CBC៖ ពាក្យស្នើប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាបានកើនឡើង ៣៩% ក្នុងត្រីមាសទី៣ ឆ្នាំ២០២១
ចំនួននៃការការស្នើសុំប្រាក់កម្ចីនៅកម្ពុជាកំឡុងត្រីមាសទី៣ ឆ្នាំ២០២១ បានកើនឡើង ៣៩ភាគរយ ខណៈដែលតម្លៃប្រាក់កម្ចីសរុបបានកើនឡើង ៥៦ ភាគរយបើធៀបនឹងត្រីមាសមុន។ នេះបើយោងតាមរបាយការណ៍ត្រីមាសទី៣ របស់ការិយាល័យឥណទានកម្ពុជា។
យោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនការស្នើសុំប្រាក់កម្ចីសរុបនៅកម្ពុជាមានចំនួន ១.៣២លាន ដែលក្នុងនោះចំនួន ១៥៣,១២០ ស្មើនឹង ១១.៦០% គឺជាកម្ចីទិញផ្ទះ និង ៨០% ជាកម្ចីផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ចំនួនប្រាក់កម្ចីសរុបមានចំនួន ១១.៣៧ ពាន់លានដុល្លារ ដែលច្រើនជាង ៥៣% ស្មើនឹង ៦ប៊ីលានដុល្លារ ជាកម្ចីទិញផ្ទះ និង ៤៥% គឺជាកម្ចីផ្ទាល់ខ្លួន។
ក្នុងបទចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃ CBC បានលើកឡើងថា “អ្នកប្រើប្រាស់ទីផ្សារឥណទានក្នុងត្រីមាសនេះមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយបង្ហាញពីតម្រូវការខ្ពស់ បន្ទាប់ពីការធ្លាក់ចុះនៅក្នុងត្រីមាសមុន“។
លោកបានបន្ថែមថា៖ ចំនួនអ្នកស្នើសុំឥណទានបានធ្លាក់ចុះ ៣៤ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ជាមួយនឹងការបិទខ្ទប់ ការកំណត់ធ្វើដំណើរ និងការចំណាយសម្រាប់រយៈយូរក្នុងអំឡុងវិបិត្តជំងឺកូវីដ-១៩។
CBC បានបើកដំណើរការនៅក្នុងឆ្នាំ២០២១ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលអាចគ្រប់គ្រងឥណទានបានល្អពីហានិភ័យនានា។ CBC ត្រូវបានជ្រោមជ្រែងដោយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ការិយាល័យឥណទានឯកជនលំដាប់ពិភពលោក។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633