All Posts in Category

News

OCIC​ គ្រោង​ចំណាយ​ប្រា​ក់់​ជាង​ ២០០០លាន​ដុល្លារ​លើ​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធទីក្រុង​ថ្មី​ស្ថិតនៅ​ទល់មុខ​កោះ​ពេជ្រ​

OCIC​ គ្រោង​ចំណាយ​ប្រា​ក់់​ជាង​ ២០០០លាន​ដុល្លារ​លើ​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធទីក្រុង​ថ្មី​ស្ថិតនៅ​ទល់មុខ​កោះ​ពេជ្រ​ ដោយ​គង់​ សូ​រិយា​ ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​OCIC​ គ្រោង​ចំណាយ​ប្រាក់ ២០០០លាន​ដុល្លារ​ ក្នុង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ថ្មី​ទី​ក្រុង​កោះ​នរា​ ដែល​មាន​ទីតាំងនៅ​ទល់មុខ​នឹង​ទីក្រុង​កោះ​ពេជ្រ​ ស្រប​នឹង​ដងទន្លេ​មេគង្គ​ក្រោម​។ លោក​ទូច​ សំណាង ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៤​ តុលា​នេះ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ និង​កំពុង​ចាប់ផ្តើម​ចាក់​ដី​បំពេញ​ ដើម្បី​កសាង​ទីក្រុង​ថ្មី​ ដែល​មានឈ្មោះ​ “ទីក្រុង​កោះ​នរា​” ហើយ​ ដែល​គំរោង​នេះ​មានផ្ទៃ​ដី​ជាង១០០ហិ​កតា​ និង​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​បី​ឆ្នាំ​។ លោក​បន្ត​ថា​ “ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ជាង២០០០លាន​ដុល្លារ​អាមេរិក​”។លោក​បន្ត​ថា​ “គំរោង​នេះ​ នឹង​មានការ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ​ និង​ទីក្រុង​កោះ​នរា​នា​ពេល​អនាគត​ ប៉ុន្តែ​គំរោង​លំអិត​កំពុង​សិក្សា​នៅឡើយ​”។ គំរោង​ទីក្រុង​កោះ​នរា​ ស្ថិតនៅ​ក្នុង​សង្កាត់​កោះ​នរា​ ស្ថិត​ក្នុង​ខ័ណ្ឌ​ច្បារអំពៅ​…

Read more

រដ្ឋាភិបាល​បាន​កែសម្រួល​ប្លង់​មេ​អភិវឌ្ឍន៍​តំបន់​តារា​សាគរ​ខេត្តកោះកុង​

រដ្ឋាភិបាល​បាន​កែសម្រួល​ប្លង់​មេ​អភិវឌ្ឍន៍​តំបន់​តារា​សាគរ​ខេត្តកោះកុង​ ដោយ ​វុត្ថា​ ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ពិនិត្យ​ពិភាក្សា​លើ​សំណើសុំ​កែសម្រួល​ប្លង់​មេ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ ស្ថិត​ស្រុក​គីរីសាគរ​ និង​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង​ របស់​ក្រុមហ៊ុន​ Union​ development​ Group​ Co​.,Ltd​។ កិច្ចប្រជុំ​អន្តរក្រសួង​បាន​ពិនិត្យ​ពិភាក្សា​ លើ​ការ​កែសម្រួល​គម្រោង​ប្លង់​មេ​អភិវឌ្ឍន៍​តារា​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ ដែល​ដឹកនាំ​ដោយ​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ យោង​តាម​គេហ​ទំ​ព័ត៌​របស់​ក្រុមហ៊ុន​ Union​ development​ Group​ Co​.,Ltd​ ដែល​បាន​ចុះផ្សាយ​កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្លង់​មេ​នៃ​តំបន់​ពិសោធន៍​ការ​អភិវឌ្ឍ​ វិនិយោគ​ចម្រុះ​កម្ពុជា​-ចិន​ ឬតំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​កម្ពុជា​ ត្រូវ​បាន​បែង​ ចែក​ជា៧ផ្នែក​ ត្រូវ​បាន​កំណត់​ជា ​”អន្តរ​ប្រតិបត្តិ​ការ​” ក្នុង​វេទិកា​រស​ហប្រ​តិប​ត្តិកា​រវិ​និ​យោគ​…

Read more