All Posts in Category

News

អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​វិជ្ជមាន​បន្ទាប់ពីសេដ្ឋកិច្ច​ចិន​ងើបឡើង​វិញ

អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​វិជ្ជមាន​បន្ទាប់ពីសេដ្ឋកិច្ច​ចិន​ងើបឡើង​វិញ ដោយ ប៊ី ភ្នំពេញៈ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​លេខ១ក្នុង​វិស័យនេះ។ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី១ ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​សេដ្ឋវិទូ​កាល​ពីស​ប្តា​ស៍​មុន។ លោក​ Piao Renjin អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន NH Investment & Securities នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា ប្រទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការរីក​រាលដាល នៃ​ការ​គ្របដណ្តប់​លើ​ជំងឺ​ Covid-19 ដោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នាំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។ អ្នកវិភាគ​រូបនេះ​បាន​និយាយថា “រដ្ឋាភិបាល​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ពង្រីក​វិធានការ​ជំរុញ​សារពើពន្ធ​និង​រូបិយវត្ថុ…

Read more

អចលនទ្រព្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​ស្ថិតក្នុង​តំបន់​ផ្សារ​ឈូក​មាស​បានប្រកាស​លក់

អចលនទ្រព្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​ស្ថិតក្នុង​តំបន់​ផ្សារ​ឈូក​មាស​បានប្រកាស​លក់ ដោយ ៖ រ៉ា​ណេ​ត ភ្នំពេញ ៖ ស្ថិតនៅ​តំបន់​ទីប្រជុំជន ដែល​ប្រមូលផ្តុំ​ទៅដោយ​លំនៅដ្ឋាន​កម្រិត​ខ្ពស់ និង​មធ្យម ជាមួយនឹង​ការ​ហ៊ុ​ព័ទ្ធ​ទៅដោយ​បុរីធំៗជាច្រើន ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្មផ្សេងៗ លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត ស្គឹ​ម​ស្កៃ ក្នុង​រូប​ភាពជា​អគារ​ភ្លោះ​មាន​កម្ពស់៣ជាន់ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ និង​ផ្តល់ឱកាស​ចំណេញ​សម្រាប់​អ្នកទិញ​ទុក​ជួល ឬ​វិនិយោគ​បន្ត។ ស្ថិតនៅ​ផ្លូវ​បេតុង​ដ៏​ធំ​ទូលាយ​ងាយស្រួល​ចរាចរណ៍ លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ទាន់សម័យ ជា​អគារ​ភ្លោះ មាន​កម្ពស់៣ជាន់ សាងសង់​នៅលើ​ផ្ទៃដី​សរុប​ជាង ១៥០០ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់លក់​នៅក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​នៅពេល​បច្ចុប្បន្ន រួមជាមួយ​នឹង​ការ​ទុក​ឱកាស​ចំណេញ​ដល់​អ្នកវិនិយោគ​បន្ត​ផងដែរ។ តាម​ភាពជាក់ស្ដែង​នៃ​ទីតាំង​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន ក្នុង​ក្រុងភ្នំពេញ មាន​ផ្លូវថ្នល់​ចំនួន ៣ខ្សែ​នៅ​ព័ទ្ធជុំវិញ ជាពិសេស​សំណង់​អគារ​លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត​ស្របតាម​បទដ្ឋាន​នគរូបនីយកម្ម​មួយ​នេះ ក្រៅពី​ផ្តល់​ភាពងាយស្រួល និង​ផាសុកភាព​ខ្ពស់​ក្នុង​ការរស់នៅ…

Read more