All Posts in Category

News

វិស័យសំណង់កើនឡើងយ៉ាងគំហុកបានធ្វើឲ្យការផ្គង់ផ្គង់ទឹកមិនឆ្លើយតបបានគ្រប់គ្រាន់

វិស័យសំណង់កើនឡើងយ៉ាងគំហុកបានធ្វើឲ្យការផ្គង់ផ្គង់ទឹកមិនឆ្លើយតបបានគ្រប់គ្រាន់ ដោយវុត្ថា ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានឱ្យដឹងថា វិស័យសំណង់បានកើនឡើងយ៉ាងកំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការកើតឡើងនៃអគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញ បានជំរុញឱ្យមានការប្រើប្រាស់ទឹកខ្វះខាត និងសម្ពាធទឹកចុះខ្សោយ។ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កំណើននៃសំណង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យសម្ពាតទឹកចុះខ្សោយ ជាពិសេសការកើនឡើងនៃអគារខ្ពស់ៗ។ លោកពន្យល់ថា “កាលណាមានអគារខ្ពស់ គាត់ត្រូវការបូមឡើង គាត់ត្រូវការមានម៉ាស៊ីនបូមឡើង ដែលធ្វើឱ្យអ្នកនៅចុងទុយោមានសម្ពាធទឹកខ្សោយបន្តិច…

Read more

អ្នកជំនាញ៖ ចរន្តទិញ-លក់អចលនវត្ថុនៅកម្ពុជាចាប់ផ្តើមកក្រើកឡើងវិញនៅពាក់កណ្តាលនិងចុងខែមេសានេះ

អ្នកជំនាញ៖ ចរន្តទិញ-លក់អចលនវត្ថុនៅកម្ពុជាចាប់ផ្តើមកក្រើកឡើងវិញនៅពាក់កណ្តាលនិងចុងខែមេសានេះ ដោយ ហ្សូលី ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបង្ហើបឱ្យដឹងថា ការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានការងើបឡើងវិញនូវចរាចរណ៍ទិញ-លក់ ក្នុងចុងខែមេសានេះ បើទោះបីជាកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិសកលលោកគឺ ជំងឺកូរ៉ូណា ឬ Covid-19 ក៏ដោយ។ លោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០នេះថា «អចលនទ្រព្យនៅកម្ពុជាបើគិតនៅចុងខែមេសានេះ សង្កេតឃើញថាចរន្តទិញ-លក់របស់ប្រជាជនកម្ពុជាហាក់បីដូចជាមានភាពកក្រើកឡើងវិញដែលខុសកាលពីខែមីនា និងដើមខែមេសា។» លោកបន្តថា ការងើបឡើងវិញនេះគឺមកពីកត្តាមួយចំនួន ទី១ ដោយសារតែអត្រានៃអ្នកជំងឺកូវីដ១៩ បានជាសះស្បើយច្រើន ព្រោះរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមជាច្រើនដោយប្រជាជនខ្មែរមិនបានទៅស្រុកនោះឡើយ។ ទី ២…

Read more