All Posts in Category

News

អ្នកជំនាញៈខុនដូនៅតំបន់ចំនួន៣ដែលអ្នកវិនិយោគទិញរួចអាចចំណេញនៅថ្ងៃអនាគត

អ្នកជំនាញៈខុនដូនៅតំបន់ចំនួន៣ដែលអ្នកវិនិយោគទិញរួចអាចចំណេញនៅថ្ងៃអនាគត ដោយ ហ្សូលី ភ្នំពេញៈ ទោះបីជាពេលនេះកម្ពុជា កំពុងជួបប្រទះជាមួយវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែអ្នកជំនាញបានបង្ហាញប្រាប់ពីខុនដូ ដែលស្ថិតនៅតំបន់ចំនួន៣ ដែលនៅតែមានចរន្ត​ទិញលក់ច្រើនដូចធម្មតា ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគខុនដូអាចទិញទុកចំណេញបាននៅថ្ងៃមុខ។ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment លោកម៉ម សិរីបញ្ញាបានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០នេះថា ថ្វីត្បិតតែមិនផុសផុល ដូចកាលវីរុសមិនទាន់ចូលមែន ក៏ប៉ុន្តែស្ថានភាពខុនដូនៅពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍលើវិស័យខុនដូនេះ ចេះតែខិតខំប្រឹងលក់រួមជាមួយការផ្តល់ជូនពិសេស ដល់អតិថិជនទុកចំណេញនៅថ្ងៃក្រោយ។ លោកបញ្ជាក់ថា “ខុនដូដែលនៅមានចរន្តទិញលក់ដូចជា នៅផ្លូវ៦០ម៉ែត្រ។ និយា​យឱ្យចំទៅ មិននៅកណ្តាលក្រុងទេ ច្រើនតែនៅជាយក្រុង ហើយភាគច្រើនខុនដូដែលមានតម្លៃក្រោម៨ម៉ឺនគឺមានចរន្តទិញលក់ល្មមគួរសម”។…

Read more