News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ត្រឹម១សប្តាហ៍ប៉ុណ្ណោះ អ័រគីដេបំបែកឯតទគ្គកម្មសម្រេចគោលដៅនៃការលក់គម្រោងថ្មីរបស់ខ្លួន


ត្រឹម១សប្តាហ៍ប៉ុណ្ណោះ អ័រគីដេបំបែកឯតទគ្គកម្មសម្រេចគោលដៅនៃការលក់គម្រោងថ្មីរបស់ខ្លួន

ភ្នំពេញ៖ បន្ទាប់ពីបើកលក់មុនសម្ពោធគម្រោងកាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅនេះ យើងឃើញថាគម្រោងថ្មីដែលមានឈ្មោះថា អ័រគីដេ ដឹផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានសម្រេចការលក់ត្រឹមរយះពេលមួយសប្តាហ៍តែប៉ុណ្ណោះ ដែរនេះគឺជាសមទ្ធិផលថ្មីរបស់ក្រុមហ៊ុនទោះបីជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលពីជំងឺកូវីដ១៩ក្តី។

គម្រោងអ័រគីដេ ដឹផាលេស គឺជាគម្រោងចុងក្រោយបង្អស់ដែលទើបនឹងបើកលក់មុនសម្ពោធគម្រោង ដែលជាគម្រោងដ៏ពិសិដ្ឋ និងអស្ចារ្យបំផុតសម្រាប់ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ ដោយរួមមានម៉ូតផ្ទះចំនួនបីប្រភេទគឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក ស្ថិតនៅជាប់ផ្ទៃបឹងប៊ូតានិច ដែលជាវីឡាដ៏ប្រណីតបំផុតសម្រាប់គម្រោងនេះផងដែរ បន្ថែមពីនោះនៅមានវីឡាទោល ដឹអ៊ីមប្រ៊េស ដែលអមទៅដោយសួនច្បារដ៏ស្រស់បំព្រង និងចម្រុះពណ៌នៅពីមុខគេហដ្ឋានរបស់លោកអ្នក និងចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែរម៉ូតផ្ទះត្រូវបានច្របាច់បញ្ចូលគ្នានូវសិល្បៈរចនាបទពីអតីតកាលរហូតដល់ បច្ចុប្បន្ន ពិតជាសក្តិសមសម្រាប់គ្រប់ក្រុមគ្រួសារ។

ក្រៅពីនោះគម្រោងអ័រគីដេ ដឹផាលេស ក៏រួមានផ្សារទំនើបដឹប៊ូតានិចម៉ល សួនប៊ូតានិច បឹងប៊ូតានិច អ៊ីមភើរៀ ក្លឹបហោសន៍ ដែលអាចអោយអតិថិជនរៀបចំកម្មវិធីផ្សេងៗបានយ៉ាងងាយស្រួល និងកន្លែងផ្សេងៗទៀចជាច្រើន។

ដើម្បីជាការអបអរសាទរក្នុងការសម្រេចនូវការលក់ក្នុងរយៈពេលខ្លីនេះ ក្រុមហ៊ុនសម្រេចបើកលក់ប្លុកថ្មី ជាមួយនឹងការបង់ប្រាក់យ៉ាងពិសេសត្រឹមតែ 0.8%ប៉ុណ្ណោះក្នុងមួយខែរយះពេល 20ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។

សូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិ៦អា ចម្ងាយ៧គ.មពីស្ពានជ្រោយចង្វារ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 733 333  ឬហ្វេសប៊ុកផេក Facebook: https://www.facebook.com/orkide.development