកសន្ធាប់បែបនេះ គឺក្នុងគោលបំណងចូលរួមក្នុងការអភវិឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចំរើនទៅមុខបន្ថែមទៀត។ អ្នកឧកញ៉ាបន្តថា កន្លងមក កាណាឌីយ៉ា គ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។ បើនិយាយពីវិស័យសំណង់តែមួយគត់ មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង៣០,០០០នាក់។…

Read more