All Posts in Category

News

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យជាច្រើនកំពុងសម្រុកទៅកាន់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យជាច្រើនកំពុងសម្រុកទៅកាន់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយ ៖ រ៉ាណេត ភ្នំពេញ ៖ ស្របទៅតាមគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងផែនការនៃប្លង់មេរបស់រាជរដ្ឋាភិបាល នៅតាមតំបន់ជាយក្រុងឱ្យមានភាពរីកចម្រើន បច្ចុប្បន្នតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយមកជាតំបន់ដ៏មានប្រជាប្រិយភាព និងមានសក្ដានុពលក្នុងការវិនិយោគវិស័យលំនៅដ្ឋានមិនចាញ់តំបន់អភិវឌ្ឍន៍លំនៅដ្ឋានក្នុងខណ្ឌសែនសុខនោះទេ។ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានមានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។ លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។ លោក បានបន្តទៀតថា “សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល…

Read more

ក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ក្រោយពីរងភាពជាប់គាំង

ក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ក្រោយពីរងភាពជាប់គាំង ដោយ ហ្សូលី ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ បន្ទាប់ពីវិស័យអចលនទ្រព្យ ក្នុងប្រទេសគ្មានចរាចរណ៍ទិញលក់សោះ។ ភ្នាក់ងារអចលនទ្រព្យ១២នាក់បានប្រាប់ថា ការសាកសួរ ការជួល និងជាវ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការផ្ទុះឡើងនៃCovid-19។ ពួកគេបាននិយាយថា កាលពីពេលថ្មីៗនេះ មិនមានសំណើសុំមើលលក្ខណៈសម្បត្តិអចលនទ្រព្យឡើយ។ អ្នកអភិវឌ្ឍន៍ និងអតីតប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងផ្ទះនៅសង្កាត់ប៉េណាងបានមានប្រសាសន៍ឲ្យដឹងថា គាត់ជឿជាក់ថាសកម្មភាពរហ័ស និងការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល អាចធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ។រដ្ឋាភិបាល ពិតជាមានអត្ថប្រយោជន៍ និងជួយបានច្រើនណាស់ សម្រាប់អ្នកអភិវឌ្ឍន៍ដែលកំពុងសាងសង់អចលនទ្រព្យរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរតែគិតគូរ ពីការរំខានដែលបណ្តាលមកពីបទបញ្ជា និងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ ពន្យារពេលកាលបរិច្ឆេទបញ្ចប់”។ លោកបន្ថែមថា “ការខ្វះខាតរបស់ធនាគារ លើលក្ខខណ្ឌសងប្រាក់ និងសេវាកម្មប្រាក់កម្ចីក័មានផងដែរសម្រាប់វិបត្តិនេះ”។ រដ្ឋាភិបាលគួរតែជំរុញឲ្យមានការផ្អាក ការដំឡើងប្រាក់កម្ចី…

Read more

ប្រធានCVEAប្រាប់យុទ្ធសាស្ត្រ៣ក្នុងការវិនិយោគអចលទ្រព្យទទួលបាន ប្រាក់ចំណេញខ្ពស់

ប្រធានCVEAប្រាប់យុទ្ធសាស្ត្រ៣ក្នុងការវិនិយោគអចលទ្រព្យទទួលបាន ប្រាក់ចំណេញខ្ពស់ ដោយៈ រ៉ាណេត ភ្នំពេញៈ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេធ្វើឡើងច្រើនវិធី និងច្រើនយុទ្ធសាស្ត្រ ក្នុងគោលបំណងរួមតែមួយ គឺចង់ទទួលបានប្រាក់ចំណេញខ្ពស់។ ជាការចែករំលែក ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើន។ លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អ ឆ្លើយតបទៅនឹងការវិនិយោគ ដូចជា ទី១- ការវិនិយោគជាលក្ខណៈបុគ្គល ទី២- ការវិនិយោគជាលក្ខណៈក្រុមតូចៗ និងទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលមូលដ្ឋានទាំង៣នេះ…

Read more

Home Builders Still Hammering Away but Fear a Slowdown Looms

Home Builders Still Hammering Away but Fear a Slowdown Looms laughingmango/Getty Images While much of American business has shut down because of the coronavirus pandemic, home builders are still building houses. But these companies are bracing for…

Read more