All Posts in Category

News

អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​លើ​ការទិញ​ដី​តំបន់​ជាយក្រុង​ទុក​វិនិយោគយកចំណេញ

អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​លើ​ការទិញ​ដី​តំបន់​ជាយក្រុង​ទុក​វិនិយោគយកចំណេញ ដោយៈ រ៉ា​ណេ​ត ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ទៅលើ​ការទិញ​ដី នៅតាម​បណ្តា​តំបន់​ជាយក្រុង ទុក​វិនិយោគ​បន្ត​យកចំណេញ ខណៈដែល នៅក្នុង​ស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺ Covid-19 អាចមាន​ឱកាស​ទទួល​បាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មាន​ជម្រើស​កាន់តែច្រើន។ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ ដោយ​ទទួលស្គាល់ថា វិបត្តិ​នៃ​ជំងឺ Covid-19 ពិតជា​បានធ្វើឱ្យ​ប៉ះទង្គិច​នឹង​ភាពល្អប្រសើរ នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មែន ប៉ុន្តែ​ក្នុង​កាលទេសៈ​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក ដែលមាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​វិស័យ​ដីធ្លី​ផងដែរ។ លោកស្រី​បញ្ជាក់ថា “នៅក្នុង​កាលទេសៈ​នេះ សម្រាប់​អ្នក​ដែលមាន​បញ្ហា​លើ​ចរន្ត​សាច់ប្រាក់​អាច​នឹង​ជួប​វិបត្តិ ហើយ​បង្ខំចិត្ត​ព្យាយាម​ជម្រុញ ការលក់​អចលនទ្រព្យ​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស រហូត​អាចដាក់​តម្លៃ​ទាប​ជាង​ទីផ្សារ ដែល​វា​ជាការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។លោកស្រី​បន្ថែមថា “ភាព​ប្រឈម​ទាំងអស់នេះ ភាគច្រើន​គឺអាច​កើតមាន​ចំពោះ​អ្នករកស៊ី​កម្រិត​ទាប…

Read more