All Posts in Category

News

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ដោយ ​វុត្ថា​ ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេច​ទទួលយក​តាម​គម្រោង​គំរូ​ប្លង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២​ ទីតាំង​របស់​ក្រុមហ៊ុន​ Space​ Media​ បន្ទាប់ពី​ក្រុមហ៊ុន​ចុះ​សិក្សា​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយា​ដី​។ លោក​ ម៉េ​ត មាស​ភក្តី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​នេះ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ នូវ​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ មិនទាន់​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​លោក​ថា​ មិនជា​យូរ​នោះ​ទេ​ ពោល​គឺ​នឹង​ធ្វើឡើង​នៅក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​ថា​ “មកដល់ពេលនេះ​យើង​មិនទាន់​កំណត់ពេល​ណា​ថា​ នឹង​បើ​ករ​ដ្ឋាន​សាងសង់​នោះ​ទេ​ ប៉ុន្តែ​តាម​ផែនការ​គឺ​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​ការសាងសង់​អាច​ចំណាយពេល​មួយឆ្នាំ​ទើប​បញ្ចប់​”។លោក​បន្ត​ថា​ “ចំណែក​ថវិកា​សាងសង់​វិញ​ គឺជា​គម្រោងថវិកា​ររបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តែ​មិនទាន់​បាន​កំណត់​ថា​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ​ ”។ យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក​ងបានឱ្យ​ដឹង​ថា​…

Read more

រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​

រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​ ដោយៈ​ រ៉ា​ណេត​ ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និង​កំពុង​រៀបចំ​ដាក់ចេញ​វិធានការ​ច្បាប់​ ដើម្បី​រឹ​តបណ្តឹង​ទៅលើ​បណ្តា​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងឡាយ​ណា​ ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​បាន​ទទួលស្គាល់​ ពី​រដ្ឋាភិបាល​មាន​ចំនួន​ត្រឹម២០៥ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ ស្រប​ពេល​ដែល​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ចាប់អារម្មណ៍​ងាក​ទៅ​បង្កើត​អាជីព​ និង​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​អនុវត្ត​ និង​ប្រតិបត្តិ​ការគោរព​ទៅតាមច្បាប់​ ដោយ​ការចុះបញ្ជី​ត្រឹមត្រូវ​ ប៉ុន្តែ​មាន​មួយចំនួន​តូច​ នៅ​មិនទាន់​បាន​គោរព​ទៅតាមច្បាប់​ កំណត់​នៅឡើយ​នោះ​ទេ​។ ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ នង​ ពិសិដ្ឋ​បាន​មានប្រសាសន៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ថា​ ការបង្កើត​អាជីវកម្ម​ ឬបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ សុទ្ធតែ​បាន​ចូលរួម​ជួយ​បង្កើន​ នូវ​ចំណូល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មួយ​ចំណែក​ផង​ដែរ​ ប៉ុន្តែ​រាល់​ការបង្កើត​ទាំងអស់​នោះ​ក៏​ត្រូវតែ​ស្ថិតនៅ​ក្រោម​ការ​គោលការណ៍​របស់​ច្បាប់​…

Read more

វគ្គ​បណ្តុះបណ្តាល​ផ្តោត​លើ​ការស្វែងរក​អតិថិជន​ និង​ទាញ​យក​ផល​ពីអ​ចលនទ្រព្យ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ វិច្ឆិកា​ខាងមុខ​

វគ្គ​បណ្តុះបណ្តាល​ផ្តោត​លើ​ការស្វែងរក​អតិថិជន​ និង​ទាញ​យក​ផល​ពីអ​ចលនទ្រព្យ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ វិច្ឆិកា​ខាងមុខ​ ដោយ​គង់​ សូ​រិយា​ ភ្នំ​ពេញៈ​ វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ ដែល​ផ្តោត​សំខាន់​លើ​វិធី​សាស្រ្ត​ស្វែងរក​អតិថិជន​ ការរៀបចំ​ឯកសារ​និ​តិ​វិធី​ស្តី​ពី​ការ​វិនិយោគ​ និង​ទាញ​យក​ផលប្រយោជន៍​ពី​ភាពេះ​ជា​ភ្នាក់ងារ​អចលនវត្ថុ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ វិច្ឆិកា​ខាងមុខនេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ នឹង​ធ្វើការ​បង្វឹក​ដោយ​លោក​អេង​ លាភា​អ្នក​សរសេរ​សៀវភៅ​ “ក្បាច់​គួ​កជេ​ដី​បានលាភ​” ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​” អភិវឌ្ឍន៍​គំ​និ​តលើដ៣​ និង​សៀវភៅ​ជំនួញ​ខ្ញុំ​ឆ្លងកាត់​” ។ កម្មវិធី​នេះ​ នឹង​មាន​រយៈពេល​ពេញមួយថ្ងៃ​ ដោយ​ចាប់ផ្តើម​ពី​ម៉ោង៨ព្រឹក​ ដល់៥ល្ងាច​ នៅ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខ័ណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ លោក​អេង​ លាភា ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ​ នឹង​មានការ​សិក្សា​លើ​ទ្រឹ​ស្តី​ និង​ការអនុវត្ត​ន៍​ ព្រមទាំង​បទពិសោធន៍​ឆ្លងកាត់​ពិ​តៗ​ សំរាប់​សិក្ខាកាម​ ដែល​នឹង​ទទួល​បាន​ចំណេះដឹង​…

Read more

ផ្សារ​ទំនើប​ AEON​ Mall​ 3 គ្រោង​ចំណាយ​ទុន​ ៣០០លាន​ដុល្លារ​ជាមួយ​ផ្ទៃក្រឡា​ធំជាង​មុន​

ផ្សារ​ទំនើប​ AEON​ Mall​ 3 គ្រោង​ចំណាយ​ទុន​ ៣០០លាន​ដុល្លារ​ជាមួយ​ផ្ទៃក្រឡា​ធំជាង​មុន​ ដោយ​គង់​ សូ​រិយា​ ភ្នំ​ពេញៈ​ ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​ AEON​ Mall 3​ ដែល​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ AEON​ MALL​ GROUP ​គ្រោង​ចំណាយ​ទុន ៣០០លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្សារ​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី ១៨ហិ​កតា​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នេះ​ កំពុង​ចាក់​ដី​បំពេញ​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​យ៉ាងសកម្ម​ ដើម្បី​ចាប់់​ដំណើរការ​សាងសង់​នា​ដើមឆ្នាំ២០២០ខាងមុខនេះ​។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប​ ដែល​បាន​ធ្វើការ​ជិ​តស្និ​ទ្ឋ​ជាមួយ​ក្រុមហ៊ុន EAON​ MALL​ និង​ជា​អ្នកនាំ​ចូល​សម្ភារៈ​សំរាប់​សាងសង់​ផ្សារ​នេះ​ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណីអាហារ​ និង​ទំនិញ​នានា​ដល់​ផ្សារ​នេះ​ បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​សប្តាហ៍​មុន​ថា​ ​ផ្សារ​ទំនើប​ដ៏​ធំ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​កំឡុង​ខែកុម្ភៈ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយសារ​បច្ចុប្បន្ន​គ្រឿងចក្រ​នានា​ និង​សម្ភារៈសំណង់​បាន​នាំចូល​មក​បណ្តើរ​ៗហើយ​។ លោក​បន្ត​ថា​…

Read more