All Posts in Category

News

CBRE៖ អ្នកវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកនឹងនៅតែបន្តសកម្មខ្លាំង ក្នុងឆ្នាំ២០២០

CBRE៖ អ្នកវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកនឹងនៅតែបន្តសកម្មខ្លាំង ក្នុងឆ្នាំ២០២០ ដោយ ហ្សូលី ភ្នំពេញ៖ ក្រុមហ៊ុនជំនាញអចលនទ្រព្យCBRE បានឱ្យដឹងថា អ្នកវិនិយោគអច​លនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តការវិនិយោគ និងកាន់តែមានសកម្មភាពច្រើននៅក្នុងឆ្នាំ ២០២០នេះ។ បើតាមការស្ទង់មតិនៅឆ្នាំ ២០២០នេះបង្ហាញថា អ្នកវិនិយោគទិញលក់អចលនទ្រព្យនានានៅបន្តចរន្តទិញលក់ដដែល បើទោះបីជាមានការរំខាន ដោយសារមេរោគក៏ដោយ។ កាវបណ្តាក់ទុនវិនិយោគលើវិស័យនេះ មានស្ថេរភាពល្អប្រសើរប្រមាណជា៧៥ ភាគរយឯណោះ ដូចគ្នាទៅនឹងឆ្នាំ២០១៩។ ក្រុមហ៊ុនCBRE បង្ហាញសញ្ញាវិជ្ជមានថា ការទម្លាក់ការប្រាក់ ស្របតាមសេដ្ឋកិច្ចនៅតាមតំបន់និមួយៗ ដើម្បីគាំទ្រតម្លៃអចលនវត្ថុ ចំពេលសក្តានុពលទីផ្សារ និងសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថា នឹងមាននិរន្តភាពនៅក្នុងពេលឆាប់ៗខាងមុខនេះ។ លោក Henry Chin ប្រធានស្រាវជ្រាវនៅ APAC / EMEA នៅ CBRE…

Read more

ដើម្បីទប់ទល់និងចាប់យកឱកាសពេលទីផ្សារអចលនទ្រព្យមានវិបត្តិគួរធ្វើបែបណា?

ដើម្បីទប់ទល់និងចាប់យកឱកាសពេលទីផ្សារអចលនទ្រព្យមានវិបត្តិគួរធ្វើបែបណា? ដោយគង់ សូរិយា ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីវិធីសាស្រ្តមួយចំនួន ដើម្បីទប់ទល់ហានិភ័យ នៅពេលទីផ្សារអចលនទ្រព្យជាទីផ្សារលិច-អណ្តែត ដែលវិស័យនេះតែងតែ អណ្តែតបួនដប់ឆ្នាំ លិចបីបួនឆ្នាំ។ លោកង៉ែត ជូអ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consultingបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានវិធីសាស្រ្ត៤យ៉ាង ដើម្បីអាចជួយអោយអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសបានទៀតផងដូចជា ទី១ ច្នៃអចលនទ្រព្យអោយមានលំហូរសាច់ប្រាក់: មានវិធីសាស្រ្ត២យ៉ាង ដែលអ្នកអាចច្នៃអចលនទ្រព្យ ឲ្យទទួលបានលំហូរសាច់ប្រាក់។ វិធីសាស្រ្តទី១ ការលក់បង់រំលស់រយៈពេលវែង និងវិធីសាស្ត្រទី២គឺការដាក់ជួល។ លោកបន្តថា “ការដាក់ជួលជាការល្អម្យ៉ាងដែរ ប្រសិនបើអចលទ្រព្យរបស់អ្នកនៅមានសក្តានុពលខ្ពស់ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វ២”។ ទី២ រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង: អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេ​ងដូចជាប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីកំឡុងឆ្នាំ២០០៧-២០១០ វិស័យនេះមានវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង…

Read more