All Posts in Category

News

មជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន The PeAk កំពស់ ៥៥ជាន់ទទួលបាន ក្រុមហ៊ុនថ្មីបន្តសាងសង់់

មជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន The PeAk កំពស់ ៥៥ជាន់ទទួលបាន ក្រុមហ៊ុនថ្មីបន្តសាងសង់់ ដោយ ប៊ី ភ្នំពេញ៖ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ចម្រុះ The Peak  បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd បានចាប់ផ្តើម​ដំណើរការ​សាងសង់​គម្រោង The Peak ជា​ផ្លូវការ​ពី​ពេលនេះ​តទៅ​ហើយ។ លោក​ជៀ រ៉ ហ័​រ (Jia Ruo Hua)…

Read more

អ្នកជំនាញ៖ ដីឡូតិ៍នៅជាយក្រុងបន្តមានសន្ទុះទិញលក់ច្រើនទោះបីកម្ពុជាកំពុងប្រឈម

អ្នកជំនាញ៖ ដីឡូតិ៍នៅជាយក្រុងបន្តមានសន្ទុះទិញលក់ច្រើនទោះបីកម្ពុជាកំពុងប្រឈម ដោយ ហ្សូ​លី ភ្នំពេញ៖ អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ និង​ដីធ្លី​បាន​បង្ហើប​ថា ដី​ឡូ​តិ៍​នៅតាម​តំបន់​ជាយក្រុង​មួយចំនួន នៅតែ​បន្ត​មាន​សក្តានុពល​ទិញ​លក់​ច្រើន ខណៈ​វិស័យផ្សេងៗបាន​ជាប់គាំង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ១៩។ លោក​សោម កែវ​ម៉ា​លីដា ដែលជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែងប្រាប់​មក​គេហទំព័រ Property Area Asia កាលពី​រសៀល​ថ្ងៃទី២៧ មីនា ឆ្នាំ ២០២០កន្លងមក​ថា «សក្តានុពល​ទិញ​លក់​ដី​ឡូ​តិ៍​នៅតែមាន អំឡុងពេល​មាន​បញ្ហា​សេដ្ឋកិច្ច​នេះ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ថា បើសិនជា​អ្នក​ដែលមាន​ធនធាន​ច្រើន អាច​ឆ្លៀតឱកាស​ទិញ​នៅពេល​ហ្នឹង​ពិតជា​ល្អ​មែនទែន។ អ្នកជំនាញ​រូបនេះ​បាន​បង្ហើប​ពី​មូលហេតុ ដែល​បណ្តាលឱ្យមាន​សន្ទុះ​ខ្លាំង​បែបនេះ​គឺ​ដោយសារ​តែមាន​អ្នកលក់​ច្រើន ដូច្នេះ​អតិថិជន​អាចមាន​ជម្រើស​ច្រើន ដែលជា​ហេតុនាំឱ្យ​អ្នកលក់​ប្រជែង​តម្លៃ​គ្នា។ មួយវិញទៀត ដោយសារ​វិបត្តិ​កំពុង​តែមាន ហើយ​អ្នកលក់​ក៏ត្រូវ​ការ​លុយ ដើម្បី​យកមក​ដោះស្រាយ​វិបត្តិ​បន្ទាន់​ដូចជា បង់​ធនាគារ ឬក៏​ការចំណាយផ្សេងៗនៅក្នុង​ក្រុមហ៊ុន អញ្ចឹង​មានតែ​ត្រូវ​បង្ខំចិត្ត​លក់​ដីធ្លី នៅក្នុង​តម្លៃ​ណាមួយ​ខុសពី​ទីផ្សារ​ឆ្ងាយ។…

Read more