All Posts in Category

News

បុរី ខេស៊ី ផ្តល់ជម្រើសកាន់តែច្រើន និងងាយស្រួលសម្រាប់អតិថិជនក្នុងការបង់រំលោះ

បុរី ខេស៊ី ផ្តល់ជម្រើសកាន់តែច្រើន និងងាយស្រួលសម្រាប់អតិថិជនក្នុងការបង់រំលោះ ដោយៈ រ៉ាណេត ភ្នំពេញ ៖ ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការទិញផ្ទះដោយការបង់រំលោះកាន់តែមានភាពងាយស្រួល និងល្អប្រសើរ បុរី ខេស៊ី បានបង្កើតលក្ខខណ្ឌ និងជម្រើសកាន់តែច្រើនសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងការផ្គត់ផ្គង់លំនៅដ្ឋានអាជីវកម្មយ៉ាងស្រស់ស្អាត ទាន់សម័យ នៅក្នុងតម្លៃសមរម្យ។ ស្ថិតនៅលើទីតាំងដ៏ល្អដែលមានសក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងផ្ដល់ភាពល្អប្រសើរដល់ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ បុរី ខេស៊ី បាន និងកំពុងតែបង្ហាញពីភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្ដល់ជូននូវលក្ខខណ្ឌដ៏ល្អក្នុងការបង់រំលោះក្នុងអត្រាការប្រាក់ទាបបំផុតថែមទៀតផង។ បុរី ខេ ស៊ី ត្រូវបានហ៊ុព័ទ្ធទៅដោយបណ្តុំលំនៅដ្ឋាន ដែលជាមានការអភិវឌ្ឍស្រាប់នាតំបន់ជាយក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានសំណង់លំនៅដ្ឋានដ៏ទំនើបៗ និងទាន់សម័យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន…

Read more

ក្រុមហ៊ុនសុខាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានធំមួយលើភ្នំបូកគោ

ក្រុមហ៊ុនសុខាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានធំមួយលើភ្នំបូកគោ ដោយ ប៊ី កំពត៖ ក្រុមហ៊ុន សុខា អូតែល បានបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានធំមួយលើភ្នំបូកគោដែលឈ្មោះ “កំណប់ឋានសួគ៌” ខណៈគម្រោងនេះគឺជាផ្នែកមួយនៃគំរោងអភិវឌ្ឍក្រុងបូកគោដែលមានទីតាំងនៅក្នុងខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុដែលទីតាំងខេត្តទាំង៣នេះមានការផ្សារភ្ជាប់ជាមួយនឹងតំបន់នោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុន សុខា អូតែល ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅភ្នំបូកគោ ខេត្តកំពត។ ក្នុងឱកាសនោះលោក ជាវ តាយ បានមានប្រសាសន៍ថា ដោយសារកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំក្នុងខេត្តកំពតដែលចាំបាច់តម្រូវអោយមានសេវាកម្មឆ្លើយតបសមស្របពិសេសការបង្កើននូវសេវាកម្មស្នាក់នៅកំរិតខ្ពស់ សេវាម្ហូបអាហារនិងទីផ្សារមានស្តង់ដាសមស្របបំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា…

Read more

សម្ដេចតេជោស្នើដល់ក្រុមហ៊ុនលក់ផ្ទះបង់រំលោះជួយពន្យាពេលការបង់ដល់អតិថិជន ក្នុងអំឡុងពេលមានការព្យួរការងារ

សម្ដេចតេជោស្នើដល់ក្រុមហ៊ុនលក់ផ្ទះបង់រំលោះជួយពន្យាពេលការបង់ដល់អតិថិជន ក្នុងអំឡុងពេលមានការព្យួរការងារ ដោយៈ រ៉ាណេត ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈម ជាមួយនឹងការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាក្រុមហ៊ុនលក់លំនៅដ្ឋាន ទៅឱ្យកម្មករដោយការបង់រំលោះ ជួយអនុគ្រោះ និងពន្យាពេលក្នុងបង់ប្រាក់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានស្នើសុំដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅដ្ឋានដោយកាតបង់រំលោះ ជួយសម្រួល និងពន្យាពេលក្នុងការបង់ប្រាក់សម្រាប់អតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ជាពិសេសសម្រាប់អតិថិជនដែលជាកម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី…

Read more