All Posts in Category

News

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ផែនការ​កាត់បន្ថយ​ការ​កកស្ទះ​នៅ​តំបន់​ក្បាលថ្នល់​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ផែនការ​កាត់បន្ថយ​ការ​កកស្ទះ​នៅ​តំបន់​ក្បាលថ្នល់​ ដោយ​ ៖ រ៉ា​ណេត​ ភ្នំពេញ​ ៖ ជា​ដំណោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់​តាន់តាប់​ជា​រៀងរាល់ថ្ងៃ​ ជាប់​ជាប្រចាំ​នៅ​តំបន់​ក្បាលថ្នល់​ សាលា​រាជធានី​ភ្នំពេញ​បាន​ជំរុញ​សកម្មភាព​សាងសង់​ផ្លូវ​រំដោះ​ និង​ស្ពាន​អាកាស​វាង​បន្ថែម​ពីលើ​ស្ពាន​ដែល​មានស្រាប់​ ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​កំពុង​កើតមាន​តាមដែល​អាច​មានលទ្ធភាព​ធ្វើ​ទៅ​បាន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ បាន​បើក​កិច្ចពិភាក្សា​លើ​គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​វត្តមាន​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​មាន​ចូលរួម​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខណ្ឌ៥កណ្ដាល​រាជធានី​ភ្នំពេញ​ ដើម្បី​សិក្សា​ប្រព័ន្ធ​លំហូរ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សព្វថ្ងៃ​នេះ​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​ត្រង់​ចំនុច​ទីប្រជុំជន​។ បច្ចុប្បន្ន​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​ និង​កំពុងតែ​ជំរុញ​សកម្មភាព​សាងសង់​ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់​ទី១​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកបញ្ជា​យានយន្ត​អាច​ធ្វើការ​បត់ឆ្វេង​បាន​ ដើម្បី​ចូលរួម​ការ​កកស្ទះ​នៅត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ ដែល​រហូតមកដល់​ពេលនេះ​ ឈាន​ដល់​ដំណាក់​ក្រាល​ពុម្ព​ចាក់​បេតុង​បាត​។ នៅក្នុង​គម្រោង​សាងសង់​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ស្ពាន​អាកាស​ក្បាលថ្នល់​ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​មហា​…

Read more

គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​

គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​ ដោយៈ​ រ៉ា​ណេត​ កំ​ពង់​ស្ពឺៈ​ គំ​រោង​ធំៗ​ចំនួន៤​ នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​ ប្រសិនជា​គំរោង​នេះ​អនុវត្តន៍​តាម​ផែនការ​ ដែល​បាន​ស្នើសុំ​ដោយក្រុម​ហ៊ុន​ទាំងនោះ​ ហើយ​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ លោក​ វ៉ី​ សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៧​ តុលា​កន្លងមក​ថា​ គំរោង​សាង​សង់់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំនៅ​ដ្ឋាន​ប្រណីត​ចំនួន៤​ និង​គំរោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្ត​លើ​ផ្ទៃដី៤ហិ​កតា​ នឹង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​លើក​កំពស់​ជីវភាពរស់នៅ​របស់់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា​ គំរោង​ដែល​បាន​និង​កំពុង​ដំណើរការ​នីតិវិធី​ ដូចជា​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៣៤ជាន់​ និង​គម្រោង៦៤ជាន់​ ដែល​ស្ថិត​សង់​ខាង​ផ្លូវ​ កណ្តាល​ក្រុង​ច្បារមន​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ក៏​មាន​គម្រោង​បង្កើត​ទីក្រុង​វៃឆ្លាត​លើ​ដី​ទំហំ១០០ហិ​កតា​ រួម​ជាមួយ​ការសាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​ លើ​ដី​ទំហំ១២៦ហិ​កតា​ ក្នុងទឹក​ប្រាក់​វិនិយោគ​ប្រមាណ១០លាន​ដុល្លារ​ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច​ ដែល​រហូតមកដល់​ពេលនេះ​សាងសង់​ បាន​ប្រមាណ២០ភាគរយ​”។ បច្ចុប្បន្ន​នេះ​ រដ្ឋបាល​សាលាខេត្ត​ បាន​កំណត់​ទីតាំង​រួចរាល់​សម្រាប់​សាងសង់​កីឡាដ្ឋាន​ថ្នាក់​ខេត្ត​ នៅ​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា​។…

Read more