All Posts in Category

News

ផ្លូវជាតិលេខ ៥១ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសាងសង់លំនៅដ្ឋានលក់កាន់តែច្រើន

ផ្លូវជាតិលេខ ៥១ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសាងសង់លំនៅដ្ឋានលក់កាន់តែច្រើន ដោយ ហ្សូលី កំពង់ស្ពឺ៖ ផ្លូវជាតិលេខ ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងទី ៣ ស្ថិតនៅមិនជាយទីក្រុងភ្នំពេញ កំពុងមានការវិនិយោគយ៉ាងផុសផុលស្ទើរគ្រប់វិស័យ ក្នុងនោះមានគម្រោងបុរីលំនៅដ្ឋានច្រើន ដែលសម្រុកទៅវិនិយោគនៅតំបន់ពោរពេញដោយសក្តានុពលនោះ។ នេះបើតាមឱ្យដឹងពីអ្នកជំនាញផ្នែកអចលនទ្រព្យ។ លោក ម៉ន សុខា អ្នកជំនាញអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានមានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពផ្លូវជាតិលេខ៥១ ពីផ្សារឧត្តុង្គ ដល់ផ្សារថ្នល់ទទឺង គឺជាតំបន់មានសក្តានុពលខ្លាំងមែនទែន។ តំបន់នេះកំពុងមានការវិនិយោគយ៉ាងផុសផុលទៅលើគម្រោងមួយចំនួនដូចជាបុរី ដែលកាលពីមុនមិនមានច្រើនទេ ប៉ុន្តែឥលូវសង្កេតឃើញថា មានច្រើន ដែលនៅម្តុំផ្សារឧត្តុង្គ និងបាត់ដឹង។ លោកបន្តថា ផ្លូវជាតិលេខ ៥១នេះ គឺមានកំណើនអភិវឌ្ឍយ៉ាងច្រើនដូចជា គម្រោងដីឡូតិ៍ លំនៅដ្ឋាន…

Read more

អ្នកជំនាញ និយាយពីតំបន់ដែលគួរវិនិយោគ អាចទទួលបានចំណេញនៅក្នុងឆ្នាំ២០២០

អ្នកជំនាញ និយាយពីតំបន់ដែលគួរវិនិយោគ អាចទទួលបានចំណេញនៅក្នុងឆ្នាំ២០២០ ដោយ ៖ រ៉ាណេត ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានជួបនឹងឱនភាពដោយសារតែបញ្ហាប្រឈមវិបត្តិជំងឺសាកល។ ប៉ុន្តែសម្រាប់ចរន្តនៃការទិញលក់ក្នុងស្រុកនៅតែមានសកម្មភាព ខណៈដែលអ្នកមានធនធានមួយចំនួនបានចាត់ទុកថា ព្រឹត្តិការណ៍សង្គមមួយនេះ គឺជាឱកាសរបស់ខ្លួនក្នុងការវិនិយោគដើម្បីទទួលបានចំណេញក្រោយពេលភាពប្រឈមមួយនេះត្រូវបានផុតរលត់ទាំងស្រុង។ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះគម្រោងអចលនទ្រព្យធំៗកំពុងតែរងសម្ពាធ ដោយសារតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ភាគច្រើនជាជនជាតិបរទេស ដែលកំពុងតែស្ថិតក្នុងប្រទេសប្រឈមខ្ពស់នឹងវិបត្តិជំងឺឆ្លង ប៉ុន្តែសម្រាប់គម្រោងតូចៗ ជាពិសេសទីផ្សារដីធ្លីដែលមានទំហំតូច និងមធ្យមនៅតាមតំបន់ជាយក្រុង និងតាមខេត្តមួយចំនួននៅតែមានសកម្មភាព។ លោកស្រីបានបញ្ជាក់ថា “តំបន់ជាយក្រុងរាជធានីភ្នំពេញ ជាពិសេសនៅប៉ែកខាងត្បូង ស្ថិតក្នុងខណ្ឌដង្កោ និងខាងកើតស្ថិតក្នុងខណ្ឌជ្រោយចង្វារ នៅតែបន្តមានសកម្មភាពទិញ-លក់។…

Read more