All Posts in Category

News

រោងចក្រផលិតដែកដ៏ធំមួយនឹងបង្ហាញខ្លួននៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង

រោងចក្រផលិតដែកដ៏ធំមួយនឹងបង្ហាញខ្លួននៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដោយៈ រ៉ាណេត កោះកុងៈ រោងចក្រផលិតដែកដ៏ធំ ដែលវិនិយោគជាច្រើនលានដុល្លារ នឹងបង្ហាញវត្តមាននៅក្នុងភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ខណៈដែលតំណាងក្រុមហ៊ុនវិនិយោគ និងអជ្ញាធរក្នុងតំបន់បាន និងកំពុងចុះពិនិត្យមើលទីតាំងសាងសង់។ លោក ណឹម ភិរម្យ អភិបាលរងស្រុកគិរីសាគរ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមកាងារថ្នាក់ស្រុក និងមន្ត្រីដែលពាក់ព័ន្ធឧទ្យានជាតិបុទុមសាគរ ព្រមទាំងអ្នកតំណាងក្រុមហ៊ុន Celestial ចុះពិនិត្យរកទីតាំង សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រផលិតដែក ភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។ អភិបាលរងស្រុករូបនេះ បានចូលរួមចុះពិនិត្យវាស់វែង និងកំណត់ទីតាំងដីទំហំ ៨៣៦ហិកតា ស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ សម្រាប់សាងសង់រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី…

Read more

វិស័យអចនទ្រព្យក្នុងតំបន់អាស៊ីនៅតែបន្តមានភាពរីកចម្រើនទោះបីជាជួបឧបសគ្គ

វិស័យអចនទ្រព្យក្នុងតំបន់អាស៊ីនៅតែបន្តមានភាពរីកចម្រើនទោះបីជាជួបឧបសគ្គ ដោយ ហ្សូលី អាស៊ីៈ នៅដើមឆ្នាំ២០២០នេះ វិស័យអចនទ្រព្យនៅក្នុងតំបន់អាស៊ី នឹងនៅតែមានភាពរីកចម្រើនដដែល បើទោះបីជាមានឧបសគ្គជាច្រើន បានកើតឡើងមកលើវិស័យនេះ និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចអាស៊ីក៏ដោយ។ សម្រាប់ទីផ្សារអចលនទ្រព្យ ការជះឥទ្ធិពលហាក់បីដូចជាមានការឡើងចុះ មិនថាផ្សារលក់រាយ បដិសណ្ឋារកិច្ចនោះទេ នៅឆ្នាំ២០២០ វាបានផ្តល់ជាជាសញ្ញា ព្រមជាមួយនឹងតម្លៃវិជ្ជមានដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ព្រមទាំងក្រុមហ៊ុនអចលនទ្រព្យនានាត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យនេះជាបន្ត។ ជាក់ស្តែង បន្ទាប់ពីប្រធានាធិបតីសិង្ហបុរីបានថ្លែងសុន្ទរកថា កាលពីថ្ងៃទី ១២ មីនា ឆ្នាំ២០២០ អំពីវិធានការទប់ស្កាត់ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចមក ស្រាប់តែវិស័យអចលនទ្រព្យក្នុងប្រទេសនេះ កើនឡើងប្រមាណ១០% នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិ Colliers។ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ និងអ្នកវិភាគអចលនទ្រព្យ ឬសេដ្ឋកិច្ចក្នុងតំបន់អាស៊ី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ខុនដូ និង…

Read more

ការសិក្សាៈតម្រូវការខុនដូនៅកម្ពុជានឹងកើនដល់ជិត៣០ម៉ឺនយូនីតនៅត្រឹមឆ្នាំ២០៣០

ការសិក្សាៈតម្រូវការខុនដូនៅកម្ពុជានឹងកើនដល់ជិត៣០ម៉ឺនយូនីតនៅត្រឹមឆ្នាំ២០៣០ ដោយវុត្ថា ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា តម្រូវការខុនដូនឹងកើនដល់២៩៥,០០០យូនីតនៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal។ លោកហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisalបានមានប្រសាសន៍ថា កំណើនប្រជាជន និងជនបរទេសដែលមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យខុនដូបន្តកើនឡើងជាប្រចាំឆ្នំា ដែលខុនដូភាគច្រើនបានទិញដោ​យ​ជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ី ដែលមករស់នៅ និងធ្វើការនៅក្នុងប្រទេ​សកម្ពុជា ខណៈប្រជាជនខ្មែរបានចាប់អារម្មណ៍រស់នៅក្នុងខុនដូកាន់តែច្រើន។ លោកបន្តថា ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជាពិសេសប្រជាពលរដ្ឋដែលទើបរៀបការ និងវ័យក្មេងជាច្រើនក៏បានទិញខុនដូ សម្រាប់រស់នៅផងដែរ ។ ការសម្រួលឱ្យមានការបង់រំលោះ មានភាពងាយស្រួល បានបង្កើនលទ្ធភាពដល់អ្នកទិញ និងជាកត្តាជំរុញដល់ការបង្កើនទីផ្សារខុនដូ។ លោកសីហាបន្ថែមថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស បានជំរុញឱ្យវិស័យដីធ្លីមានការកើនឡើងយ៉ាងខ្លាំង…

Read more