ឆេ្នរប៉ាក់ខ្លង៖ កន្លែងលំហែកាយល្អបំផុតក្នុង ខេត្តកោះកុង
ខេត្តកោះកុងជាខេត្តជាប់សមុទ្រដ៏មានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ ដោយព្រៃឈើក្រាស់ និងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេងដែលរួមមានកោះ ឆ្នេរ ព្រែក ស្ទឹង អូរ និងជីវៈចម្រុះដ៏ច្រើនសំបូរបែប។
រូបភាព៖ រដ្ឋបាលខេត្តកោះកុង
សព្វថ្ងៃខេត្តកោះកុងមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ តួយ៉ាងជើងហោះហើរដំបូរ ដែលនឹងគ្រោងចរាចរណ៍ហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅចុងខែមករា ឬដើមខែកុម្ភៈ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។ ការប្រកាសនេះស្របពេលដែល រដ្ឋាភិបាលបានកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការបើកប្រទេសជាថ្មីដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវី១៩បានពេញលេញអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ដូចបានរៀបរាប់ខាងដើម ខេត្តកោះកុងជាខេត្តដ៏មានសក្តានុពលទាំងសេដ្ឋកិច្ច និងធនធានធម្មជាតិ។ យើងសូមណែនាំឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយកន្លែងនៅខេត្តកោះកុងនោះគឺ «ឆ្នេរកោះយ៉» ឬ «ឆេ្នរប៉ាក់ខ្លង»។ ដើម្បីធ្វើដំណើរទៅដល់ឆ្នេរប៉ាក់ខ្លង អ្នកទាំងអស់គ្នាត្រូវធ្វើដំណើរចេញពីក្រុងខេមរិភូមិន្ទទីរួមខេត្តកោះកុង ឆ្ពោះទៅកាន់ឃុំបា៉ក់ខ្លង ស្រុកមណ្ឌលសីមា ប្រមាណតែ៧គីឡូម៉ែត្រតែប៉ុណ្ណោះ នោះយើងនឹងទៅដល់ឆ្នេរមួយនោះហើយ។
រូបភាព៖ រដ្ឋបាលខេត្តកោះកុង
នៅពេលយើងទីដល់ទីនោះ យើងនឹងឃើញឆ្នេរសមុទ្រសក្បុសដ៏វែងជាមួយខ្យល់បក់រសៀកៗដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ទេសភាពឆ្នេរប៉ាក់ខ្លងពិតជាធ្វើឲ្យយើងមើលមិនចេះជិនណាយ សំលេងរលកគ្រាំៗ អមជាមួយនឹងខ្សាច់សដ៏វែង យើងអាចងូតទឹកលេងកំសាន្ត ស្រូបយកខ្យល់បរិសុទ្ធ។
នៅទីនោះមានតូបលក់ម្ហូបអាហារសមុទ្រស្រស់ៗ មានម្ហូបជាច្រើនដែលផ្តល់ឲ្យអ្នកដែលទៅលេងកំសាន្តអាចជ្រើសរើសបានតាមការចង់បាន។ លើសពីនេះលោកអ្នកក៏អាចជួលទូកជិះលេងកំសាន្តបានផងដែរ។
រូបភាព៖ រដ្ឋបាលខេត្តកោះកុង
កោះកុងជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងចំណោមតំបន់ផ្សេងទៀតនៅក្នុង ប្រទេសកម្ពុជា ដែលមានរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ក៏ដូចជាមានរមណីយដ្ឋានកែច្នៃជាច្រើនផងដែរ។
សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យក៏ឃើញថាមានសន្ទុះខ្លាំងផងដែរ ដោយឡែកទោះជាក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី យើងឃើញការទិញលក់អចលនទ្រព្យនៅតែមានសកម្មភាព។ នៅក្នុងឆ្នាំ២០២១នេះ គម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែក្នុងខេត្តកោះកុងមានប្រវែង៣៩គីឡូម៉ែត្រទទឹង៩ម៉ែត្រដែលជាផ្លូវតភ្ជាប់ពីស្រុកមណ្ឌលសីមា ទៅកាន់ស្រុកគីរីសាគរ និងភ្ជាប់ទៅកាន់ក្រុងខេមរៈភូមិន្ទ បានធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់។
យោងតាមលោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានឲ្យដឹងថា មុនពេលដែលផ្លូវថ្មីនេះចាប់ផ្ដើមស្ថាបនា តម្លៃដីនៅតាមបណ្ដោយផ្លូវថ្មីនេះ ដាក់លក់ប្រហែល៥ពាន់ដុល្លារអាមេរិកក្នុងមួយហិចតា ប៉ុន្តែក្រោយគេចាប់ផ្តើមធ្វើផ្លូវតម្លៃបានកើនឡើងដល់៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ប្រសិនបើលោកអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកោះកុង សូមចូលទៅកាន់ គេហទំព័រអចលនទ្រព្យ Harbor Property ឬទាញយកម្មវិធីទូរស័ព្ទដោយឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633