News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ស្កាយបារប្រណីត៣កន្លែងនៅក្នុងក្រុងភ្នំពេញដែលអ្នកមិនគួររំលង


ក្រុងភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានការអភិវឌ្ឍន៍ធុរកិច្ចដែលមានសកម្មភាពខ្លាំងក្លា ទោះជាមានជំងឺកាចសាហាវកូវីដ១៩ក៏ដោយ វាមិនបានបង្អាក់សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជាឡើយ។ បច្ចុប្បន្ន យើងឃើញថាសកម្មភាពពាណិជ្ជកម្មជាច្រើនបានកំពុងដំណើរការឡើងវិញជាបណ្តើរៗហើយ។

ចំណែកឯវិស័យអចលនទ្រព្យដែលមានគម្រោងលំនៅឋាន អគារពាណិជ្ជកម្មជាច្រើនបានកំពុងតែមានវត្តមាននៅក្នុងក្រុងផងដែរ។ ភ្នំេពញក្លាយជាបណ្តុំនៃការរស់នៅទាំងអ្នករស់នៅក្នុងក្រុងស្រាប់ ក៏ដូចជាជនចំណាកស្រុកពីបណ្តាខេត្តនានាផងដែរ។ ម្លោះហើយប្រជាជនបានកំពុងស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងក្រុងភ្នំពេញយ៉ាងច្រើន។

ទន្ទឹមនឹងការអភិវឌ្ឍន៍យ៉ាងច្រើនគួរឲ្យកត់សំគាល់នៅក្នុងក្រុងភ្នំពេញ រសនិយមរបស់ប្រជាជនក៏កាន់តែមានតម្រូវការខ្ពស់ឡើងផងដែរ។ Harbor Property សូមណែនាំប្រភេទស្កាយបារ៣កន្លែង ដែលមានប្រជាប្រិយភាពនៅក្នុងក្រុងភ្នំពេញសម្រាប់អ្នកដែលចូលចិត្តទៅទីនោះ៖

Sora Skybar គឺជាប្រភេទស្កាយបារនៅចំកណ្តាលទីក្រុងមួយ ដែលស្ថិតនៅក្នុងអគារពាណិជ្ជកម្មវឌ្ឍនៈ។ បើនិយាយឲ្យចំទៅ នេះជាស្កាយបារដែលស្ថិតនៅលើដំបូលអគារជាន់ទី៣៧នៃសណ្ឋាគារលំដាប់ពិភពលោក Rosewood Hotel។ អាចនិយាយបានថា នេះជាប្រភេទស្កាយបារលំដាប់ស្តង់ដា ប្រកបដោយប្រណិតភាព ជាពិសេសអាចមើលទេសភាពនាពេលរាត្រីពីលើអគារនេះបាន។

Celeste Sky Bar ជាប្រភេទស្កាយបារ និងភោជនីយដ្ឋានប្រណិត ដែលស្ថិនៅលើអគារខ្ពស់បង្អស់នៃ គម្រោងខុនដូ The Penthouse ជាន់ទី៤៣ ដែលស្ថិតនៅតាមដងវិថីសុធារស។ ផឹកស្រាក្រឡុកជាមួយនឹងមិត្តភ័ក្រជិតស្និទ្ធិ ឬមនុស្សជាទីស្រលាញគយគន់ទេសភាពទន្លេមេគង្គ វិមានឯករាជ្យ ក៏ដូចជាភ្លើងព័ណ៌ចម្រុះនាពេលរាត្រីនៅក្នុងក្រុងភ្នំពេញ។ ចំណុចពិសេសនោះ គឺស្កាយបារមួយនេះគឺវាធ្វើចលនាវិលជុំវិញ៣៦០ដឺក្រេ។

Highground Sky Bar ស្កាយបារដែលស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង១ ដែលមានផ្តល់ជូនម្ហូបឆ្ងាញ់ពិសារ ក៏ដូចជាមានភេសជ្ជៈគ្រប់មុខផងដែរ។ ម្ហូបដែលគួរតែសាកគឺសាច់គោស្តេក ដែលជា សាច់គោមានគុណភាពលេខមួយ រួមជាមួយបរិយាកាសដ៏ត្រកាលនាពេលល្ងាចនៅលើកំពូលអគារ ពិតជាញ៉ាំងបរិយាកាសរបស់យើងកាន់តែមានភាពរីករាយ។​

ដូចបានរៀបរាប់ខាងដើម រាជធានីភ្នំពេញពិតជាមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ក៏ដូចជារសនិយមនៃអ្នករស់នៅក្នុងក្រុងជាដើម។ យោងតាមផែនការពង្រីកក្រុងភ្នំពេញក្នុងកាំរង្វង់ ១០០គីឡូម៉ែត្រ ព្រំប្រទល់ក្រុងភ្នំពេញនឹងរំកិលទៅមុខដល់ខេត្តកណ្តាលជាបន្តបន្ទាប់ទៀត។

លោក ឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ការពង្រីករាជធានីភ្នំពេញដែលនឹងអាចកាត់យកខេត្តជាប់ព្រំប្រទល់នឹងធ្វើឲ្យតម្លៃដីឡើងថ្លៃជាក់ជាមិនខាន។

ប្រសិនបើបងប្អូនមានបំណងស្វែងរកដីនៅតំបន់ជាយក្រុងភ្នំពេញ សូមចូលទៅកាន់គេហទំព័រ​ Harbor Property ឬតាមរយៈកម្មវិធីទូរស័ព្ទដៃ Harbor Property APP

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633